សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ AUPP ប្រកាសចាប់ផ្តើមទទួលចុះឈ្មោះវគ្គសិក្សាថ្មី Graduate Law Programs ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះតទៅ

ភ្នំពេញ៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ មានបទពិសោធន៍ជាច្រើនឆ្នាំកន្លងមកហើយក្នុងការផ្តល់ការអប់រំកម្រិតពិភពលោក ដល់និស្សិតជាច្រើនជំនាន់ដែលទទួលបានជោគជ័យក្នុងវិស័យការងារ ដើម្បីក្លាយខ្លួនជាអ្នកដឹកនាំដ៏មានសមត្ថភាពនាពេលអនាគតនៅក្នុងប្រទេសកម្ពុជា។ AUPP បានផ្តោតយកចិត្តទុកដាក់លើការអប់រំដែលមានភាពលេចធ្លោជាងគេ និងទទួលបានលទ្ធផលវិជ្ជមានជាបន្តបន្ទាប់ ដោយជាប់ចំណាត់ថ្នាក់កំពូលក្នុងចំណោមសាកលវិទ្យាល័យធំៗ និងល្អបំផុតនៅកម្ពុជា។

AUPP មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសបើកវគ្គកម្មវិធីសិក្សាថ្មី Graduate Law Programs – LL.M. (Master of Laws) នៅក្នុងអាជីវកម្មអន្តរជាតិ និងបច្ចេកវិទ្យាឌីជីថល និង កម្មវិធី MLS (Master of Legal Studies) ដែលឆ្លើយតបទៅនឹងតម្រូវការកើនឡើងនាពេលបច្ចុប្បន្ននៅក្នុងវិស័យជំនាញ និងចំណេះដឹងផ្នែកច្បាប់សម្រាប់សេដ្ឋកិច្ចឌីជីថល។ ក្រៅពីនេះ AUPP ក៏មានផ្តល់អាហារូបករណ៍សម្រាប់បេក្ខជនទាំងឡាយណាដែលមានសមត្ថភាព អាចបង្ហាញលទ្ធផលសិក្សាឆ្នើម ភាពជាអ្នកដឹកនាំ និងឆន្ទៈមុះមុតក្នុងការសម្រេចឲ្យបានអ្វីមួយលើសពីការរំពឹងទុក។

សម្រាប់អ្នកដែលមានបំណងចង់សិក្សា អាចដាក់ពាក្យស្នើសុំចូលរៀនសម្រាប់ឆមាសថ្មីឆ្នាំ២០២៣ តាមរយៈ កម្មវិធីចូលរៀនរបស់ថ្នាក់អនុបណ្ឌិត។ នៅសាកលវិទ្យាល័យAUPP យើងជឿជាក់ទៅលើការអនុញ្ញាតឲ្យនិស្សិតបម្រើការងារក្នុងពេលសិក្សាថ្នាក់អនុបណ្ឌិត ។ បន្ថែមពីនេះ យើងក៏មាន​ផ្តល់អាហារូបករណ៍រហូតដល់ ៧០ភាគរយ តាមរយៈការវាស់វែងលើគុណសម្បត្តិរបស់សិស្ស-និស្សិតដែលមានធនធាន និងជំនាញផ្សេងៗទៀត ។

លោកបណ្ឌិត Raymond Leos សាកលវិទ្យាធិការរងផ្នែកកិច្ចការសិក្សារបស់សាកលវិទ្យាល័យAUPP បានបង្ហាញភាពរីក រាយចំពោះកម្មវិធីសិក្សាថ្មីនេះថា៖ «យើងមានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ជូននូវកម្មវិធីថ្មីៗបែបនេះនៅ AUPP ។ យើងផ្តល់ជូននៅបទពិសោធន៍ល្អៗលើសគេតាមរយៈគម្រោងសិក្សាទំនើបៗ ការណែនាំជំនួយស្មារតីសិក្សាពិសេសៗ ការរៀបចំផែនការអាជីពផ្ទាល់ខ្លួនឲ្យបានត្រឹមត្រូវ និងឱកាសការងារអន្តរជាតិជាច្រើន»។
កម្មវិធីសិក្សាថ្មី រួមមាន៖

១. LL.M. (Master of Laws) នៃអាជីវកម្មអន្តរជាតិ និងបច្ចេកវិទ្យាឌីជីថល៖ កម្មវិធីនេះត្រូវបានរៀបចំឡើងសម្រាប់អ្នកជំនាញ ប្រវត្តិសិក្សាផ្នែកច្បាប់ (បរិញ្ញាបត្រច្បាប់) ដែលមានបំណងចង់បង្កើនចំណេះដឹងបន្ថែមនៅក្នុងអាជីពនេះ។ ក្រោយការបញ្ចប់ការសិក្សា សិស្ស-និស្សិត នឹងទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅទៅលើចំណេះដឹងផ្នែកច្បាប់ អាជីវកម្មអន្តរជាតិ និងតួនាទីនៃបច្ចេកវិទ្យាឌីជីថលនៅក្នុងរបៀបដែលអាជីវកម្មសកលលោកដំណើរការ និងបទប្បញ្ញត្តិនានាជុំវិញវិស័យបច្ចេកវិទ្យាឌីជីថល។

សម្រាប់សិស្សដែលបញ្ចប់ការសិក្សាពីកម្មវិធីនេះ នឹងមានចំណេះដឹងដែលជាតម្រូវការសម្រាប់ក្រុមមេធាវី ដើម្បីចូលរួមយ៉ាងពេញលេញនៅក្នុងសេដ្ឋកិច្ចពិភពលោក និងឌីជីថលនាពេលបច្ចុប្បន្ន។

២. MLS (Master of Legal Studies) កម្មវិធីនេះត្រូវបានបង្កើតសម្រាប់អ្នកដែលមិនមានប្រវត្តិសិក្សាផ្នែកច្បាប់ ដោយ ផ្តល់ឱកាសឲ្យសិស្សនិស្សិតបង្កើននូវការយល់ដឹងយ៉ាងទូលាយអំពីគោលការណ៍ច្បាប់ និងការអនុវត្តជាក់ស្តែង ដើម្បីឲ្យមាន “ការយល់ដឹងត្រិះរិះដូចមេធាវី” – ដោយមិនចាំបាច់ក្លាយជាមេធាវីនោះទេ។ និស្សិតក្រោយបញ្ចប់ការសិក្សានឹងអាចរៀនពីជំនាញវិភាគ បញ្ហាសកលដ៏ស្មុគស្មាញ ដែលកើតឡើងនៅក្នុងអាជីវកម្មអន្តរជាតិ និងរបៀបនៃការដោះស្រាយបញ្ហាផ្លូវច្បាប់នានា។

ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីសិក្សាថ្នាក់អនុបណ្ឌិត និងនីតិវិធីនៃការដាក់ពាក្យ បេក្ខជនដែលមានចំណាប់អារម្មណ៍ចង់ស្វែងយល់បន្ថែមអាចចូលរួមកម្មវិធី Open House របស់យើង នៅថ្ងៃទី ២៩ ខែកក្កដា និងថ្ងៃទី៥ ខែសីហា ពីម៉ោង ១១ព្រឹក ដល់ម៉ោង១២រសៀល។ អាហារថ្ងៃត្រង់នឹងត្រូវបានផ្តល់ជូន ហើយយើងសង្ឃឹមថានឹងបានជួបអ្នកនៅទីនោះ!

អត្ថប្រយោជន៍នៃការចូលរួមកម្មវិធីរបស់យើងរួមមាន៖
• បញ្ចប់ថ្នាក់សិក្សាចំនួន១៥ថ្នាក់ក្នុងរយៈពេល២៤ ខែ
• សិទ្ធិទទួលបានអាហារូបករណ៍រហូតដល់ ៧០ភាគរយ
• អាចទទួលបានផែនការបង់ប្រាក់តាមដំណាក់កាល និងជម្រើសប្រាក់កម្ចី
• បរិវេណសាលា និងសំភារៈសិក្សាទាន់សម័យ និងបង្កើតចំណេះដឹងថ្មីៗ
• ឱកាសសិក្សាជាមួយសិស្សនិស្សិតឆ្នើមមានប្រវត្តិ និងប្រភពចម្រុះគ្នា

អំពី AUPP
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) គឺជាស្ថាប័នដែលទទួលបានការទទួលស្គាល់ខ្ពស់មានទីតាំងនៅកណ្តាលរាជធានីនៃប្រទេសកម្ពុជា។ AUPP ជាសាកលវិទ្យាល័យតែមួយគត់នៅកម្ពុជាដែលផ្តល់ជូននូវការអប់រំបែបអាមេរិកយ៉ាងសំបូរបែប។ AUPP ក៏ផ្ដល់ជូននូវសញ្ញាបត្រពីរ មួយចេញដោយសាកលវិទ្យាល័យ AUPP និងមួយទៀតចេញដោយសាកលវិទ្យាល័យដៃគូនៅសហរដ្ឋអាមេរិក គឺសាកលវិទ្យាល័យអារីហ្សូណា ឬសាកលវិទ្យាល័យរដ្ឋហ្វតហេស៍។ សិស្សានុសិស្សអាចជ្រើសរើសមុខជំនាញដែលជាកម្មវិធីសិក្សាសញ្ញាបត្រពីរដោយចំនាយតិចជាងការសិក្សាផ្ទាល់នៅអាមេរិក។

AUPP ទទួលបានចំណាត់ថ្នាក់កំពូលក្នុងចំណោមសាកលវិទ្យាល័យធំៗ និងល្អបំផុតនៅកម្ពុជា។ AUPP ផ្តល់ជូននូវមហាវិទ្យាល័យកម្រិតពិភពលោក ទាំងការសិក្សា និងការទទួលយកបទពិសោធន៍ភ្ជាប់ទំនាក់ទំនងឧស្សាហកម្មដ៏មានតម្លៃទាំងក្នុងស្រុក និងក្រៅស្រុក។

គោលបំណងរបស់ AUPP គឺដើម្បីផ្តល់នូវការអប់រំដ៏ទំនើបនៅក្នុងបរិវេណសាលា និងការបំពាក់ដោយបរិក្ខារទំនើបៗនៅតាមថ្នាក់ ព្រមទាំងជំនាញដ៏ចាំបាច់សម្រាប់សិស្សដើម្បីក្លាយជាអ្នកដឹកនាំ និងធនធានមនុស្សដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចពិភពលោកដែលកំពុងវិវត្តន៍ឥតឈប់ឈរ៕

សម្រាប់ព័ត៌មានបន្ថែមអំពី AUPP និង កម្មវិធីសិក្សាសូមចូលទៅកាន់គេហទំព័រ https://www.aupp.edu.kh/ ឬទំនាក់ទំនងមកកាន់ លោក Piseth (Ten) Tann តាម Email: p.tann@aupp.edu.kh


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សា​នៅ​ប្រទេស​វៀតណាម ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2025

ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅ​សិក្សា​នៅ​សាធារណរដ្ឋសង្គម​និយមវៀតណាម។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2026

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី