កម្ពុជាឈ្នះមេដាយចំនួន៤ ពីកម្មវិធីប្រកួតប្រជែងជំនាញអាស៊ានលើកទី១៤ នៅប្រទេសហ្វីលីពីន បង្ហាញពីសមត្ថភាព និង​សក្តានុពលរបស់យុវជន​កម្ពុជា

កម្ពុជាបានឈ្នះមេដាយចំនួន៤ ពីកម្មវិធីប្រកួតប្រជែងជំនាញអាស៊ានលើកទី១៤ ឆ្នាំ២០២៥ (World Skills ASEAN, Manila 2025) នៅទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន, មេដាយ​នេះ បានបង្ហាញពី​សមត្ថភាព និង​សក្តានុពល​របស់​យុវជន​កម្ពុជា​ក្នុង​វិស័យ​ជំនាញបច្ចេកទេស​ និង​វិជ្ជាជីវៈ។

ការប្រកួត​ប្រជែង​ជំនាញ​អាស៊ាន​លើកទី១៤ ប្រទេស​កម្ពុជា​បាន​បញ្ជូន​យុវជន​ចំនួន ១៩រូប ចូលរួមប្រកួតប្រជែងលើមុខជំនាញចំនួន ១៣ ។ ជាលទ្ធផលយុវជន​កម្ពុជា​ចំនួន៤រូប​ដណ្តើម​បាន​មេដាយ ក្នុងនោះ បេក្ខជន សិត ដារ៉ា មកពីវិទ្យាស្ថានប៉េ អេស អឺ (PSE) នៃអង្គការដើម្បីភាពញញឹមនៃកុមារ ទទួលបានពានរង្វាន់មេដាយសំរឹទ្ធិ ទាក់ទងនឹងមុខជំនាញរៀបការ៉ូ, បេក្ខជន ណន តាំងហេង និង អុល សុភារម្យ មកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដណ្ដើមបានពានរង្វាន់មេដាយឧត្តមភាព ទៅលើមុខជំនាញ​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ​កម្ម និង​ពានរង្វាន់ល្អបំផុតលើមុខជំនាញ Cooking ដណ្ដើមបានដោយបេក្ខជន ចាង សុភ័ក្រ មកពីវិទ្យាស្ថានវិទ្យា​ស្ថានម្ហូបអា​ហារកម្ពុជានៃក្រសួងទេសចរណ៍។

លោក អុល សុភារម្យ ជានិស្សិតឆ្នាំទី៤ ជំនាញវិស្វកម្មអគ្គិសនី វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)

អុល សុភារម្យ ជានិស្សិតឆ្នាំទី៤ ជំនាញវិស្វកម្មអគ្គិសនី វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដែល​ទទួលបាន​មេដាយឧត្តមភាព ទៅលើមុខជំនាញ​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ​កម្ម បានបង្ហាញអារម្មណ៍រីករាយ​នៅពេល​ដែល​រូប​គេ​ដណ្តើម​បាន​មេដាយជូន​ជាតិមាតុភូមិ។

បើតាម​យុវជន អុល សុភារម្យ ការប្រកួតប្រជែងជំនាញអាស៊ាន លើកទី១៤ នៅប្រទេសហ្វីលីពីន បានធ្វើ​ឡើង​រយៈពេល​៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។ ក្នុងនោះ ការប្រកួតថ្ងៃទីមួយ គឺផ្ដោតលើផ្នែកអគ្គិសនី និងមេកានិច, ថ្ងៃទីពីរ ផ្ដោតលើការសរសេរកូដ និងការបញ្ជាពីកុំព្យូទ័រទៅកាន់ឧបករណ៍ ឬម៉ាស៊ីន និងថ្ងៃទីបី ផ្ដោតលើការសរសេរកូដ និងការបញ្ជាដោយស្វ័យប្រវត្តិ។

តាមរយៈ​ការ​ប្រកួតនេះ ភារម្យ មើលឃើញថា សមត្ថភាពរបស់យុវជន​កម្ពុជា គឺមិនចាញ់យុវជន​មក​ពី​តំបន់អាស៊ាន​នោះទេ ប៉ុន្តែនៅមានចំណុចខ្វះខាតមួយចំនួនដែលត្រូវបំពេញបន្ថែមដូចជា ខ្វះខាតសម្ភារៈសិក្សាសម្រាប់ការអនុវត្តជាក់ស្ដែងប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ក្រោយពីបានចូលរួមកម្មវិធីប្រកួតប្រជែងជំនាញអាស៊ាន លើកទី១៤នេះរួច យុវជន អុល សុភារម្យ បានទទួលបទពិសោធថ្មីៗជាច្រើនទាក់ទងនឹងជំនាញរបស់ខ្លួន​ដូចជាការផ្គុំ ការតម្លើង ការសរសេរកូដ ដែលមានលក្ខណៈលឿន។ សម្រាប់ពេលអនាគត ភារម្យ មានគម្រោងសិក្សាបន្ថែមលើផ្នែកម៉ាស៊ីនស្វ័យប្រវត្តិកម្ម ដើម្បីបង្កើនចំណេះដឹងដែលខ្វះខាត ជាពិសេសដើម្បីជួយអភិវឌ្ឍលើវិស័យឧស្សាហកម្មនៅកម្ពុជា។

លោក គង់វង្ស ប្រាកដ គ្រូបង្រៀន នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដែល​ជាគ្រូដឹកនាំ និងជាគ្រូបណ្ដុះបណ្ដាល បានបង្ហាញមោទនភាពចំពោះបេក្ខជនកម្ពុជាដែលបានខំប្រឹងប្រែងបញ្ចេញអស់ពីសមត្ថភាពក្នុងការប្រកួតប្រជែង ហើយទទួលបានមេដាយត្រឡប់​មកជូនប្រទេសជាតិវិញ។ លោក គង់វង្ស ប្រាកដ លើកឡើងថា មេដាយនេះ ក៏ជាការបង្ហាញពីសមត្ថភាពរបស់បេក្ខជនជាកូនខ្មែរ ក្នុងការទៅប្រកួតប្រជែងលើឆាកអន្តរជាតិ ដើម្បីបង្ហាញឱ្យអន្តរជាតិបានឃើញថា ប្រទេសកម្ពុជាក៏មានអ្នកមានសមត្ថភាពដែលជាទំពាំងស្នងឬស្សីដ៏ល្អសម្រាប់អភិវឌ្ឍប្រទេសជាតិទៅថ្ងៃក្រោយ។

កម្មវិធីប្រកួតប្រជែងជំនាញអាស៊ាន លើកទី១៤ ឆ្នាំ២០២៥ ឬ(World Skills ASEAN, Manila 2025) បានចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ដោយ​ប្រទេស​កម្ពុជាន​បាន​បញ្ជូន​គណៈប្រតិភូចំនួន៣១រូប និងបេក្ខជនចំនួន១៩រូប ចូលរួមប្រកួតប្រជែងលើមុខជំនាញចំនួន១៣ជំនាញ ពីក្រសួងទេសចរណ៍ និងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ កម្មវិធីប្រកួតប្រជែងនេះ មានគោលបំណង​ជំរុញកិច្ចសហ​ប្រតិបត្តិការ​បច្ចេក​ទេស រវាង​វិស័យ​អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ជាមួយ​ប្រទេស​ជាសមា​ជិក​អាស៊ាន, ការជំរុញឱ្យមាន​កិច្ចសហ​ប្រតិបត្តិ​ការកាន់តែ​ជិតស្និទ្ធ រវាងស្ថាប័នរដ្ឋាភិបាល ឧស្សាហកម្ម និយោជក ជាមួយនឹងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និង​វិជ្ជាជីវៈ និងការផ្ត​ល់​ជាមធ្យោបាយ ដើម្បីទទួលស្គាល់ឧត្តមភាពការងារ និងអភិវឌ្ឍន៍យុវជន និងកម្មករជំនាញជំនាន់ថ្មីឱ្យមានជំនាញខ្ពស់។

ជាការ​កត់សម្គាល់ពី​កម្មវិធី​ប្រកួតប្រជែងជំនាញអាស៊ាននេះ លោក គង់វង្ស ប្រាកដ មើលឃើញថា សមត្ថភាពរបស់បេក្ខជនកម្ពុជា គឺមិនចាញ់បេក្ខជនមកពីប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ានឡើយ។ លោក ប្រាកដ បន្តថា លទ្ធផលដែលក្រុមកម្ពុជាធ្វើបាន គឺដល់ពិន្ទុកម្រិតមេដាយមាស ប៉ុន្តែដោយសារកម្មវិធីមានលក្ខខណ្ឌពិសេស មេដាយមាសមានតែមួយក្រុម ទើបក្រុមកម្ពុជាទទួលបានមេដាយឧត្តមភាពជំនួសវិញ។

បើតាម​លោក គង់វង្ស ប្រាកដ ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ នៅ​ប្រទេស​កម្ពុជាបច្ចុប្បន្ន គឺកំពុងតែធានាបាន​នូវ​គុណភាព ដូចជាពាក់ព័ន្ធផ្នែកម៉ាស៊ីនស្វ័យប្រវត្តិកម្ម គឺអាចឱ្យនិស្សិតកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបម្រើ​ការងារនៅតាមបណ្ដាប្រទេសនានា ប៉ុន្តែក៏ជាផ្នែកមួយដែលត្រូវរួមផ្សំជាមួយការស្រាវជ្រាវបន្ថែម ព្រោះប្រព័ន្ធដែលប្រើប្រាស់ពីប្រទេសមួយទៅប្រទេសមួយអាចមានការប្រែប្រួល។

គួរ​ជំរាបជូនថា ការ​អភិវឌ្ឍន៍​វិស័យអប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ត្រូវ​បានរាជរដ្ឋាភិបាល​ ចាត់ទុកជា​អាទិភាព​ដ៏សំខាន់​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ។ គោលនយោបាយស្តីពីការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្តោត​សំខាន់​ទៅលើ​ការ​កសាង​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព និង​ជំនាញ​ច្បាស់លាស់ ដើម្បី​ឆ្លើយ​តបទៅនឹង​តម្រូវការ​ទីផ្សារ​ការងារ​នាពេលបច្ចុប្បន្ន និង​អនាគត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ACE​ ​ផ្តល់​អាហារូបករណ៍​ ​100​% ​ចំនួន​ ​៣៤​ ​កន្លែង​សម្រាប់​ការ​សិក្សា​ភាសា​អង់គ្លេស​រយៈពេល​មួយ​ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2026

​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្តុះបណ្តាល ​(​ACE​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ភាសា​អង់គ្លេស​ ​១០០​% ​ចំនួន​ ​៣៤​ ​រង្វាន់​ សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ពេញ​ ​ជូន​ដល់​សិស្សានុសិស្ស​កម្ពុជា

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូងខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម នៅមណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ជាច្រើននាក់។ ក្នុងនោះវិទ្យាស្ថាននឹងផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែង។

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...

ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2025

កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *