ជំនួយសាមញ្ញ ៣ចំណុចពន្លឿនភាពឆ្លាតវៃរបស់កូនពេលនៅផ្ទះ

ឪពុកម្តាយគ្រប់រូបតែងចង់ឃើញកូនក្លាយជាមនុស្សឆ្លាត ពូកែ និងឆ្នើមនៅក្នុងសង្គម ។ ដើម្បីឱ្យកូនទទួលបានលទ្ធផលដូចបំណង ម្តាយឪពុកត្រូវមានវិធីសាស្ត្រជួយជ្រោមជ្រែងកូនតាមរយៈសកម្មភាពផ្សេងៗ នៅផ្ទះជាមួយកូន ។ គេហទំព័រ MOM News Daily បានបង្ហាញសកម្មភាពចម្បងបី រួមមាន ការគូសគំនូរ ការអានសៀវភៅ និងការបង្កើតល្បែងរាប់ចំនួន ដើម្បីចូលរួមអភិវឌ្ឍន៍ខួរក្បាលឱ្យកាន់តែល្អប្រសើរ ។

ការគូសគំនូរ ៖ ការគូសគំនូរជាសកម្មភាពមានប្រយោជន៍បំផុតសម្រាប់មនុស្សគ្រប់វ័យ ទាំងការសិក្សា ការងារ និងការរស់នៅប្រចាំថ្ងៃ ។ តាមរយៈការគូសគំនូរធ្វើឱ្យកុមារចេះស្រមើស្រមៃប្លែកៗបែបច្នៃប្រតិដ្ឋ អាចគូសអ្វីដែលពួកគេចូលចិត្ត បង្កើតរូបភាព ឬលាបព័ណ៌ដើមឈើ ផ្ទះ ឡាន និងរូបភាពផេ្សងៗជាច្រើនទៀត ។

នាំកូនអានសៀវភៅ ៖ ចំពោះលោកឪពុកអ្នកម្តាយដែលចង់បានកូនរៀនពូកែ បង្រៀនកូនឱ្យចេះអានសៀវភៅជាវិធីសាស្ត្រគាំទ្រចំណេះដឹងកូនមានប្រសិទ្ធភាពបំផុត ។ កូនសិក្សានៅសាលាតែមួយមុខមិនគ្រប់គ្រាន់សម្រាប់ពួកគេឡើយ ។ ទន្ទឹមគ្នានេះ ម្តាយឪពុកចាំបាច់ត្រូវមានឯសារ ឬសៀវភៅច្រើនប្រភេទដាក់តាំងក្នុងទូរសៀវភៅចម្រុះគ្នា ដើម្បីឱ្យកូនរបស់អ្នកមានលទ្ធភាពជ្រើសរើសអ្វីដែលពួកគេចូលចិត្ត ។ ក៏ប៉ុន្តែត្រូវប្រាកដចិត្តថា សៀវភៅដែលអ្នកដាក់ឱ្យកូនអានមានមុខងារអភិវឌ្ឍន៍សមត្ថភាពខួរក្បាលកុមារ ។

នាំកូនបង្កើតល្បែងរាប់ចំនួន ៖ ការរាប់អ្វីមួយប្រៀបដូចជាកំពុងតែរៀនមូលដ្ឋានគ្រឹះនៃគណិតវិទ្យា ។ អ្នកអាចចាប់ផ្តើមនាំកូនរាប់លេខដោយប្រើម្រាមដៃរាប់ប្រណាំងគ្នាលេង ឬរៀនរាប់របស់ផ្សេងៗនៅក្នុងផ្ទះ ហើយប្រមូលសម្ភារៈក្នុងផ្ទះមកដាក់នៅមួយកន្លែង ដើម្បីរាប់ចំនួនលេងដូចជាល្បែងកម្សាន្ត ។ នាំកូនលេងកាន់តែសាមញ្ញនឹងធ្វើឱ្យក្មេងកាន់តែចង់ចូលរួមសកម្មភាព ។ ប្រសិនបើអ្នកបានអនុវត្តសកម្មភាពនេះជាញឹកញាប់ នោះកូនរបស់អ្នកនឹងមានមូលដ្ឋានគ្រឹះគណិតវិទ្យាយ៉ាងល្អ ហើយធ្វើឱ្យក្មេងរីករាយជាមួយបច្ចុប្បន្នភាពរបស់ពួកគេ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

ឱកាសសម្រាប់សិស្ស-និស្សិត RUPP ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Sogang University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 29/05/2026

សាកលវិទ្យាល័យ Sogang (Sogang University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ និងចំណាស់ជាងគេមួយនៅក្នុងសាធារណរដ្ឋកូរ៉េ ក្រោមជំនួយកិច្ចសហការជាមួយអង្គការ Jesuit Service-Cambodia...

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2025

ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាល​នៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅ​សាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...