មន្ទីរពេទ្យចំនួន៤ ជាប់ជាមន្ទីរពេទ្យគំរូក្នុងការ​​លើកកម្ពស់ការចិញ្ចឹមកូនដោយទឹកដោះម្តាយ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

មន្ទីរពេទ្យចំនួន៤ ទទួលបានជោគជ័យជាមន្ទីរពេទ្យគំរូលើការលើកកម្ពស់ការចិញ្ចឹមកូនដោយទឹកដោះម្តាយ ក្នុងឆ្នាំ២០២៤កន្លងទៅ។ មន្ទីរពេទ្យទាំងនោះ​រួមមាន មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក, មន្ទីរពេទ្យខេត្តកោះកុង, មន្ទីរពេទ្យខេត្តស្ទឹងត្រែង និងមន្ទីរពេទ្យខេត្តក្រចេះ។

លោកស្រីសាស្ត្រាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មានប្រសាសន៍ថា ការអនុវត្តគម្រោងលើកកម្ពស់ការចិញ្ចឹមកូនដោយទឹកដោះម្តាយ ដើម្បីតាមដាននូវវឌ្ឍនភាពក្នុងការអនុវត្តការលើកកម្ពស់ការចិញ្ចឹមកូនដោយទឹកដោះម្ដាយ និងវឌ្ឍនភាពនៃមន្ទីរពេទ្យនីមួយៗ ក៏ដូចជាការទទួលស្គាល់ និងអបអរសាទរដល់ការអនុវត្តប្រកបដោយជោគជ័យ នៃវិធីសាស្ត្រមន្ទីរពេទ្យលើកកម្ពស់ការចិញ្ចឹមកូនដោយទឹកដោះម្តាយ។

លោកស្រីសាស្ត្រាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក

លោកស្រីសាស្ត្រាចារ្យជំនួយបន្ថែមថា មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មានតួនាទីក្នុងការអនុវត្តសកម្មភាពដែលពាក់ព័ន្ធនឹងអាហារូបត្ថម្ភក្នុងប្រទេសកម្ពុជា រួមទាំងអាហារូបត្ថម្ភសម្រាប់មាតា ទារក និងកុមារតូច ក៏ដូចជាដើរតួនាទីសំខាន់ក្នុងការផ្ដល់នូវការពង្រឹងសមត្ថភាពស្តីពីការចិញ្ចឹមទារកនិងកុមារតូច ដល់អ្នកផ្តល់សេវាថែទាំសុខភាពនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បន្ថែមថា កិច្ចខិតខំប្រឹងប្រែងនេះសំដៅលើកកម្ពស់សេវាទាំងនេះ ជាពិសេសអំឡុងពេលចាំបាច់ក្នុងពេលមានផ្ទៃពោះ ពេលសម្រាល និងការថែទាំក្រោយពេលសម្រាលភ្លាមៗ មុនពេលស្ត្រីចាកចេញពីមន្ទីរពេទ្យ។ ទន្ទឹមគ្នានេះ ​​ការពង្រឹងការអនុវត្តអនុក្រឹត្យលេខ១៣៣ ស្តីពីការផ្សព្វផ្សាយការលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារតូច និងប្រកាសរួមលេខ០៦១ នៅមានកម្រិត ព្រមទាំងការកើនឡើងនូវការផ្សព្វផ្សាយ និងការលក់ផលិតផលជំនួសទឹកដោះម្ដាយ ក៏រួមចំណែកនាំឱ្យមានការថយចុះនូវអត្រាបំបៅកូនដោយទឹកដោះម្តាយផងដែរ ជាពិសេសនៅទីប្រជុំជន។

មន្ទីរពេទ្យពេទ្យខេត្តក្រចេះ ជាមន្ទីរពេទ្យមួយក្នុងចំណោមន្ទីរពេទ្យចំនួន ៣ផ្សេងទៀតដែលបានក្រុមវាយតម្លៃរបស់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ទទួលស្គាល់ជោគជ័យជាប់ជាមន្ទីរពេទ្យគំរូលើកកម្ពស់ការចិញ្ចឹមកូនដោយទឹកដោះម្តាយ។

លោក ហេង សុខន ប្រធានមន្ទីពេទ្យខេត្តក្រចេះ

លោក ហេង សុខន ប្រធានមន្ទីពេទ្យខេត្តក្រចេះ មានប្រសាសន៍ថា ការជាប់ជាមន្ទីរពេទ្យគំរូលើកកម្ពស់ការចិញ្ចឹមកូនដោយទឹកដោះម្តាយនេះ លោកបានឆ្លងកាត់ការវាយតម្លៃចំនួន ៣តំណាក់កាល។

ប្រធានមន្ទីពេទ្យខេត្តក្រចេះ លើកឡើងថា តាមរយៈការចុះវាយតម្លៃទាំង៣លើកនេះ អត្រាបំបៅកូនដោយទឹកដោះម្ដាយក្នុងមន្ទីរពេទ្យមានការកើនឡើងពីមួយដំណាក់កាលទៅមួយដំណាក់កាល រហូតដល់អត្រាលើសពី៩០% ខណៈក្នុងឆ្នាំ២០២៤ ស្រ្តីដែលមកសម្រាលនៅមន្ទីរពេទ្យខេត្តក្រចេះមានចំនួន ២២០៣នាក់។

«នៅក្នុងការសម្ភាសន៍ស្រ្តីចំនួន៦០នាក់ ប្រសិនបើមានតែម្នាក់ឆ្លើយមិនត្រូវចំណុចណាមួយក៏មិនអាចវាយតម្លៃជាប់បានដែរ»

លោក ហេង សុខន លើកឡើងថា កត្តាជំរុញឱ្យមន្ទីរពេទ្យខេត្តក្រចេះ ជាប់ជាមន្ទីរពេទ្យគំរូលើការលើកកម្ពស់ការចិញ្ចឹមកូនដោយទឹកដោះម្តាយ គឺដោយសារលោកមានឆន្ទៈ និងការប្ដេជ្ញាចិត្ត ដាក់ចេញគោលនយោបាយស្តង់ដារបស់មន្ទីរពេទ្យដោយពន្យល់ណែនាំអប់រំបុគ្គលិកមានឆន្ទៈចូលរួម និងអនុវត្តតាម។ លើសពីនេះ ព្យាយាមអនុវត្តតាមសូចនាករវាយតម្លៃទាំង១០របស់កម្មវិធី រៀបចំឱ្យមានបន្ទប់បំបៅដោះកូន របៀបច្របាច់ទឹកដោះ កន្លែងអង្គុយសម្រាប់អ្នកជំងឺ ទូរទឹកកកសម្រាប់រក្សាទឹកដោះម្ដាយ ដោយបុគ្គលិកពេទ្យជាអ្នកពន្យល់ណែនាំអ្នកម្ដាយពីអត្ថប្រយោជន៍ទឹកដោះម្ដាយ ព្រមទាំងទូរស័ព្ទសួរនាំពន្យល់បន្ថែម។

បើតាម លោកស្រី ជិន សេដ្ឋា ប្រធានកម្មវិធីជាន់ខ្ពស់ នៃគម្រោង Alive&Thrive លើកឡើងថា ដើម្បីជាប់ជាមន្ទីរពេទ្យគំរូចិញ្ចឹមកូនដោយទឹកដោះម្ដាយ លក្ខខណ្ឌចំនួន២ គឺទី១. ការចុះវាយតម្លៃនៅតាមមូលដ្ឋានមន្ទីរពេទ្យផ្ទាល់ ដោយប្រើតារាងវាយតម្លៃចំនួន១០ ប៉ុន្តែសម្រាប់មន្ទីរពេទ្យដែលមិនមានការពិនិត្យផ្ទៃពោះ គឺប្រើតារាងវាយតម្លៃចំនួន៩ ហើយដរាបណាការវាយតម្លៃទាំងនេះជាប់ មិនធ្លាក់ គឺជាប់៥០% និងទី២. ការសម្ភាសន៍ស្រ្តីក្រោយសម្រាលរួចចេញពីមន្ទីរពេទ្យ ប្រើតារាងវាយតម្លៃចំនួន១១ ហើយដរាបណាជាប់ក្នុងសូចនាករដែលបានកំណត់។

គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ ដោយមានកិច្ចសហការជាមួយអង្គការហេឡែន ខេលល័រអន្តរជាតិ គម្រោង Alive&Thrive បានគាំទ្រដល់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកក្នុងការពង្រីកនូវការអនុវត្តការលើកកម្ពស់ការចិញ្ចឹមកូនដោយទឹកដោះម្ដាយទៅកាន់មន្ទីរពេទ្យខេត្តចំនួន១០បន្ថែមទៀតដូចជា បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង ស្វាយរៀង ព្រៃវែង តាកែវ កំពង់ឆ្នាំង កំពង់ធំ កំពត និងកំពង់ចាម។

តាម​អង្គការ​សុខភាពពិភពលោក ការបំបៅកូនដោយទឹកដោះម្តាយ ធ្វើឱ្យប្រសើរឡើងនូវអត្រារស់រានមានជីវិតរបស់កុមារ ជួយការពារប្រឆាំងនឹងជំងឺដែលគំរាមកំហែងដល់អាយុជីវិត និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀត ហើយវាក៏ជួយលើកកម្ពស់ការលូតលាស់របស់កុមារប្រកបដោយសុខភាពល្អ និងការអភិវឌ្ឍតាំងពីតូចៗមកផងដែរ។ មានការប៉ាន់ស្មានថា ការជំរុញអត្រាបំបៅកូនដោយទឹកដោះម្តាយនៅទូទាំងពិភពលោក នឹងអាចសង្គ្រោះអាយុជីវិតកុមារដែលមានអាយុក្រោមប្រាំឆ្នាំ លើសពី៨សែន២ម៉ឺននាក់ ជារៀងរាល់ឆ្នាំ។

តែយ៉ាងណាក៏ដោយ បើតាមរបាយការណ៍អង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា (CDHS) បានរកឃើញថា ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់បានធ្លាក់ចុះពីចំនួន ៧៣.៥% នៅក្នុងឆ្នាំ ២០១០ មកនៅត្រឹមចំនួន ៦៥%នៅក្នុងឆ្នាំ ២០១៤ និងធ្លាក់ចុះទៅ ៥១%នៅឆ្នាំ២០២១។ មានកុមារតែក្នុងចំនួន ៣៧% ប៉ុណ្ណោះបានទទួលនូវការបំបៅដោយទឹកដោះម្ដាយនេះ បន្តរហូតដល់អាយុពីរឆ្នាំ ដូចដែលបានណែនាំដោយអង្គការសុខភាពពិភពលោក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2026

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។

ឡាវ ​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2026

​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​ ​ទៅ​សិក្សា​លើ​ ​៧​មុខជំនាញ​ខុស​ៗ​គ្នា​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​។​

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...

អាហារូបករណ៍​រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​និង​បណ្ឌិត​ ២១​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកនិងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២១ កន្លែង



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *