អ្នកស្រី សាង ដានី រៀន​ជំនាញ​ធុរៈកិច្ចភេសជ្ជៈ ព្រោះ​មើល​ឃើញ​ឱកាសការងារ​ និង​បង្កើតមុខរបរ

អ្នកស្រី សាង ដានី ជាសិស្ស​កំពុង​ត្រៀម​បញ្ចប់ការ​សិក្សា​ជំនាញ​ធុរកិច្ចភេសជ្ជៈ នៅ​វិទ្យាស្ថាន​ជាតិ​សហគ្រិនភាព និងនវានុវត្តន៍ សម្រាប់​គម្រោង ១,៥លាននាក់​របស់​រាជរដ្ឋាភិបាល។ អ្នកស្រី​និយាយ​ថា ជំនាញ​ធុរកិច្ចភេសជ្ជៈនេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​សម្រាប់​អ្នកស្រី ដូចជា​អាចស្វែង​រក​ការងារ​ងាយស្រួល ដោយ​អាច​ធ្វើការ​ជា​បុគ្គលិក​ហាងកាហ្វេ ឬបើក​តូបកាហ្វេ​លក់​ខ្លួន​ឯង​ក៏បាន។

ជំនាញ​ធុរកិច្ច​ភេសជ្ជៈ គឺជា​ជំនាញ​សម្រាប់​អ្នក​ចង់ចាប់​អាជីព​ជាអ្នកធ្វើភេសជ្ជៈ ដែល​តម្រូវ​ការ​នៃ​ជំនាញ​នេះ​ភាគ​ច្រើន​គឺ​នៅ​តាម​ភោជនីយដ្ឋាន ហាង​កាហ្វេ ឬ សណ្ឋាគារ​ជាដើម។ អ្នកដែល​រៀនជំនាញ​ធុរកិច្ច​ភេសជ្ជៈ ក៏​ចាំបាច់​ត្រូវ​ចេះ​ធ្វើ​ការស្រាវជ្រាវ ដើម្បី​បង្កើត​ផលិតផល​ដែល​មានភាព​ច្នៃប្រឌិត ជាមួយ​​គុណភាព និង​សុវត្ថិភាព។ បើ​តាម​អ្នកស្រី ដានី ការ​ចាប់យក​ជំនាញ​ធុរកិច្ច​ភេសជ្ជៈ គឺ​អ្នកស្រី​បាន​មើល​ឃើញ​ពីស្ថានភាព​ល្អប្រសើរ​នៃវិស័យ​បដិសណ្ឋារកិច្ច ខណៈ​ដែលអ្នកស្រី​ក៏​ស្រឡាញ់​ចូលចិត្ត​ជំនាញ​នេះផង​ដែរ។

អ្នកស្រី សាង ដានី (ឈរកណ្ដាល)

​ក្រោយសិក្សាជំនាញ​នេះ​អស់រយៈពេល​ជិត​កន្លះឆ្នាំ អ្នកស្រី ដានី អាចស្វែងយល់​ពីការ​ធ្វើភេសជ្ជៈបានច្រើនប្រភេទ ជាពិសេស​ប្រភេទ​កាហ្វេ ដោយ​សិក្សាលម្អិត​អំពី​របៀប​មើល​កាហ្វេ ស្គាល់​រសជាតិ ការចេះពិនិត្យ​មើលភាព​ខុសគ្នារបស់​គ្រាប់កាហ្វេ បច្ចេកទេស និង​ដំណើរការ នៃ​ការឆុង​កាហ្វេ ការថែទាំ ការប្រើប្រាស់ និងជ្រើសរើស​ម៉ាស៊ីនកាហ្វេ និងការបង្កើត​ភេសជ្ជៈថ្មីៗ​ជាច្រើន​ទៀត។

ជាការមើលឃើញ​របស់អ្នកស្រី ដានី ក្រោយ​ពីបញ្ចប់​ការសិក្សា​ជំនាញនេះ សិស្ស​អាច​ស្វែង​រកការងារ​ធ្វើនៅតាម​ហាងកាហ្វេ តាម​ភោជនីយដ្ឋាន ឬសណ្ឋាគារ ដែលទាក់ទង​នឹងផ្នែក​ឆុងកាហ្វេ ជាពិសេស​អាចបើក​អាជីវកម្មដោយខ្លួនឯង​គ្រប់ទីកន្លែង​ស្របទៅ​តាមស្ថានភាព​របស់​សិស្ស។ ជាក់ស្ដែង​សម្រាប់ស្ត្រី​ដែល​មាន​បន្ទុក​ក្នុង​ការមើល​ថែកូន និង​គ្រួសារ គឺអាច​បើក​ហាងកាហ្វេ​នៅផ្ទះ​បាន​ដោយ​ខ្លួន​ឯង ដើម្បីរក​ប្រាក់​ចំណូល​មួយ​ចំណែក​ជួយ​សម្រាល​ការចំណាយ​ផ្សេងៗ​ពីស្វាមី​របស់​អ្នកស្រី​ផងដែរ។

អ្នកស្រី សាង ដានី (ឈរកណ្ដាល)

សម្រាប់​អ្នក​ដែល​ចង់ចាប់​យក​ជំនាញ​ធុរកិច្ចភេសជ្ជៈ អ្នកស្រី ដានី លើកទឹកចិត្ត​ឱ្យទៅ​ស្វែងរក​ព័ត៌មាន​ទាក់ទង​នឹង​ការ​សិក្សា​ឱ្យ​បាន​គ្រប់គ្រាន់ និង​គ្រឹះស្ថានសិក្សា ឬកន្លែង​រៀន​ដែល​មាន​ជំនាញ​ច្បាស់លាស់។ ជាមួយ​គ្នា​នេះ សូម​យកចិត្តទុក​ដាក់​គ្រប់​ចំណុចក្នុង​ម៉ោង​សិក្សា អនុវត្តន៍​ឱ្យបាន​ច្រើន និង​ត្រូវ​មានភាព​ច្នៃប្រឌិត​ផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសម្រាប់សិស្ស-និស្សិត RUPP ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Sogang University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 29/05/2026

សាកលវិទ្យាល័យ Sogang (Sogang University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ និងចំណាស់ជាងគេមួយនៅក្នុងសាធារណរដ្ឋកូរ៉េ ក្រោមជំនួយកិច្ចសហការជាមួយអង្គការ Jesuit Service-Cambodia...

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/06/2026

ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...

សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2025

សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2024

កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។