ឯកឧត្តម យស់ អ៊ាង ៖ អាជីពគ្រូបង្រៀន ជាអាជីពសម្រាប់កសាងអនាគតល្អដល់អ្នកទាំងអស់គ្នា និង​ប្រទេសជាតិ

ភ្នំពេញ – មានប្រសាសន៍​នៅ​ក្នុង​ឱកាស​ចូលរួម​ទិវា​គ្រូបង្រៀន ៥តុលា ឯកឧត្តម​ យស់ អ៊ាង ប្រធាន​សមាគម​បុគ្គលិក​សិក្សា​ខ្មែរ បានលើក​ឡើងថា អាជីព​ជា​គ្រូបង្រៀន គឺជាអាជីពសម្រាប់កសាងអនាគតល្អដល់អ្នកទាំងអស់គ្នា និង​ដល់ប្រទេស​ជាតិយើង។

បើតាមឯកឧត្តម យស់ អ៊ាង ការរៀបចំ​ទិវា​គ្រូបង្រៀន មិន​ត្រឹម​តែជាការ​លើកទឹកចិត្ត​ដល់​​ថ្ងៃពិសេស​សម្រាប់គ្រូបង្រៀននោះ​ទេ តែ​ក៏​ជាភាពចាំបាច់របស់គ្រូបង្រៀនដើម្បីអប់រំ​បណ្តុះបណ្តាលធនធាន​មនុស្ស​ ដែលជា​គំនាស់​នៃការ​អភិវឌ្ឍសេដ្ឋកិច្ចសង្គម ឈាន​ទៅ​លើក​កម្ពស់សេចក្តីត្រូវ​ការ​ក្នុង​ជីវភាពរបស់ប្រជាជន។

សម្រាប់ប្រធានបទ «គ្រូបង្រៀនយើង អនាគតយើង ប្រទេស​ជាតិយើង» ដែល​ក្រសួងអប់រំ​ យុវជន និង​កីឡា បាន​ជ្រើសរើស​សម្រាប់ខួប​ទី២៥ នៃទិវាគ្រូបង្រៀន​៥តុលានេះ ឯកឧត្តម​បញ្ជាក់ថា ពិតជា​បម្រើ​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា។ ក្នុង​ន័យ​នេះ ដើម្បី​ចូលរួម​ចំណែក ឯកឧត្តម​លើកទឹកចិត្ត​គ្រូបង្រៀន​ សិស្ស​និស្សិត ធ្វើអន្តរកម្មឥទ្ធិពល​ទៅវិញ​ទៅ​មក ដោយ​មាន​ន័យថា គ្រូបង្រៀន​ត្រូវ​មានសមត្ថភាពតាម​មុខ​ជំនាញ ដើម្បីផ្តល់ចំណេះដឹង​ឱ្យ​សិស្ស និស្សិត។ ឯសិស្ស​និស្សិត​វិញ​ក៏​ត្រូវ​ខិតខំព្យាយាមរៀនសូត្រ​ដើម្បី​ទទួលយកចំណេះដឹងនេះ ទៅបម្រើ​ប្រទេស​ជាតិ​ឱ្យ​ក្លាយ​ជា​អរយ្យ​ប្រទេស​ ដែលពេលនោះ​ប្រជាជន​ក៏​មានអនាគត​ល្អ រួម​ទាំងគ្រូបង្រៀន​ផងដែរ។

ទិវា​គ្រូបង្រៀន ៥តុលា ​ត្រូវបង្កើត​ឡើង​តាមអនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កាលពីឆ្នាំ​១៩៩៧ ក្នុង​គំនិត​ផ្តួច​ផ្តើមរបស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ស្មារតីបង្ហាញ​ឱ្យ​ឃើញ​ពីទឹកចិត្ត មនោសញ្ចេតនា និង​ជំនឿជាក់របស់​ប្រជាជន​កម្ពុជា ដែល​បាន​ចាត់ទុក​គ្រូបង្រៀន​ ជាមាតាបិតាទី២ នៃកូនចៅរបស់ខ្លួន។

ជា​ការ​កត់សម្គាល់​របស់​ ឯកឧត្តម យស់ អ៊ាង ប្រធានសមាគមន៍​បុគ្គលិកសិក្សាខ្មែរ ការ​​គោរពអាណិតស្រឡាញ់ និង​ដឹងគុណគ្រូបង្រៀនរបស់​សិស្សនិស្សិត​បានក្លាយជា​ប្រពៃណី នៃជនជាតិខ្មែរតាំងពីបុរមបុរាណមក ហើយ​​ជារឿយៗសិស្សនិស្សិតដែល​បានក្លាយជា​មន្រ្តីរាជការ​ កងកម្លាំង​ប្រដាប់អាវុធ ធុរជន តែង​តែបានរួមគ្នា​ធ្វើពិធីដឹងគុណគ្រូបង្រៀន​នៅ​តាមគ្រឹះស្ថានសិក្សា នៃរាជធានីខេត្ត​ ក្រោម​រូបភាពជា​ជំនួបពិក្សា​អាហារ ការ​ចុះសួរសុខទុក្ខ​ជូនជំនូនផ្ទាល់​តាម​លំនៅដ្ឋាន មន្ទីរពេទ្យ​ ព្រមទាំង​ការ​ផ្ញើសារ​ជូនពរ​យ៉ាង​ផុលផុស។

យ៉ាងណាក៏ដោយ បើតាម​ប្រសាសន៍​របស់ប្រធានសមាគមន៍បុគ្គលិកសិក្សា​ខ្មែរ សម្រាប់​គ្រូបង្រៀន​កម្ពុជា ពាក្យ​រំលឹក​របស់សិស្ស​ដូចជា «ខ្ញុំជាសិស្ស​របស់លោកគ្រូអ្នកគ្រូ នៅថ្នាក់នេះ សាលានោះ» គឺជា​មោទនភាព​ របស់វិជ្ជាជីវៈអាជីពនេះគ្រប់គ្រាន់ហើយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សា​នៅ​ប្រទេស​វៀតណាម ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2025

ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅ​សិក្សា​នៅ​សាធារណរដ្ឋសង្គម​និយមវៀតណាម។

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2025

ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...

ឱកាសអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ ពីកម្មវិធី YSEALI Professional Exchange នៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2026

ជាឱកាសដ៏ល្អមួយសម្រាប់អតីតនិស្សិត អ្នកជំនាញវ័យក្មេង និងសាធារណជនកម្ពុជា ក្នុងការអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ តាមរយៈកម្មវិធី YSEALI Professional Exchange

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​ប្រកាស​លទ្ធផល​ប្រឡង​អាហារូបករណ៍​ប្រចាំ​ឆ្នាំ​២០២៦​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​បាន​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​និស្សិត​អាហារូបករណ៍​ឆ្នាំ​ ​២០២៦​ ​ជា​ផ្លូវការ​ និង​បាន​អបអរសាទរ​ជាមួយ​ជ័យលាភី​ដែល​មាន​ទេពកោសល្យ​។

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...