អ្នកជំនាញបច្ចេកវិទ្យា ៖ ពលរដ្ឋឌីជីថលជាធាតុសំខាន់នៃសង្គមនិងសេដ្ឋកិច្ចឌីជីថល

ភ្នំពេញ – រាជ​​រដ្ឋាភិ​បាល​កម្ពុជាបានកំណត់យក​ចក្ខុវិស័យកសាងសេដ្ឋកិច្ចនិង​សង្គមឌីជីថលរស់រវើក ដើម្បីជំរុញ​សន្ទុះ​កំណើនសេដ្ឋកិច្ចថ្មី និង​លើក​កម្ពស់​សុខុ​មាល​ភាព​​សង្គមផ្អែក​លើ​ប្រក្រតីភាពតាមគន្លងថ្មី ។ ដើម្បីអនុវត្ត​ចក្ខុវិស័យ​នេះបាន កម្ពុជា​ចាំបាច់​ត្រូវ​ការ​សរសរស្តម្ភ​ចំនួនបី​រួមមាន ពលរដ្ឋ​ឌីជីថល រដ្ឋាភិបាលឌីជីថល និង​​ធុរកិច្ចឌីជីថល ហើយ​ក្នុងនោះ​សរសរស្តម្ភ​ដែលចាំបាច់​ត្រូវ​ដាំមុនគេ គឺពលរដ្ឋ​ឌីជីថល ។ នេះបើតាមប្រសាសន៍ឯកឧត្តម នាង ម៉ៅ អគ្គនាយកបច្ចេកវិទ្យាគមនាគមន៍ និង​ព័ត៌មាន នៃក្រសួងប្រៃសនីយ៍ និង​ទូរគមនាគមន៍ ។

ឯកឧត្តម នាង ម៉ៅ អគ្គនាយកបច្ចេកវិទ្យាគមនាគមន៍ និង​ព័ត៌មាន នៃក្រសួងប្រៃសនីយ៍ និង​ទូរគមនាគមន៍ បាន​មានប្រសាសន៍ថា ទោះបីជារាជរដ្ឋាភិបាលខំ បំពាក់បច្ចេកវិទ្យាទំនើបយ៉ាងណាក៏ដោយ ប៉ុន្តែ​បើ​ប្រជាពលរដ្ឋពុំទាន់ចេះប្រើ​បច្ចេកទេសឌីជីថល អ្វីៗគ្រប់យ៉ាងក៏មិនអាចទៅរួចដែរ ។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលឌីជីថលអាចដំណើរ​ការ​ទៅបានទាល់តែមានហេដ្ឋារចនាសម្ព័ន្ធ ​ច្បាប់គតិយុត្តិ និង​ប្រជាពលរដ្ឋ​ឌីជីថល ។

បើតាមឯកឧត្តម នាង ម៉ៅ ពលរដ្ឋឌីជីថល សំដៅលើពលរដ្ឋដែលមានចំណេះដឹងនិងមាន​ជំនាញ​បច្ចេកវិទ្យាឌីជីថល សម្រាប់ទំនាក់ទំនងនិង​ដោះ​ស្រាយបញ្ហា ដែល​អាចប្រើប្រាស់ផ្តល់ ឬបង្កើតព័ត៌មាន ។ លើសពីនេះ ពលរដ្ឋឌីជីថល​ត្រូវយល់ដឹងជាមូលដ្ឋានពាក់ព័ន្ធ​សន្តិសុខសាយប័រ ឬក៏សន្តិសុខឌីជីថល ។

យោង​តាម​របាយការណ៍របស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានបង្ហាញថា បច្ចុប្បន្ន​អត្រាអក្ខរកម្ម​មូលដ្ឋានរបស់​ប្រជាជន​កម្ពុជា​មាន​អាយុ​ច្រើនជាង ១៥ឆ្នាំ មាន​ប្រមាណ ៨០,៥% អត្រានេះបានវាស់វែងសមត្ថភាព​អាន ​សរសេរ និងគណនាលេខនព្វន្ត​សាមញ្ញ ដែលនេះ​ជាមូលដ្ឋាន​ក្នុង​ការ​អភិវឌ្ឍពលរដ្ឋ​ឌីជីថល ។

