ភ្នំពេញ – បច្ចុប្បន្នឪពុកម្តាយភាគច្រើនហាក់មិនសូវចាប់អារម្មណ៍ធ្វើការវិនិយោគលើការរៀនសូត្រទៅលើកូនតូចៗរបស់ខ្លួនឡើយ ដោយភាគច្រើនពួកគាត់បែរជាគិត និងសន្សំប្រាក់សម្រាប់ការសិក្សារបស់កូននៅពេលពួកគេរៀននៅឧត្តមសិក្សា ខណៈដែលអ្នកអប់រំមើលឃើញថា ការវិនិយោគទៅលើការសិក្សារបស់កូននៅតូចៗគឺជារឿងដ៏សំខាន់បំផុត។
បើតាមប្រសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ថា ការអប់រំកុមារតូច គឺពិតជាមានសារៈសំខាន់។ ឯកឧត្តមបញ្ជាក់ថា ប្រសិនបើសង់ផ្ទះ មិនផ្តោតទៅលើគ្រឹះ ហើយបើសិនជាការបង្រៀនមិនផ្តោតទៅលើកុមារតូចទេ គឺមិនទទួលបានជោគជ័យឡើយ។
ឯកឧត្តម ហង់ជួន ណារ៉ុន
“ការសិក្សាបានរកឃើញថា ក្មេងដែលរៀនពីកុមារតូច គឺគាត់នឹងអាចរៀនចប់បឋមសិក្សា រួចបន្តដល់មធ្យមសិក្សា និងឈានទៅដល់ថ្នាក់ឧត្តមសិក្សាថែមទៀត ដោយសារតែគាត់មានភាពក្លាហាន ដែលយើងហៅថា បំណិនមិនមែនពុទ្ធិ មានន័យថា ចេះទំនាក់ទំនងសង្គម មានភាពក្លាហាន មានភាពតស៊ូ ជាក្មេងមួយដែលមានភាពឯករាជ្យ”

បើតាមប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ការអប់រំកុមារតូច គឺជាការបណ្តុះបំណិន ដោយមានទាំងបំណិនចំណេះដឹង ហើយនិងបំណិនមិនពាក់ព័ន្ធចំណេះដឹងដូចជា ឱ្យកុមារមានកាយសម្បទាររឹងមាំ បង្រៀនកុមារឱ្យមានភាពក្លាហាន ឱ្យមានភាពឯករាជ្យ ឱ្យចេះទំនាក់ទំនងជាមួយកុមារផ្សេងទៀត ចេះរស់នៅក្នុងសង្គមជាដើម។
ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ការអប់រំកុមារតូចសំខាន់ណាស់ ហើយការវិនិយោគ១ដុល្លារទៅលើកុមារតូចនេះ យើងនឹងទទួលផលវិញ ៧ដុល្លារ។ ដូច្នេះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្តលើកទឹកចិត្តដល់មាតាបិតាទាំងអស់គួរធ្វើការវិនិយោគទៅលើកូនៗចាប់ពីកុមារតូចទៅ ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ពួកគេទទួលបានជោគជ័យក្នុងការបន្តការសិក្សានៅថ្នាក់បឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា។

បើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារ របស់ក្រសួងអប់រំយុវជន និងកីឡាឆ្នាំសិក្សា២០២១-២០២២ បានបង្ហាញថា បច្ចុប្បន្នកម្ពុជាមានសាលាមត្តេយ្យសិក្សាគ្រប់រូបភាពចំនួន ៨៣៣៤សាលា ក្នុងនោះមត្តេយ្យសិក្សារដ្ឋមានចំនួន ៤៥៦៣ ខណៈមត្តេយ្យសិក្សាឯកជនមានចំនួន ៦៨៨ និងមត្តេយ្យសហគមន៍ចំនួន ៣០៨៣កន្លែង។ ដោយឡែកកុមារទទួលបានសេវាអប់រំមានចំនួន ៣៣០ ៨០១នាក់ ក្នុងនោះកុមារអាយុ៣ឆ្នាំមានចំនួន ៣៧ ៨៣៩នាក់, កុមារអាយុ៤ឆ្នាំមានចំនួន ៩៤ ១៧៤នាក់ និងកុមារអាយុ ៥ឆ្នាំ មានចំនួន ១៩៨ ៩១៧នាក់៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តមសិក្សាចំនួន១២០កន្លែងនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/04/2023
រសួងអប់រំយុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍...

ក្រសួងអប់រំជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលនវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/07/2025
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/05/2024
ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/04/2023
សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្ស៊ីចំនួន៤០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2023
សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ីបានជូនដំណឹងថា ក្នុងឆ្នាំសិក្សា២០២៣នេះ រដ្ឋាភិបាល នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែងដល់សិស្ស និស្សិត ...

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/02/2025
វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/06/2025
កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/12/2023
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សារបស់រដ្ឋស្ថិតក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសជ្រើសរើសសិស្សចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1)...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































