សម្ភារៈសំខាន់ៗដែលអ្នកម្តាយគួរត្រៀមទុកសម្រាប់ទារកក្រោយពេលសម្រាល

ការត្រៀមលក្ខណៈសម្រាប់ សមាជិកថ្មី គឺជារឿងសំខាន់បំផុតសម្រាប់ឪពុកម្តាយគ្រប់រូប។ ការទិញសម្ភារៈប្រើប្រាស់សម្រាប់ទារកតូច គឺជាកិច្ចការមួយដែលធ្វើឱ្យអ្នកម្តាយជាច្រើនមានអារម្មណ៍ថា ភ្លេចមុខ ភ្លេចក្រោយ ឬទិញខ្វះជាដើម។ ដើម្បីជួយសម្រួលដល់ការរៀបចំនេះ យើងបានចងក្រងនូវបញ្ជីសម្ភារៈសំខាន់ៗដែលអ្នកម្តាយគួរទិញទុកជាមុន សម្រាប់ត្រៀមប្រើប្រាស់ក្រោយពេលសម្រាលកូនរួច។

១. សម្លៀកបំពាក់សម្រាប់ទារក

ការជ្រើសរើសសម្លៀកបំពាក់ដែលមានផាសុកភាព និងសុវត្ថិភាព គឺជារឿងសំខាន់បំផុត ដូច្នេះអ្នកម្តាយអាចត្រៀម ៖

  • អាវដៃខ្លី និង អាវដៃវែង
  • អាវឈុតទារក (Bodysuits/Rompers): គួរជ្រើសរើសសាច់ទន់ និងងាយស្រួលស្លៀកពាក់
  • ខោជើងខ្លី និង ខោជើងវែង
  • ស្រោមជើង និងស្រោមដៃ: គួរជ្រើសរើសប្រភេទដែលមិនរឹបកដៃ ឬកជើងពេក
  • មួកទារក: ជ្រើសរើសប្រភេទដែលអាចឱ្យមានខ្យល់ចេញចូលល្អ
  • ក្រណាត់រុំទារក (Swaddle/Receiving Blanket): សម្រាប់រុំទារកឱ្យមានអារម្មណ៍កក់ក្តៅ និងសុវត្ថិភាព។

២. សម្ភារៈសុខភាពសម្រាប់ទារក

ការថែទាំសុខភាព និងអនាម័យទារក គឺមិនអាចមើលរំលងបានឡើយ។ អ្នកម្តាយអាចត្រៀមសម្ភារៈមួយចំនួនដូចជា ៖

  • កន្ត្រៃកាត់ក្រចក (មានគែមមូល): សម្រាប់កាត់ក្រចកទារកដោយសុវត្ថិភាព
  • ប្រដាប់វាស់កម្ដៅទារក (Thermometer): សម្រាប់តាមដានសីតុណ្ហភាពខ្លួនទារក
  • គ្រីមលាប រោល ឬផ្តល់សំណើម: សម្រាប់ការពារ និងព្យាបាលបញ្ហាស្បែកទារក
  • ប្រអប់ First-Aid សម្រាប់ទារក (មូលដ្ឋាន): សម្រាប់ទុកសម្ភារៈសង្គ្រោះបឋម និងថ្នាំមូលដ្ឋាន។

៣. សម្ភារៈប្តូរខោទឹកនោមទារក

ការប្តូរខោទឹកនោម អាចនឹងក្លាយជាទម្លាប់ប្រចាំថ្ងៃរបស់អ្នកម្តាយ ដូច្នេះត្រូវត្រៀមឱ្យបានគ្រប់គ្រាន់ដូចជា ៖

  • ខោទឹកនោម (ប្រភេទដែលអាចប្រើឡើងវិញបាន ឬបោះចោល): គួរត្រៀមទុកទាំងទំហំសម្រាប់ទារកទើបនឹងកើត (Newborn size)
  • ក្រដាសសើម (Baby Wipes): សម្រាប់ជូតសម្អាតកន្លែងដែលប្រឡាក់
  • គ្រីមលាប បំបាត់រលាកស្បែក (Diaper Rash Cream): សម្រាប់ការពារការរលាកដោយសារទឹកនោម
  • ក្រដាសស្ងួតទារក ឬកន្សែងទន់ (Dry Wipes): សម្រាប់ជូតឱ្យស្ងួតមុនពេលលាបគ្រីម។

