យុទ្ធនាការភ្នំពេញស្អាត ជួយបណ្តុះស្មារតីយុវជនចេះរួបរួម និងបង្កើនការស្រលាញ់បរិស្ថាន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

បន្ទាប់ពីបានដំណើរការយ៉ាងសកម្មពេញមួយខែវិច្ឆិកា «យុទ្ធនាការភ្នំពេញស្អាត» ដែលជាផ្នែកមួយនៃគម្រោង «ស្អាត» សម្រាប់ឆ្នាំ២០២៤ នេះ បានបិទបញ្ចប់ដោយទទួលបានសមិទ្ធផលដ៏អស្ចារ្យគួរជាទីមោទនៈ។

លោកជំទាវ ទេព កុលាប សហស្ថាបនិក នៃគម្រោងស្អាត មានប្រសាសន៍ថា យុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២៤ ផ្ដោតលើគោលគំនិតសំខាន់ៗចំនួន៣រួមមាន ចិត្តគំនិតស្អាត អាកប្បកិរិយាស្អាត និងប្រតិបត្តិស្អាត ក្រោមទិសស្លោក «តម្លៃជាខ្មែរ មោទនភាពអត្ដសញ្ញាណខ្មែរ សមត្ថភាពខ្មែរ និងភាពរួបរួមឯកភាពគ្នា ក្រោមទង់ជាតិខ្មែរតែមួយ» ។

លោកជំទាវ ទេព កុលាប បន្ថែមថា កម្មវិធីទាំងនេះ ជួយយុវជនទទួលបានចំណេះដឹងថ្មីៗក្នុងការអភិវឌ្ឍខ្លួន ចេះពីរបៀបអប់រំចិត្ត ផ្ដោតអារម្មណ៍លើការសិក្សា ដើម្បីក្លាយខ្លួនជាធនធានមនុស្សសម្រាប់កម្ពុជា។ លោកជំទាវបន្តថា «យុទ្ធនាការភ្នំពេញស្អាត» បានទទួលការគាំទ្រយ៉ាងពេញទំហឹងពីគ្រប់មជ្ឈដ្ឋានជារៀងរាល់ឆ្នាំក៏ព្រោះតែសក្ដានុពលនៃការចូលរួមសកម្មភាពស្អាត ការថែរក្សាបរិស្ថាន និងការលើកស្ទួយសោភ័ណភាពទីក្រុង។ ការគាំទ្រដ៏ខ្លាំងក្លានេះ ជាសញ្ញាសម្គាល់ពីស្មារតីនៃការទទួលខុសត្រូវ សេចក្ដីស្រឡាញ់ និងការចូលរួមសម្អាត ថែរក្សាបរិស្ថាន ដែលបានបង្កើតក្តីសង្ឃឹមយ៉ាងមោះមុតក្នុងការឈានទៅរក «កម្ពុជាគ្មានសំរាមរាយប៉ាយ»។

ថ្លែងក្នុងពិធីបិទ «យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៤» កាលពីថ្ងៃពុធ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និងប្រធានក្រុមប្រឹក្សាភិបាលនៃគម្រោងស្អាត មានប្រសាសន៍ថា យុទ្ធនាការភ្នំពេញស្អាត បាននាំមកនូវការជួបជុំគ្នា សម្រាប់អ្នកដែលមិនធ្លាប់មានឱកាសមកជួបជុំ និងបានបង្កើតភាពស្និតស្នាលបន្តិចម្តងៗ ក្នុងគោលបំណងបណ្តុះស្មារតីនៃការរួបរួមគ្នា។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និងប្រធានក្រុមប្រឹក្សាភិបាលនៃគម្រោងស្អាត

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏​បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា នៃក្រុមការងារប្រតិបត្តិនៃគម្រោងស្អាតនិងយុវជនទូតសុឆន្ទៈទាំងអស់នៃគម្រោងភ្នំពេញស្អាតដែលបានខិតខំប្រឹងប្រែងលះបង់ពេលវេលាចូលរួមដើម្បីរៀបចំ និងបន្តអនុវត្តយុទ្ធនាការភ្នំពេញស្អាតដ៏មានអត្ថន័យនេះតាំងពីឆ្នាំ២០១៧ រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈមកដល់ពេលនេះ។

យុទ្ធនាការភ្នំពេញស្អាត ធ្វើឡើងក្នុងគោលបំណងផ្ដោតសំខាន់លើការបញ្ជ្រាបសារអប់រំ ដើម្បីលើកតម្កើងវប្បធម៌ និងសីលធម៌សមរម្យ។ គម្រោងស្អាត បានក្លាយទៅជាយុទ្ធនាការថ្មីបន្ថែម សម្រាប់ការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្វែងរក និងបង្កើតដំណោះស្រាយជូនសង្គមជាតិ ទាំងសោភណ្ឌភាព បរិស្ថាន ក៏ដូចជាការចូលរួមលើកទឹកចិត្ដ និងផ្ដល់ភាពជាគំរូ ដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនឱ្យមានទំនួលខុសត្រូវលើការគ្រប់គ្រងសំរាមដោយខ្លួនឯង ដោយបន្ដផ្សព្វផ្សាយទៅការអ្នកដទៃ។

គួរជម្រាបជូនថា ក្នុងយុទ្ធនាការនេះ មានយុវជនជិត ២០០នាក់ បានចូលរួមក្នុងកម្មវិធីបោះជំរំស្អាត ហើយទទួលបានបទពិសោធន៏ថ្មីនៃការឡើងភ្នំដែលមានចម្ងាយប្រាំបួនគីឡូ រយៈពេលពីរថ្ងៃ ដែលនាំយុវជនទៅបរិយាកាសប្លែក ដើម្បីផ្តោតអារម្មណ៍ក្នុងការសិក្សា ហ្វឹកហាត់ និងអប់រំចិត្តខ្លួនក្នុងនាមជាខ្មែរស្អាត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

ឱកាសសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី​ និងសាធារណជន ឱ្យសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួន៦៦៥នាក់។ ការសិក្សាជំនាញបច្ចេកទេស ផ្ដល់ជូនក្រោមគម្រោងសិក្សា ១លាន៥សែននាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2025

កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *