ទម្លាប់អប់រំមិនល្អទាំង ៤ចំណុចដែលម្តាយឪពុកតែងយកអប់រំកូនដោយមិនដឹងខ្លួន

ភ្នំពេញ – ក្រៅពីតួនាទីបង្កើតនិងមើលថែកូនដោយយកចិត្តទុកដាក់ ការអប់រំកូននៅក្នុងគ្រួសារ គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ដំណើរជីវិតអាពាហ៍ពិពាហ៍របស់គូស្វាមីភរិយា ។ ការអប់រំកូនបានល្អមិនអាស្រ័យទាំងស្រុងទៅលើការអប់រំចំណេះដឹងអំពីលេខនព្វន្ត និងអក្សរប៉ុណ្ណោះទេ ក៏ប៉ុន្តែវាអាស្រ័យទៅលើការអប់រំពីបំណិន ជីវិត និងឥរិយាបថនៃការរស់នៅល្អៗដល់កូន (LIfe Skills) ។ យ៉ាងណាមិញម្តាយឪពុកមួយចំនួនហាក់ដូចជាភ្លេចខ្លួន ព្រមទាំងមើលរំលងទៅលើការអប់រំកូន ដោយពេលខ្លះប្រើការបង្គាប់បញ្ជារ ឬប្រើទម្លាប់តជំនាន់ ដើម្បីឱ្យកូនទទួលយកការអប់រំទាំងនោះនៅក្នុងន័យចង់ឱ្យកូនល្អ ។

១. ទម្លាប់ក្មេងកុំលូកមាត់ពេលចាស់ៗនិយាយគ្នា ៖ សិទ្ធិនៃការចូលរួមរបស់កុមារបានអនុវត្តល្អប្រសើរនៅក្នុងគ្រួសារ ដរាបណាម្ដាយឪពុករបស់ពួកគេបានផ្តល់តម្លៃទៅដល់ការចូលរួមរបស់កូននៅក្នុងគ្រួសារ ។ ការចូលរួមទាំងនោះ មានដូចជា មតិយោបល់ សកម្មភាព និងការសម្រេចចិត្តផ្សេងៗដោយពឹងផ្អែកទៅលើគោលគំនិតចូលរួមរបស់កុមារ ។

ឧទាហរណ៍នៅពេលដែលជ្រើសរើសសាលារៀនសម្រាប់កូន ម្ដាយឪពុកមួយចំនួនច្រើនវិនិច្ឆ័យទៅលើហេតុផលនៃបំណងនិងចំណង់ចំណូលចិត្តរបស់ខ្លួន ដោយមិនបានគិតអំពីអារម្មណ៍ ចំណង់ចំណូលចិត្ត និងឧបនិស្ស័យរបស់កូនឡើយ ។ ការសម្រេចចិត្តបែបនេះ អាចជាផ្នែកមួយដែលផាត់សំឡេងកុមារចេញពីការចូលរួម ព្រមទាំងការសម្រេចចិត្តក្នុងគ្រួសារ ។ ការរៀបចំអនាគតកូនឱ្យល្អជារឿងសំខាន់ តែអ្វីដែលសំខាន់គឺឥរិយាបថអប់រំកូននិងស្គាល់ច្បាស់ពីបំណងរបស់កូន ។

២. ទម្លាប់កូនឱ្យទទួលទានអាហារដើម្បីឆ្អែត និងបាត់ឃ្លាន ៖ ចំណង់ធម្មជាតិរបស់កុមារតែងប្រាថ្នាអាហារទទួលទានដែលមានរសជាតិឆ្ងាញ់ និងអាហារដែលពួកគេចូលចិត្ត ។ កង្វះអាហារដែលមានសារជាតិចិញ្ចឹម និងអាហារមិនស្អាតអាចបណ្តាលឱ្យកុមារមានបញ្ហាកង្វះអាហារូបត្ថម្ភ (ស្គមស្គាំង និងក្រិន) ប៉ុន្តែនៅក្នុងគ្រួសារដែលមានអាហារបរិបូរណ៍សម្រាប់កុមារ អាចបណ្តាលធ្វើឱ្យកុមារមានបញ្ហាលើសអាហារូបបត្ថម្ភ ។

បច្ចុប្បន្នកុមារមានបញ្ហាសុខភាពធាតុជ្រុល ហើយភាគច្រើនកើតឡើងដោយសារការបរិភោគចំណីអាហារដោយគ្មានការគ្រប់គ្រងត្រឹមត្រូវពីម្តាយឪពុក ឬការគ្រប់គ្រងរបបអាហារមិនបានល្អ ។ ការបង្ខំឱ្យកុមារបរិភោគអាហារឱ្យឆ្អែតតែមួយមុខ ឬធ្វើតាមចិត្តកូន មិនមែនជាសកម្មភាពអប់រំសុខភាពល្អសម្រាប់កូននោះទេ ផ្ទុយទៅវិញមានតែបង្ករហានិភ័យទាំងបច្ចុប្បន្ន និងអនាគត ។

