យុវជនគ្រូ បង្កើតសាលាសហគមន៍ឱរ៉ាល់ ជួយសិស្សក្រីក្រឱ្យ​ទទួលបានការអប់រំ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

កុមារប្រមាណ ១៣០នាក់​នៅ​តំបន់ឱរ៉ាល់ កំពុង​តែទទួលបានការផ្គត់ផ្គង់សម្ភារៈសិក្សា អាហារមួយថ្ងៃ២ពេល និងការសិក្សាឥតគិតថ្លៃលើ មុខវិជ្ជា អង់គ្លេស កុំព្យូទ័រ កសិកម្ម និងបរិស្ថាន បន្ថែមបន្ទាប់ពីម៉ោងសិក្សារដ្ឋ ពីយុវជនមួយក្រុមដែលមានឈ្មោះថា យុវជនគ្រូ។

លោក សាន ដារ៉ាវីត ដែលជាស្ថាបនិកគម្រោងសាលាសហគមន៍ ភ្នំឱរ៉ាល់ មានទីតាំងក្នុងភូមិស្រែចិន ឃុំត្រពាំងជោរ ស្រុក​ឱរ៉ាល បានលើកឡើងថា មូលហេតុដែលលោកផ្ដួចផ្ដើមឱ្យមានសាលាសហគមន៍ភ្នំឱរ៉ាល់ ក៏ព្រោះលោកចង់ចូលរួមកាត់បន្ថយការបោះបង់ចោលការសិក្សារបស់កុមារនៅតំបន់ដាច់ស្រយាល ហើយជំរុញឱ្យពួកគេបន្តការសិក្សា ដើម្បីគេចចេញពីការទៅធ្វើការងារទាំងវ័យក្មេង និងមានឱកាសទទួលបានការសិក្សាសមរម្យ។

លោក សាន ដារ៉ាវីត ដែលជាស្ថាបនិកគម្រោងសាលាសហគមន៍ ភ្នំឱរ៉ាល់។

លោក ដារ៉ាវីត បន្តថា សម្រាប់លោក ការអប់រំ និងកសាងធនធានមនុស្សពិតជាសំខាន់ណាស់ ព្រោះនេះជាចំណែកមួយ ដែលជួយ​ឱ្យកុមារមានអនាគតល្អប្រសើរ និងមានលទ្ធភាពចូលរួមអភិវឌ្ឍសង្គមឱ្យខ្លាំងបាន។ យ៉ាងណាក៏ដោយ លោកមើលឃើញថា បច្ចុប្បន្ននៅតាមតំបន់ដាច់ស្រយាល កុមារប្រឈមនឹងហានិភ័យ នៃការបោះបង់ការសិក្សា ព្រោះមានការអូសទាញច្រើន ដោយសារកត្តាជីវភាព ដែលបណ្ដាលមកពីម្ដាយឪពុករបស់គេ មានបំណុល និងការចំណាកស្រុក។

បើតាមលោក ដារ៉ាវីត គម្រោងរបស់លោកនេះ​បានដំណើរការជិតមួយឆ្នាំហើយ ក្រោយ​ពីចាប់ផ្ដើមកាលពីដើមឆ្នាំ២០២៤ ដោយ​ទទួលបានការគាំទ្រ និងចូលរួមយ៉ាងច្រើនពីសំណាក់ប្រជាជនក្នុងតំបន់។ ចំពោះមូលហេតុ ដែលលោកសម្រេចជ្រើសរើសតំបន់ឱរ៉ាល់ជាទីតាំងអនុវត្តគម្រោង ព្រោះទីតាំងនេះជាតំបន់ជនបទ ដែលមិនឆ្ងាយពេកពីទីប្រជុំ ដោយមានចម្ងាយប្រមាណ ១៣០គីឡូម៉ែត្រពីភ្នំពេញ និង៩៤គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ស្ពឺ។

ត្បិតថា មានការគាំទ្រពីអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងតំបន់ ប៉ុន្តែបច្ចុប្បន្ន លោក ដារ៉ាវីត ក៏កំពុងជួបប្រឈមនឹងឧបសគ្គមួយចំនួនក្នុងការដឹកនាំ និងធ្វើឱ្យគម្រោងនេះ មាននិរន្តរភាពដែរ ហើយបញ្ហាចម្បងទាំងនោះមានដូចជា ភាពលំបាកក្នុងការរស់នៅ កង្វះធនធានមនុស្សដែលចូលរួមគម្រោងជាមួយលោក និងបញ្ហាហិរញ្ញវត្ថុ។

សិស្សានុសិស្ស កំពុងរៀនភាសាអង់គ្លេស ក្នុងសាលាសហគមន៍ ឱរ៉ាល់។

យ៉ាងណាក៏ដោយ លោក ដារ៉ាវីត ជឿជាក់ថា គម្រោងនេះ នឹងសម្រេចទៅតាមផែនការ និងចក្ខុវិស័យ ដែលលោកបានកំណត់ ខណៈបច្ចុប្បន្ន ប្រភពចំណូលដែលលោកទទួលបានសម្រាប់ការផ្គត់ផ្គង់គម្រោង ទទួលបានពីប្រាក់ចំណូលផ្ទាល់ខ្លួនរបស់លោកដែលបំពេញការងារឱ្យអង្គការនានា និងសប្បុរសជនឧបត្តម្ភជាបន្តបន្ទាប់។

“ការងារក្នុងរយៈពេលបីឆ្នាំដំបូងនេះ អាចនឹងរៀងហត់បន្តិច ប៉ុន្តែសម្រាប់ពួកយើង ចំពោះគម្រោងនេះ យើងជឿជាក់ថា យើងអាចសម្រេចបាន ១០០ភាគរយ…”

លោកបណ្ឌិត កាំង សុភាព អ្នកជំនាញវិទ្យាសាស្រ្តអប់រំ សម្ដែងការគាំទ្រចំពោះ​គំនិតផ្តួចផ្តើមគម្រោងនេះឡើង ដោយលោកមើលឃើញថា ការចូលរួមនេះ ជាការរួមចំណែកដ៏សំខាន់ក្នុង​ការអភិវឌ្ឍសង្គម។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការចូលរួមរបស់សហគមន៍ និងគ្រប់ៗគ្នាក្នុងការលើកកម្ពស់ការរៀន និងបង្រៀន ជាអ្វីដែលក្រសួងកំពុងជំរុញ និងខិតខំ។ ទន្ទឹមនឹងនេះ បច្ចុប្បន្ន ក្រសួងបានកំណត់អត្រាចុះឈ្មោះចូលរៀន និងអត្រាបោះបង់ចោលការសិក្សា ជាសូចនាករសំខាន់ក្នុងការវាស់វែងសមិទ្ធផលអប់រំ ពោលគឺជំរុញ ឱ្យប្អូនៗគ្រប់អាយុចូលរៀន បានចូលរៀនគ្រប់ៗគ្នា កាត់បន្ថយអត្រាបោះបង់ចោលការសិក្សា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។