៤. សម្ភារៈងូតទឹកសម្រាប់ទារក

ការងូតទឹក គឺជាពេលវេលាល្អសម្រាប់បង្កើតទំនាក់ទំនងជាមួយកូន សូមត្រៀម ៖

  • អាងងូតទារក (Baby Tub): សម្រាប់ងូតទឹកដោយសុវត្ថិភាព
  • សាប៊ូកក់សក់ និងសាប៊ូដុសខ្លួនសម្រាប់ទារក: គួរជ្រើសរើសប្រភេទដែលគ្មានជាតិគីមី និងមិនធ្វើឱ្យក្រហាយភ្នែក
  • កន្សែងជូតខ្លួនទារក (មានមួក): ជ្រើសរើសប្រភេទទន់ៗ អាចជក់ទឹកបានល្អ។

៥. សម្ភារៈប្រើប្រាស់សម្រាប់ការគេងទារក

ការគេងគ្រប់គ្រាន់ គឺសំខាន់ណាស់សម្រាប់ទារក និងអ្នកម្តាយ ប្រសិនបើមានថវិកាគ្រប់គ្រាន់ អាច​ត្រៀមសម្ភារៈដូចជា ៖

  • គ្រែទារក (Crib/Bassinet): គួរមានលក្ខណៈរឹងមាំ និងមានសុវត្ថិភាព
  • ពូកទន់ៗ មានផាសុកភាព: គួរជ្រើសរើសពូកដែលមិនទន់ពេក និងសមស្របតាមស្តង់ដារសុវត្ថិភាព
  • ខ្នើយ និងភួយ: គួរប្រើដោយមានការប្រុងប្រយ័ត្នខ្ពស់ ដោយយោងតាមការណែនាំសុវត្ថិភាពដើម្បីការពារហានិភ័យនៃ SIDS (Sudden Infant Death Syndrome) – ទារកមិនគួរគេងជាមួយភួយ ឬខ្នើយក្រាស់ៗទេ។

៦. សម្ភារៈបំបៅទារក

មិនថាអ្នកបំបៅកូនដោយទឹកដោះម្តាយ ឬទឹកដោះគោទេ សម្ភារៈទាំងនេះគឺមានសារៈសំខាន់ ៖

  • ដបទឹកដោះគោ និងក្បាលដោះ (Nipples): គួរត្រៀមទុកជាច្រើនដប
  • ម្សៅទឹកដោះគោ (Formula Milk): (ប្រសិនបើអ្នកមានគម្រោងប្រើប្រាស់ ឬមិនបំបៅដោយទឹកដោះម្តាយទាំងស្រុង)
  • ម៉ាស៊ីនបូមទឹកដោះ (Breast Pump): (សម្រាប់អ្នកម្តាយបំបៅកូនដោយទឹកដោះ)
  • សាប៊ូលាងដប និង ជក់លាងដប
  • ម៉ាស៊ីនសម្លាប់មេរោគដបទឹកដោះគោ (Sterilizer): សម្រាប់ធានាអនាម័យ
  • កន្សែង ឬអៀមទារក (Burp Cloths/Bibs): សម្រាប់ជូតមាត់ និងការពារសម្លៀកបំពាក់កុំឱ្យប្រឡាក់
  • ខ្នើយសម្រាប់បំបៅទារក (Nursing Pillow): ជួយសម្រួលដល់ការអង្គុយបំបៅកូន។

៧. សម្ភារៈធ្វើដំណើរសម្រាប់ទារក

ការធ្វើដំណើរជាមួយទារក ត្រូវការការត្រៀមលក្ខណៈបន្ថែម ដូចជា ៖

  • កៅអីឡានសុវត្ថិភាពសម្រាប់ទារក (Car Seat): នេះជាសម្ភារៈដ៏សំខាន់បំផុតសម្រាប់ការដឹកជញ្ជូនទារកដោយសុវត្ថិភាព
  • រទេះរុញទារក (Stroller): សម្រាប់ងាយស្រួលក្នុងការធ្វើដំណើរទៅក្រៅ
  • ប្រដាប់ស្តាយទារក (Baby Carrier/Wrap): សម្រាប់ពកូនជាប់នឹងខ្លួន
  • កាបូបសម្រាប់ដាក់សម្ភារទារក (Diaper Bag): សម្រាប់ដាក់សម្ភារៈទាំងអស់នៅពេលចេញក្រៅ។

ចំណាំ ៖ ការទិញសម្ភារៈត្រៀមទុក គឺមិនចាំបាច់ត្រូវតែទិញទាំងអស់ក្នុងពេលតែមួយ និងមិនចាំបាច់ត្រូវតែថ្លៃៗទាំងអស់នោះទេ។ សូមជ្រើសរើសសម្ភារៈណាដែលមានសុវត្ថិភាព ងាយស្រួលប្រើប្រាស់ និងសមស្របតាមតម្រូវការជាក់ស្តែងរបស់គ្រួសារ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...