៣. ទម្លាប់ផ្តល់ជំនួយច្រើនជាងផ្តល់ឱកាសឱ្យកូន ៖ ក្តីស្រឡាញ់របស់ម្តាយឪពុកអាចធ្វើឱ្យកូនបាត់បង់ឱកាសអភិវឌ្ឍន៍ខ្លួន ប្រសិនបើក្តីស្រឡាញ់នោះផ្តល់ជំនួយច្រើនជាងផ្តល់ឱកាសឱ្យកូនជួយខ្លួនឯង ។ ឥរិយាបថអប់រំបែបនេះ កូននឹងក្លាយជាក្មេងត្រូវការជំនួយពីម្តាយឪពុកជានិច្ច ខ្វះទំនួលខុសត្រូវ ទន់ខ្សោយ ខ្សត់ទំនាក់ទំនង បាត់បង់គំនិតច្នៃប្រតិដ្ឋ ព្រមទាំងរងចាំជំនួយគ្រប់ពេលពីអ្នកដទៃ ។

ទម្លាប់ផ្តល់ជំនួយច្រើនជាងផ្តល់ឱកាសឱ្យកូន អាចអនុវត្តបានប្រសើរដរាបណាម្តាយឪពុកស្គាល់ច្បាស់ពីតម្រូវការរបស់កូន និងស្របតាមអាយុរបស់កូន ។ ឧទាហរណ៍ របៀបចម្អិនម្ហូបនៅក្នុងគ្រួសារ កូនត្រូវចេះ ការបោកគក់សម្លៀកបំពាក់កូនត្រូវរៀនធ្វើដោយខ្លួនឯង និងបង្រៀនពីរបៀបធ្វើដំណើរតែម្នាក់ឯងដើម្បីបានបទពិសោធន៍ជាដើម ។ ម្តាយឪពុកមិនអាចផ្តាច់ជំនួយទៅកូនទាំងស្រុងបានឡើយ ដូចជាជំនួយហិរញ្ញវត្ថុសម្រាប់ការអប់រំជារឿងសំខាន់សម្រាប់កូន ហើយជំនួយស្មារតី និងសុខភាពផ្លូវចិត្តកូនជារឿងចាំបាច់សម្រាប់យុវភាពរបស់កូន ។

៤. ទម្លាប់អប់រំកូនដោយប្រៀបធៀប ច្រើនជាងលើកយកគំរូបុគ្គល ៖ នេះជាទម្លាប់និយាយដើមគេ ឬទម្លាប់និយាយមិនល្អពីអ្នកដទៃ ។ ទម្លាប់និយាយមិនល្អពីបុគ្គលចំពោះមុខកូន គឺជាឥរិយាបថអប់រំដែលខ្វះការពិចារណា និងបង្កើតគំរូអាក្រក់ដល់កូន ។ ផ្ទុយទៅវិញ ម្តាយឪពុកគួរមានទម្លាប់លើកយករឿងរ៉ាវរបស់បុគ្គលល្បីៗមកនិយាយាជាមួយកូន ។ រឿងរ៉ាវទាំងនោះអាចជាប្រវត្តិរបស់បុគ្គលមានស្នាដៃជាតិ និងអន្តរជាតិ ។

នៅពេលបង្ហាញពីដំណើរជីវិតរបស់បុគ្គលទៅកាន់កូន នោះការសន្ទនាជាច្រើននឹងកើតឡើង ដែលជាឱកាសមួយឱ្យកូនបានទទួលការពន្យល់បន្ថែមពីរឿងរ៉ាវមួយចំនួនពីម្តាយឪពុក ។ គំរូភាពរបស់បុគ្គលមានឥទ្ធិពលយ៉ាងខ្លាំងលើដំណើរជីវិតកូន ដោយសារការតស៊ូ ការលះបង់ ស្នាដៃ និងវីរភាពរបស់បុគ្គល អាចជួយគាំទ្រស្មារតីកូន (motivation) ឱ្យចេះតស៊ូនៅក្នុងជីវិត ។ ភាពខ្សត់ខ្សោយរបស់ម្តាយឪពុកដោយគ្មានទម្លាប់និយាយពីគំរូបុគ្គលណាមួយដល់កូន នោះកូននឹងបាត់បង់ស្មារតីតស៊ូនៅក្នុងជីវិត និងមិនហ៊ានសម្រេចបំណងប្រាថ្នាផ្ទាល់ខ្លួនឡើយ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2025

កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាស​ពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...