ភ្នំពេញ – តាមទ្រឹស្តីនៃការចិញ្ចឹមកូនបែបវិជ្ជមាន បានបង្ហាញថា វ័យកុមារជាវ័យដែលប្រាថ្នាការលួងលោម និងការយកចិត្តទុកដាក់ខ្ពស់បំផុតពីសមាជិកគ្រួសារ ពិសេសពីម្តាយឪពុករបស់ពួកគេ។ ការមិនអើពើរលើកុមារ គឺជាឥរិយាបថមិនត្រឹមត្រូវចំពោះកុមារ និងទុកកុមារចោលដោយគ្មានការត្រួតពិនិត្យ យកចិត្តទុកដាក់ ឬមិនបានគិតគូរពេញលេញ ដែលនាំឱ្យកុមារមានបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរបន្តិចម្តងៗ។ ដើម្បីបញ្ជៀសពីបញ្ហានេះ និងបង្ហាញពីការយកចិត្តទុកដាក់ដល់កុមារឱ្យបានពេញលេញ ម្តាយឪពុក អាណាព្យាបាល ឬអ្នកថែទាំកុមារអាចប្រើពាក្យពេចន៍ឃ្លាឃ្លោងទាំង ៤ខាងក្រោម ដើម្បីលើកទឹកចិត្ត និងអប់រំកូនបែបវិជ្ជមាន។
១. កូនធ្វើបានល្អណាស់ ៖ កំហុសឆ្គងអាចកើតឡើងលើកុមារគ្រប់ពេល ជាពិសេសនៅពេលគេចង់សាកល្បង ឬចង់ដឹងរឿងថ្មីៗ។ វ័យនេះមិនទាន់អាចវិនិច្ឆ័យស៊ីជម្រៅលើរឿងដែលពួកគេបានប្រព្រឹត្តឡើយ ប៉ុន្តែពួកគេអាចយល់ថាអ្វីល្អ ឬមិនល្អប្រសិនបើមានការពន្យល់បន្ថែមពីម្តាយឪពុក។ រាល់ពេលដែលកុមារធ្វើកិច្ចការអ្វីមួយមិនបានសម្រេច ឬទទួលបានលទ្ធផលអ្វីមួយមិនដូចបំណង ពាក្យលើកទឹកថា “កូនធ្វើបានល្អណាស់” នឹងជួយផ្តល់ភាពកក់ក្តៅដល់កូន ព្រមទាំងបង្ហាញពីជំនឿចិត្តខ្លាំងបំផុតពីឪពុកម្តាយទៅកាន់កូន។

២. មិនថ្វីទេ នរណាក៏មានកំហុសដែរ ៖ រាល់កំហុសសុទ្ធតែអាចលើកលែងបានទាំងអស់ ជំនួសដោយពាក្យពេចន៍អប់រំទូន្មានបែបវិជ្ជមាន។ “មិនថ្វីទេកូន នរណាក៏មានកំហុសដែរ” ជាឃ្លាលើកទឹកចិត្តដ៏មានអត្ថន័យបំផុតសម្រាប់កូន។ ជំនួសឱ្យពាក្យពេចន៍ស្តីប្រដៅអប់រំធ្ងន់ៗបែបប្រពៃណីទៅលើកូន បង្ហាញហេតុផលនិងនិយាយលួងលោមកូន ជាវិធីសាស្ត្រល្អបំផុតមិនធ្វើឱ្យកុមារបាក់ទឹកចិត្ត ឬមានអារម្មណ៍ថា ឱកាសល្អៗមានច្រើនទៀតសម្រាប់រូបគេ។
៣. ពួកយើងស្រឡាញ់កូនខ្លាំងណាស់ ៖ ពេលខ្លះកុមារអាចនឹងមានអារម្មណ៍ថា រូបគេមិនទទួលបានក្តីស្រឡាញ់ ឬភាពកក់ក្តៅពីម្តាយឪពុកឡើយ។ កុមារអាចនឹងអន់ចិត្តច្រណែននៅពេលឃើញម្តាយឪពុករបស់ខ្លួននិយាយល្អៗ ឬធ្វើអំពើល្អទៅកាន់កុមារដទៃ ប៉ុន្តែម្តាយឪពុកអាចប្រាប់ទៅកូនវិញថា កូនជាមនុស្សពិសេសសម្រាប់ម្តាយឪពុក, គ្រួសារនេះ ម៉ែពុក/ម៉ាក់ប៉ាស្រឡាញកូនខ្លាំងណាស់, ពួកយើងស្រឡាញ់កូនខ្លាំងណាស់។ ផ្តល់ភាពកក់ក្តៅជារឿយៗទៅកាន់កូនតាមរយៈពាក្យពេចន៍លើកទឹកចិត្តជាទង្វើអប់រំកូនដោយវិជ្ជមាន និងមានប្រសិទ្ធភាពខ្ពស់។

