វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្ដល់អាហារូបករណ៍ជំនាញ ៧៨៩កន្លែង

ភ្នំពេញ – វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្ដល់អាហារូបករណ៍ជំនាញបច្ចេកទេសដល់សិស្សចំនួន ៧៨៩កន្លែង សម្រា​ប់​​ឆ្នាំសិក្សា២០២១ – ២០២២ ។ អាហារូបករណ៍សម្រាប់កម្រិតបរិញ្ញាបត្របច្ចេកវិទ្យា ឬឯកទេសសញ្ញាបត្រវិស្វករ សញ្ញាបត្រជាន់ខ្ពស់ ឬបរិញ្ញាបត្ររងបច្ចេកទេសឬឯកទេស និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត១, ២, ៣ ។

កម្រិតបរិញ្ញាបត្របច្ចេកវិទ្យា ឬឯកទេសសញ្ញាបត្រវិស្វករ មានជំនាញ វិស្វកម្មសំណង់ស៊ីវិល ២០នាក់, វិស្វកម្មអគ្គិសនី ៤៥នាក់, និង​បច្ចេកវិទ្យាព័ត៌មានវិទ្យា ៥២នាក់ ដែលមានរយៈពេលសិក្សា ៤ឆ្នាំ ។ កម្រិតបរិញ្ញាបត្ររងបច្ចេកទេស មានជំនាញ វិស្វកម្មសំណង់ស៊ីវិល ៣៣នាក់, វិស្វកម្មអគ្គិសនី ៣០នាក់, បច្ចេកវិទ្យាព័ត៌មានវិទ្យា ២២នាក់, មេកានិករថយន្ត ៣៩នាក់, វិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រសត្វ ២០នាក់ សិក្សារយៈពេលពីរឆ្នាំ ។

កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ មានជំនាញ ការងារកំបោរ សេវាកម្មកុំព្យូទ័រ ការរចនាក្រាហ្វិកដោយកុំព្យូទ័ ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ ការថែទាំ និងជួសជុលរថយន្ត ព្រមទាំងការថែទាំ និងជួសជុលទោចក្រយានយន្ត ។

ភ្ជាប់គ្នានឹងសញ្ញាបត្រពាក់ព័ន្ធដែលវិទ្យាស្ថានតម្រូវ បេក្ខជនត្រូវភ្ជាប់ជាមួយលិខិតពាក្យសុំចុះឈ្មោះចូលរៀន ដែលមានបិទរូបថត (៤X៦) ចំនួន០១ច្បាប់ ប្រវត្តិរូបសង្ខេបរបស់សិស្សចំនួន ១ច្បាប់ សាលាកបត្រឯកជនដែលបិទរូបថត ០១ច្បាប់ រូបថត(ថតថ្មី) ៤X៦ ថតចំពីមុខគ្មានពាក់វែនតា និងមានផ្ទៃខាងក្រោយបណ៌ស ចំនួន០៤សន្លឹក ។ សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់លេខទូរស័ព្ទលេខ ០៩៥ ៩៣៤ ៤៤៧ / ០១៧ ៧៥០ ៥០៥/ ០៩៣ ៨៣៦ ៨៨៣/ ០៧០ ៣៩៦ ៩៧៦ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2025

កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាស​ពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

អាហារូបករណ៍ក្រោយឧត្តមសិក្សា​ជំនាញបរិស្ថាន កសិកម្ម និងគ្រូបង្រៀនភាសាអង់គ្លេស នៅប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

កម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) បានប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា (ទាំងក្នុងវិស័យ​សាធារណៈ និងឯកជន) លើមុខជំនាញពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួលអាកាសធាតុ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។