AUPP តែងតាំងសាកលវិទ្យាធិការរងថ្មីផ្នែកកិច្ចការសិក្សា

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសតែងតាំងលោកបណ្ឌិតសាស្ត្រាចារ្យ Keith Sharp ជាសាកលវិទ្យាធិការរង ផ្នែកកិច្ចការសិក្សាថ្មីរបស់សាកលវិទ្យាល័យ។

ជាមួយនឹងបទពិសោធន៍ភាពជាអ្នកដឹកនាំជាច្រើនឆ្នាំនៅក្នុងវិស័យថ្នាក់ឧត្តមសិក្សាជុំវិញពិភព លោកបណ្ឌិតសាស្រ្តាចារ្យ Keith Sharp នឹងនាំមកនូវចំណេះដឹងដ៏សំបូរបែប ដែលមានសមត្ថភាពក្នុងការលើកកម្ពស់គុណភាពផ្នែកសិក្សា និងភាពរីកចម្រើននៅក្នុងស្ថាប័ន។

មុននឹងក្លាយជាសាកលវិទ្យាធិការរង AUPP បណ្ឌិតសាស្រ្តាចារ្យ Sharp មានមុខតំណែងជា Associate Pro-Vice Chancellor សាស្រ្តាចារ្យ នៃមហាវិទ្យាល័យអប់រំ មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Gloucestershire ។ គាត់ក៏ធ្លាប់ជានាយកនៃសាកលវិទ្យាល័យ London International Programs នៅសាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍ផងដែរ។ មួយវិញដែរ គាត់បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកសង្គមវិទ្យាពីសាកលវិទ្យាល័យ Edinburgh ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់គាត់ចំពោះឧត្តមភាពសិក្សា និងការរីកចម្រើនក្នុងស្ថាប័ន។

បណ្ឌិតសាស្រ្តាចារ្យ Keith Sharp មានចំណាប់អារម្មណ៍លើទ្រឹស្តីសង្គម ឌីជីថលភាវូបនីយកម្ម និងស្តង់ដារគុណភាពក្នុងការអប់រំឧត្តមសិក្សា ដែលស្របតាមគោលការណ៍របស់ AUPP ក្នុងការផ្តល់នូវការអប់រំប្រកបដោយគុណភាពខ្ពស់ ដើម្បីជំរុញនិស្សិតក្លាយខ្លួនជាធនធានមានសមត្ថភាពពេញលេញនាពេលអនាគត។

ការតែងតាំងសាស្រ្តាចារ្យ Keith Sharp ជាជំហានដ៏សំខាន់មួយក្នុងការខិតខំប្រឹងប្រែងបន្តរបស់យើងក្នុងការពង្រឹងកម្មវិធីសិក្សា ដោយធានាបានថា AUPP គឺជាសាកលវិទ្យាល័យដ៏ល្អបំផុតសម្រាប់និស្សិតដែលស្វែងរកការអប់រំលំដាប់ពិភពលោកក្នុងប្រទេសកម្ពុជា។ យើងទន្ទឹងរង់ចាំភាពជាអ្នកដឹកនាំប្រកបដោយភាពច្នៃប្រឌិត និងចក្ខុវិស័យដែលគាត់នឹងនាំយកមកនៅពេលដែលយើងបន្តពង្រីក អភិវឌ្ឍន៍ និងសមិទ្ធផលរបស់យើង។

ស្វែងយល់បន្ថែមអំពីបណ្ឌិតសាស្រ្តាចារ្យ Keith Sharp ៖ https://www.aupp.edu.kh/leadership-and-management/keith-sharp/

អំពី AUPP

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) គឺជាសាកលវិទ្យាល័យតែមួយគត់ក្នុងប្រទេសកម្ពុជាដែលផ្តល់ជូននូវកម្មវិធីសិក្សាស្តង់ដារបែបអាមេរិក និងកម្មវិធីសញ្ញាបត្រពីរដែលទទួលស្គាល់ដោយសហរដ្ឋអាមេរិក។ សិស្សនិស្សិតមានឱកាសជ្រើសរើសពីមុខជំនាញ១៣មុខផ្សេងៗគ្នានៅក្នុងសាលាធុរកិច្ច បច្ចេកវិទ្យាឌីជីថល ច្បាប់ និងវិទ្យាសាស្ត្រសង្គម។ នៅ AUPP មហាវិទ្យាល័យជំនាញរបស់យើងបាននាំមកនូវចំណេះដឹង និងបទពិសោធន៍ក្នុងពិភពពិតជាច្រើនដល់ថ្នាក់រៀន ដោយផ្តល់ឱ្យសិស្សនូវការយល់ដឹង និងការណែនាំដែលមិនអាចកាត់ថ្លៃបាន នៅពេលពួកគេចាប់ផ្តើមដំណើរការសិក្សារបស់ពួកគេ។

វគ្គសិក្សាថ្មី ២០២៥ កំពុងបើកទទួលពាក្យចូលរៀន ដាក់ពាក្យឥឡូវនេះ៖ https://bit.ly/BachelorsApplication

ស្វែងយល់បន្ថែម
www.aupp.edu.kh
www.facebook.com/AUPPkh




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2026

ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)

រៀន​ជំនាញ​បច្ចេកទេស​ ​១៣​ជំនាញ​ ​ឥត​គិត​ថ្លៃ​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ដែល​កំពុង​ស្វែងរក​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​ពេលនេះ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​ ​កំពុង​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ​ទៅ​លើ​ ​១៣​ជំនាញ​ដោយ​ឥត​គិត​ថ្លៃ​...

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2026

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សា​នៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *