៥ វិធី ដែលអ្នកអាចបង្រៀនកូន អំពីការពង្រឹងផលិតភាពការងារ

ការបង្រៀនកូនអំពីផលិតភាព គឺជាកិច្ចការសំខាន់ ហើយក៏ជារឿងដែលម្ដាយឪពុកគ្រប់រូបអាចធ្វើបាន។ ផលិតភាព (Productivity) គឺជាជំនាញមួយ ដែលអាចបង្រៀន និងអនុវត្តតាំងពីវ័យក្មេង, ការបង្រៀនជំនាញនេះដល់កូន នឹងផ្ដល់ជាប្រយោជន៍ និងឥទ្ធិពលវិជ្ជមានសម្រាប់អនាគតកូនរបស់អ្នក។ ចំណុចនេះអាចបង្កើតឱកាសល្អៗសម្រាប់កុមារ នឹងធ្វើឱ្យពួកគេទទួលភាពជោគជ័យ​ ក្នុងការសិក្សា ការងារ និងជីវិតផ្ទាល់ខ្លួន។ ទន្ទឹមនឹងនេះ ឪពុកម្ដាយ និងគ្រូបង្រៀន ដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍផលិតភាពកុមារ។

យោងតាម verywell family មានគំនិតសំខាន់ៗ ចំនួន ៥ ដែលអ្នកអាចបង្រៀនកូន ឬសិស្សរបស់អ្នក អំពីការអភិវឌ្ឍផលិតភាព៖

១. សរសេរកិច្ចការដែលត្រូវធ្វើរាល់ថ្ងៃ ៖ ការសរសេរភារកិច្ច ឬកិច្ចការដែលត្រូវធ្វើចូលក្នុងក្រដាស មានប្រយោជន៍ខ្លាំងសម្រាប់កុមារ។ សម្រាប់កុមារ ដែលមិនទាន់ចេះអាន អ្នកអាចបង្កើតបញ្ជីកិច្ចការ ដែលគេត្រូវធ្វើ តាមរយៈការគូររូបភាព ឬរូបថត ដើម្បីឱ្យពួកគេអាចយល់បាន។

២. ប្រើប្រតិទិន ៖ ការប្រើប្រតិទិន ដើម្បីណែនាំកូន ឬកុមារ អំពីរបៀបគ្រប់គ្រងពេលវេលារយៈពេលវែង នឹងអនុញ្ញាតឱ្យពួកគេ រៀនអំពីរបៀបគ្រប់គ្រងពេលរយៈវែងទុកមុនបានល្អ។ នៅក្នុងប្រតិទិននោះ អ្នកអាចជួយពួកគេកំណត់អំពីសកម្មភាពសាមញ្ញ ដែលពួកគេឧស្សាហ៍ធ្វើដូចជា សម្អាតផ្ទះ ការលេងនៅខាងក្រៅ ការធ្វើលំហាត់ ឬក៏ចំណាយពេលជាមួយអេក្រង់ជាដើម។ ការកំណត់សកម្មភាពប្រចាំសប្ដាហ៍ ឬប្រចាំខែទុកមុន មិនត្រឹមតែធ្វើឱ្យកុមារមានផលិតភាពជាងមុននោះទេ ប៉ុន្តែក៏ធ្វើឱ្យពួកគេចេះកំណត់កិច្ចការអាទិភាពក្នុងការរស់នៅផងដែរ។

៣. គ្រប់គ្រងអារម្មណ៍ខកចិត្ត ៖ ក្នុងការរស់នៅ គឺមិនអាចជៀសផុតពីអារម្មណ៍ខកចិត្តនោះទេ។ ប្រសិនបើកូនរបស់អ្នកមិនចេះពីរបៀបគ្រប់គ្រងអារម្មណ៍មួយនេះ ច្បាស់ណាស់ បញ្ហា ឬការរំខានតិចតួច នឹងអាចរំខានដល់ផលិតភាពប្រចាំថ្ងៃរបស់គេ។ អនុញ្ញាតឱ្យកុមារប្រឈម ឬជួបនឹងអារម្មណ៍ខកចិត្ត គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាព ដែលអ្នកអាចជួយពួកគេឱ្យចេះទប់ទល់នឹងអារម្មណ៍នេះ។ ប៉ុន្តែ អ្នកជាម្ដាយឪពុក ត្រូវបង្កើតបរិយាកាសសុវត្ថិភាព និងគាំទ្រពួកគេ ហើយជួយឱ្យពួកគេ អាចគ្រប់គ្រងអារម្មណ៍ខ្លួនឯង និងមានចិត្តស្ងប់ នៅពេលគេជួបបញ្ហា។

៤. ពង្រឹងអារម្មណ៍យកចិត្តទុកដាក់ ៖ ការយកចិត្តទុកដាក់ (Mindfulness) មានន័យថា ការផ្ដោតអារម្មណ៍ធ្វើការតែមួយមុខ ក្នុងពេលតែមួយ ហើយអនុវត្តកិច្ចការសំខាន់នៅចំពោះមុខបានល្អ។ ការអនុវត្តនេះ មានសារៈសំខាន់សម្រាប់កុមារក្នុងការពង្រឹងផលិតភាព។ ការប្រើថាមពលដែលអ្នកមាន ផ្ដោត ១០០ភាគរយ ដើម្បីសម្រេចកិច្ចការតែមួយ ក្នុងពេលតែមួយ អាចជួយអ្នកឱ្យសម្រេចកិច្ចការងារបានលឿន និងមានគុណភាព។

៥. បង្កើតចន្លោះ ដើម្បីសម្រាក ៖ ទន្ទឹមនឹងវិធីសាស្ត្រផ្ដោតអារម្មណ៍ និងធ្វើការឱ្យមានផលិតភាព ការបង្កើតចន្លោះពេលវេលា ដើម្បីសម្រាកក៏មានសារៈសំខាន់ខ្លាំងសម្រាប់កុមារដូចគ្នា។ ការអភិវឌ្ឍទម្លាប់ដែលមានផលិតភាព និងរបៀបគិត ដែលយល់ថា ការសម្រាកមានសារៈសំខាន់សម្រាប់សុខភាព នឹងជួយកូនរបស់អ្នកឱ្យរស់នៅដោយរីករាយ និងជោគជ័យក្នុងជីវិត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...