មន្ទីរពេទ្យចំនួន១២បន្ថែមទៀត ជាប់ជាមន្ទីរពេទ្យគំរូក្នុង​ការ​ចិញ្ចឹមកូនដោយទឹកដោះម្តាយ

ក្រសួងសុខាភិបាល​បានប្រកាស​នៅថ្ងៃនេះ ពីមន្ទីរពេទ្យចំនួន១២បន្ថែម​ទៀត បានជាប់ជាមន្ទីរពេទ្យគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ ដែលធ្វើ​ឱ្យ​ចំនួនមន្ទីរពេទ្យ​គំរូ​ក្នុង​ការ​ចិញ្ចឹម​កូន​ដោយទឹកដោះម្តាយ បានកើន​ដល់ចំនួន២០មន្ទីរពេទ្យ ដែល​បានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្ដាយ ដើម្បីសុខភាពមាតា និងទារក។

ក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ មន្ទីរពេទ្យគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល មានប្រសាសន៍ ដោយ​អបអរសារទរមន្ទីរពេទ្យទាំង១២ ដែលបានជាប់ជាមន្ទីរពេទ្យគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ។

លោកជំទាវ​មានប្រសាសន៍ថា​ ការបំបៅកូនដោយទឹកដោះម្ដាយ នៅតែជាអាទិភាពសំខាន់ក្នុងការគាំពារការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្ដាយ។ ទន្ទឹមគ្នា អត្ថប្រយោជន៍ទឹកដោះម្ដាយ គឺល្អ និងមានតម្លៃខ្លាំង ដែលទាមទារឱ្យគ្រូពេទ្យពន្យល់ណែនាំដល់អ្នកម្ដាយគ្រប់រូបកុំស្ទាក់ស្ទើរក្នុងការបំបៅកូនដោយទឹកដោះម្ដាយ។

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល

ឆ្លៀត​ក្នុង​ឱកាស​នោះ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី ក៏បានអំពាវនាវដល់មន្រ្តីសុខាភិបាលទាំងអស់ គោរពក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ដោយមិនត្រូវណែនាំឱ្យស្រី្តទើបសម្រាលប្រើប្រាស់ម្សៅទឹកដោះគោមកជំនួសទឹកដោះម្ដាយ និងត្រូវទប់ស្កាត់ការលក់ដូរ ផ្សព្វផ្សាយម្សៅទឹកដោះគោទាំងក្នុង និងជុំវិញបរិស្ថានមន្ទីរពេទ្យ។

លោក ហេង សុខន ប្រធានមន្ទីរបង្អែកខេត្តក្រចេះ ដែល​ជាប់ជាមន្ទីរពេទ្យគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ មានប្រសាសន៍ថា ការជាប់ជាមន្ទីរពេទ្យគំរូលើកកម្ពស់ការចិញ្ចឹមកូនដោយទឹកដោះម្តាយនេះ មន្ទីរពេទ្យ​បានឆ្លងកាត់ការវាយតម្លៃចំនួន៣ដំណាក់កាល ហើយតាមរយៈការចុះវាយតម្លៃទាំង៣លើកនេះ អត្រាបំបៅកូនដោយទឹកដោះម្ដាយក្នុងមន្ទីរពេទ្យមានការកើនឡើងពីមួយដំណាក់កាលទៅមួយដំណាក់កាល រហូតដល់អត្រាលើសពី​៩០ភាគរយ។ មួយវិញទៀតដោយសារមានឆន្ទៈ និងការប្ដេជ្ញាចិត្ត ដាក់ចេញគោលនយោបាយស្តង់ដារបស់មន្ទីរពេទ្យ ដោយពន្យល់ណែនាំអប់រំបុគ្គលិកឱ្យមានឆន្ទៈចូលរួម និងអនុវត្តតាម សូចនាករវាយតម្លៃទាំង១០របស់កម្មវិធី រៀបចំឱ្យមានបន្ទប់បំបៅដោះកូន របៀបច្របាច់ទឹកដោះ កន្លែងអង្គុយសម្រាប់អ្នកជំងឺ ទូរទឹកកកសម្រាប់រក្សាទឹកដោះម្ដាយ ដោយបុគ្គលិកពេទ្យជាអ្នកពន្យល់ណែនាំអ្នកម្ដាយពីអត្ថប្រយោជន៍ទឹកដោះម្ដាយ។

ប្រធានមន្ទីរបង្អែកខេត្តក្រចេះ បញ្ជាក់ថា លទ្ធផលនេះ គឺជាជំហានមួយក្នុងការអនុវត្តកិច្ចការងារស្របតាមគោលការណ៍ក្រសួងសុខាភិបាលដែលបានដាក់ចេញ ហើយ​លោក​ប្ដេជ្ញាចិត្តធ្វើយ៉ាងណាពង្រីក និងពង្រឹកអត្រាការបំបៅកូនដោយទឹកដោះម្ដាយ ដែលបានមកប្រើប្រាស់សេវានៅមន្ទីរពេទ្យបង្អែកនេះប្រកបដោយប្រសិទ្ធភាព។

លោកស្រី Edel Cribbin ប្រធានផ្នែកកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ស្ថានទូតអៀរឡង់ ទទួលបន្ទុកប្រទេសកម្ពុជា វៀតណាម ឡាវ មានប្រសាសន៍ថា ទោះជាអត្រានៃការបំបៅកូនដោយទឹកដោះម្តាយ បន្តធ្លាក់ចុះគួរឱ្យកត់សម្គាល់ពី ៧៣.៥៥% ក្នុងឆ្នាំ២០១០ មកត្រឹម ៥០% នៅឆ្នាំ២០២១/២២ ប៉ុន្តែគេសង្កេតឃើញថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ បានរួមគ្នាធ្វើកិច្ចការងារនេះ សំដៅធ្វើយ៉ាងណាឱ្យអត្រានៃការបំបៅដោះកូននៅកម្ពុជាបានកើនឡើង។

ការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយជាសមិទ្ធផលសុខភាពសាធារណៈដ៏សំខាន់ ប៉ុន្តែអត្រាបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ពី ៧៣.៥៥% ក្នុងឆ្នាំ២០១០ មកត្រឹម ៥០% នៅឆ្នាំ២០២១/២២។ មូលហេតុចម្បងគឺ ការផ្សព្វផ្សាយលក់ផលិតផលជំនួសទឹកដោះម្តាយ។

យ៉ាងណាក៏ដោយ ដើម្បីទប់ស្កាត់និន្នាការនេះ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នៃក្រសួងសុខាភិបាល បានកំណត់តម្រូវការបន្ទាន់ចំនួន៣ ក្នុងនោះ ទី១. ពង្រឹងការអនុវត្តច្បាប់ ដោយពិនិត្យ និងកែសម្រួលយុទ្ធសាស្ត្រដែលមានស្រាប់ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្ត និងតាមដាន អនុក្រឹត្យលេខ១៣៣ ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ។ ស្ថាប័នសុខាភិបាលទាំងរដ្ឋ និងឯកជន ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់បំផុត។ ទី២. បង្កើនសមត្ថភាពបុគ្គលិក ៖ NCMCH សហការជាមួយអង្គការ Helen Keller International បានផ្តល់វគ្គបណ្តុះបណ្តាលលើប្រធានបទសំខាន់ៗចំនួន១២ ស្តីពីការបំបៅកូនដោយទឹកដោះម្តាយ ដល់បុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យខេត្តចំនួន១០ និងទី៣. ដាក់ឱ្យប្រើប្រាស់ “មន្ទីរពេទ្យគំរូ” បានចាប់ផ្តើមអនុវត្តគំរូ មន្ទីរពេទ្យគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ (CoE) ដើម្បីបំពេញភាពខ្វះចន្លោះ។ គំរូ CoE នេះផ្តោតលើការពង្រឹងសមត្ថភាពបុគ្គលិក ការប្រើប្រាស់ឧបករណ៍តាមដានគុណភាព និងការអនុវត្តបទដ្ឋានជាតិដូចជា BFHI (មន្ទីរពេទ្យស្រឡាញ់ទារក) និង EENC (ការថែទាំជាសារវន្តចំពោះទារកទើបនឹងកើត)។

គួរជំរាបជូនថា ចាប់តាំងពីឆ្នាំ២០២៣មក មានមន្ទីរពេទ្យចំនួន២០ បានចូលរួមអនុវត្តជាមន្ទីរពេទ្យគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ (CoE) នៅកម្ពុជា ហើយលទ្ធផលដំបូងបានបង្ហាញថា ការបំបៅដោះកូនក្នុងម៉ោងដំបូងនៃការសម្រាលមានអត្រាខ្ពស់រហូតដល់៨៥% ក្នុងចំណោមមន្ទីរពេទ្យដែលបានចូលរួមអនុវត្ត CoE៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

អាហារូបករណ៍​ថ្នាក់​ភាសា​ចិន ​រយៈពេល​១​ឆ្នាំ​ ​នៅ​ខេត្ត​ជឺ​ជាំង​ ​ប្រទេស​ចិន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2026

ដោយ​សហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅ​ខេត្ត​ជឺជាំង ទីក្រុងវិនចូវ ប្រទេស​ចិន សមាគម​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ប្រកាស​ជ្រើសរើស​និស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សា​រយៈពេល ១ឆ្នាំ

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សា​នៅ​ប្រទេស​វៀតណាម ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2025

ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅ​សិក្សា​នៅ​សាធារណរដ្ឋសង្គម​និយមវៀតណាម។

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...