ភ្នំពេញ – លោកជំទាវ នង ធួក នាយិការងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន មានប្រសាសន៍ថា លោកជំទាវជឿជាក់និងគាំទ្រសកម្មភាពបំបៅកូនដោយទឹកដោះម្តាយ ។ លោកជំទាវមានប្រសាសន៍នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាន ស្តីពីការរាយការណ៍ព័ត៌មានអំពីអាហារូបត្ថម្ភនិងការចិញ្ចឹមទារកនិងកុមារ នាព្រឹកថ្ងៃចន្ទនេះ នៅសណ្ឋាគារភ្នំពេញ ។
លោកជំទាវ នង ធួក មានប្រសាសន៍ថា អ្នកម្តាយគ្រប់រូបត្រូវជ្រើសរើសវិធីបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់បន្ទាប់ពីសម្រាល និងបន្តរយៈពេល ៦ខែក្រោយសំរាល ។
នៅចំពោះមុខអ្នកសារព័ត៌មាន លោកជំទាវ នង ធួក បានឱ្យដឹងថា ៖
“ខ្ញុំបានអនុវត្តការបំបៅទឹកដោះម្ដាយនេះ គឺអនុវត្តចំពោះចៅនាងខ្ញុំផ្ទាល់ សូម្បីតែទឹកក៏មិនឱ្យផឹកដែរក្នុងរយៈពេល ៦ខែក្រោយសំរាល ។ សព្វថ្ងៃចៅខ្ញុំអាយុបានបួនឆ្នាំហើយ តាមការសង្គេតរបស់ខ្ញុំឃើងថា ចៅរបស់ខ្ញុំមានសុខភាពល្អប្រសើរមិនងាយមានជំងឺ ហើយមានភាពឆ្លាតវៃនិងសកម្មជាប់ជានិច្ច បើប្រៀបធៀបជាមួយនឹងទារកនិងកុមារមួយចំនួនដែលបៅទឹកដោះគោ”
លោកជំទាវ នង ធួក បានបញ្ជាក់ថា ក្នុងនាមជាអ្នកដែលធ្វើការលើផ្នែកប្រព័ន្ធផ្សព្វផ្សាយ កន្លងទៅលោកជំទាវបានបញ្ច្រាបចំណេះដឹងស្តីពីការចិញ្ចឹមកូនតាមបែបវិជ្ជមាន តាមរយៈកម្មវិធីគាំទ្រការបំបៅទឹកដោះម្តាយផ្សព្វផ្សាយនៅទូរទស្សន៍ជាតិកម្ពុជា ។

ទន្ទឹមគ្នានេះ លោកជំទាវ នង ធួក បានអំពាវនាវដល់អ្នកសារព័ត៌មាន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ឱ្យជួយបង្កើនការផ្សព្វផ្សាយទាក់ទងនឹងអាហារូបត្ថម្ភការចិញ្ចឹមទារកនិងកុមារ ពិសេសការបំបៅកូនដោយទឹកដោះម្ដាយឱ្យបានទូលំទូលាយនិងជាប្រចាំ ។ ការផ្សព្វផ្សាយនេះ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់លើគុណតម្លៃអាហារូបត្ថម្ភ ការចិញ្ចឹមទារក និងការបំបៅកូនដោយទឹកដោះម្ដាយនេះ។
សូមជម្រាបថា ការបំបៅទឹកដោះម្ដាយបានចំណេញច្រើនយ៉ាង ដូចជា ទឹកដោះម្តាយជួយឱ្យកុមារឆ្លាត និងឈ្នះជំងឺនានា មិនចំណាយប្រាក់ សុវត្ថិភាព និងចំណេញពេលវេលា ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសប្រ៊ុយណេ ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/12/2024
កម្មវិធីអាហារូករណ៍ Brunei DARUSSALAM SCHOLARSHIP រដ្ឋាភិបាល នៃប្រទេសប្រ៊ុយណេ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/06/2025
កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យដាក់ពាក្យ ដើម្បីផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

រដ្ឋាភិបាលចិនប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/04/2026
ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/07/2026
ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/08/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/02/2025
កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/08/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...





































