​បើ​តាម​របាយការណ៍ដដែលប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណតែ ៣០%ប៉ុណ្ណោះ​មានជំនាញ​ឌីជីថល​កម្រិតមូលដ្ឋាន ហើយ​​បើ​ងាក​មក​មើល​និស្សិត​កម្ពុជាវិញ បច្ចុបប្ប​​ន្ន​​មាន​​និស្សិត​ប្រមាណតែ២៨% ប៉ុណ្ណោះ ដែលប្រើប្រាស់​កុំព្យូទ័រ​សម្រាប់​ការ​សិក្សា​ក្នុង​កម្រិតថ្នាក់​ឧត្តម​សិក្សា។

តាមការ​វាយ​តម្លៃជា​អន្តរជាតិប្រទេសកម្ពុជា​ឈរនៅលេខរៀងទី១០២ ក្នុង​ចំណោម​ប្រទេស១៤១ ឬលេខរៀងទី៧ ក្នុង​ចំណោម​ប្រទេស​សមាជិកអាស៊ានដែល ចាត់ទុកថាជាប្រទេស​ក្នុង​ចំណោម​ប្រទេស​ល្បឿន​ទាប​ក្នុង​ការ​ត្រៀម​ខ្លួនឌីជីថល ឬមានការ​ត្រៀម​ខ្លួនឌីជីថលតិចតួច ជាពិសេស​លើ​ការ​អភិវឌ្ឍធន​ធាន​​មនុស្ស ការ​ចាប់យកបច្ចេកវិទ្យា ការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និង​ការកែសម្រួលបរិយាកាសធុរកិច្ច ។

បើតាម​ឯកឧត្តម នាង ម៉ៅ ដូច្នេះ​ដើម្បី​ឱ្យ​ពលរដ្ឋ​កម្ពុជាក្លាយទៅជា​ពលរដ្ឋឌីជីថលទៅបាន ដំបូង​​ត្រូវ​បណ្តុះបណ្តាល​អក្ខរកម្មឌីជីថល​ប្រជាពលរដ្ឋ​គ្រប់រូប ទៅតា​ម​​​រូបភាពផ្សេងៗ ដូចជា​ តាមរយៈការ​ផ្សព្វផ្សាយ ការ​បើកវគ្គបណ្តុះបណ្តាល​ខ្លីពីបច្ចេកវិទ្យា ការ​បណ្តុះបណ្តាល​នៅ​តាម​សាលារៀនដោយ​បញ្ចូល​ទៅ​ក្នុង​កម្មវិធីសិក្សាដើម្បីធានាថា សិស្ស​ដែលរៀន​ចប់​ពីមធ្យមសិក្សា គាត់​ត្រូវតែមាន​លទ្ធភាព​ប្រើប្រាស់​ប្រព័ន្ធឌីជីថល។

យ៉ាងណាក៏ដោយ ជា​ការ​កត់សម្គាល់​ក្នុង​រយៈពេលចុងក្រោយនេះ រាជរដ្ឋាភិបាល​កម្ពុជា ​កំពុង​ដាក់ចេញ​កិច្ច​ខិតខំប្រឹងប្រែងមួយ​ចំនួន ដើម្បី​សម្រួចជំនាញ​ផ្នែក​បច្ចេកវិទ្យា តាមរយៈ​ការ​អប់រំ​បណ្តុះបណ្តាល ដូចជា​ការ​បង្កើត​ឡើង​នូវ​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ មូល​និធិ​អភិវឌ្ឍន៍​សហគ្រិនភាព មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និងមជ្ឈមណ្ឌល ICT ជាដើម ។ សូមជម្រាបថា មូលនិធិទាំងនេះ បានរួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការ​កសាង​សមត្ថភាព និង​ជំនាញឌីជីថល​សម្រាប់​យុវជន តាមរយៈកម្មវិធី​ផ្តល់អាហារូបករណ៍​សិក្សា​ផ្នែក​បច្ចេកវិទ្យាព័ត៌មាន ការ​បំពាក់​បរិក្ខារបច្ចេកវិទ្យានៅ​តាម​សាលារៀន និង​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ ក៏ដូចជាការប្រកួតប្រជែង​លើ​ផ្នែក​បច្ចេកវិទ្យា​ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...