៤. កូនពិតជាធ្វើឱ្យគ្រួសារមានមោទនភាពណាស់ ៖ កុមារប្រាថ្នាធំបំផុតគឺការទទួលស្គាល់សមត្ថភាព ទឹកចិត្តក្លាហាន និងពាក្យលើកសរសើរ។ ទន្ទឹមគ្នានេះ ពួកគេចង់បង្ហាញសំឡេងចូលរួមអ្វីមួយជាមួយសមាជិកគ្រួសារដទៃទៀត។ មធ្យោបាយល្អបំផុតនៅក្នុងចំណុចនេះ គឺម្តាយឪពុកកុំព្យាយាមបដិសេដកូនត្រង់ៗ ឬបដិសេដភ្លាមៗ ប៉ុន្តែគួររកពាក្យពេចន៍កែតម្រូវកូនតាមរយៈការលើកទឹកចិត្តផង និងពន្យល់ហេតុផលទៅកាន់កូនផង។ កូនពិតជាធ្វើឱ្យគ្រួសារមានមោទនភាព នៅពេលដែលម្តាយឪពុកផ្តល់ការចិញ្ចឹមកូនបែបវិជ្ជមាន ហើយវានឹងមានឥទ្ធិពលបន្តជំនាន់។
សូមជម្រាបដែរថា ការឈ្វេងយល់ពីរបៀបចិញ្ចឹមកូនសំខាន់ខ្លាំងណាស់សម្រាប់ឪពុកម្ដាយ អាណាព្យាបាល ឬអ្នកថែទាំកូន ដោយសារម្តាយឪពុកអាចវិភាគនិងឆ្លុះបញ្ចាំងរាល់ទង្វើ ឬសកម្មភាពចិញ្ចឹមកូន។ ការជ្រើសរើសរបៀបចិញ្ចឹមកូនប្រកបដោយគុណភាព និងមានប្រសិទ្ធភាព អាចជួយពង្រឹងទំនាក់ទំនងរវាងឪពុកម្ដាយ អាណាព្យាបាល ឬអ្នកថែទាំជាមួយនឹងកូន ឬកុមារ និងសមាជិកដទៃទៀតនៅក្នុងគ្រួសារកាន់តែប្រសើរឡើង ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមចំណែកកាត់បន្ថយ ឬបញ្ឈប់អំពើហិង្សា និងការមិនអើពើនៅក្នុងគ្រួសារ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/06/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/07/2025
កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/06/2026
ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

ឱកាសផ្លាស់ប្តូរការសិក្សានៅសាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេសអេស្ប៉ាញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/03/2026
ជាឱកាសសម្រាប់សិស្សនិស្សិតកំពុងសិក្សាផ្នែកតូរ្យតន្រ្តី, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានប្រកាសពីការផ្តល់អាហារូបករណ៍ដល់និស្សិតចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរការសិក្សានៅសាកលវិទ្យាល័យ Conservatorio

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/02/2023
កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/01/2025
កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/03/2025
សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/10/2025
វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលាដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាសផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...



































































