ភ្នំពេញ – បច្ចុប្បន្ននេះ មានរឿងរ៉ាវច្រើនណាស់ដែលកើតឡើង ហើយរឿងរ៉ាវទាំងអស់នោះធ្វើឱ្យមនុស្សមានបញ្ហាស្រ្តេស ធ្វើឱ្យពិបាកចិត្ត ហើយវាពិតជាពិបាកមែនទែនបើសិនជាមិនមានភាពឆ្លាតផ្នែកអារម្មណ៍ EQ (Emotional Quotient) ឬមានភាពឆ្លាតខាងផ្នែកអារម្មណ៍ទាប។ តើធ្វើដូចម្តេចទើបយើងដឹងថា យើងមានភាពឆ្លាតផ្នែកអារម្មណ៍ប៉ុណ្ណា ?
អ្នកស្រី គីម ស៊ីដដាវីស អ្នកនិយាយសាធារណៈ និងជាគ្រូបង្រៀនមុខវិជ្ជាជំនាញនៃការគ្រប់គ្រងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បង្ហាញអំពីហេតុផលប្រាំមួយចំណុចធ្វើបែបណាទើបដឹងថា ខ្លួនឯងមាន ភាពឆ្លាតខាងផ្នែកអារម្មណ៍ខ្ពស់៖
១. ដឹងខ្លួនច្បាស់ថា តើខ្លួនឯងមានអារម្មណ៍បែបណា៖ ដឹងច្បាស់ថាឥឡូវនេះខ្លួនឯងមានអារម្មណ៍យ៉ាងម៉េច ហើយពេលខ្លះក៏អាចបរិយាយនូវអារម្មណ៍របស់ខ្លួនឯងចេញមកក្រៅបានទៀតផង អាចដូចជា អារម្មណ៍ខឹង អារម្មណ៍អាណិត អារម្មណ៍ខ្មាសអៀនជាដើម ដែលទាំងអស់នេះហើយជាការចាប់ផ្តើម នៃការគ្រប់គ្រងអារម្មណ៍ ។

២. គ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបាន ៖ បើយើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់អារម្មណ៍ខ្លួនឯងបាន មិនថា រាល់ពេលខឹង រាល់ពេលរីករាយ រាល់ពេលសោកសៅ រាល់ពេលខ្លាច រាល់ពេលស្រ្តេស ដោយមិនអនុញ្ញាត្តិ ឬបណ្តោយឱ្យខ្លួនឯងធ្វើអ្វីទៅតាមអារម្មណ៍នោះឡើយ។
៣. បង្ខំ ឬអាចទាញឱ្យខ្លួនធ្វើអ្វីដែលខ្លួនមិនចង់ធ្វើបាន៖ អាចបង្ខំចិត្តខ្លួនឯង និងទាញខ្លួនឯងឱ្យធ្វើរឿងអ្វីមួយបាន ទោះខ្លួនមិនចង់ធ្វើ ដូចជាពេលមានអារម្មណ៍មិនសប្បាយចិត្ត មានអារម្មណ៍ថាវាគួរឱ្យធុញ មានអារម្មណ៍ស្រ្តេសក៏ដោយ តែបើសិនជាកាលៈទេសៈនោះតម្រូវឱ្យយើងធ្វើរឿងអ្វីមួយ ហើយយើងអាចទប់អារម្មណ៍ធ្វើវាបាន។
៤. អាចបត់បែន និងសម្របខ្លួនបានយ៉ាងងាយ៖ ជាមនុស្សដែលអាចបត់បែន និងសម្របខ្លួនបាន បើទោះបីជាស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ អាចផ្លាស់ប្តូរ និងកែប្រែខ្លួនឯងឱ្យស្របទៅតាមស្ថានភាពដែលខ្លួនកំពុងតែជួបបានយ៉ាងល្អ។
៥. អាចស្តាប់អ្នកដទៃបាន ទោះខុសពីការគិត និងការយល់ឃើញរបស់ខ្លួនឯង៖ ស្តាប់អ្នកដទៃបានយ៉ាងល្អ ទោះបីពេលខ្លះអ្នកដទៃនិយាយអ្វីដែលមិនត្រូវចិត្តរបស់អ្នកក៏ដោយ ក៏អាចអត់ធ្មត់ស្តាប់ និងព្យាយាមយល់ពីអ្វីដែលអ្នកដទៃនិយាយបានដែរ។
៦. យកចិត្តគេដាក់ចិត្តខ្លួនឯង (Empathy)៖ ជាមនុស្សដែលយកចិត្តគេដាក់ចិត្តខ្លួនឯង ដោយយល់ពីអ្នកដទៃសឹងតែមិនចាំបាច់អ្នកដទៃប្រាប់ ព្រោះមនុស្សដែលមានភាពឆ្លាតខាងផ្នែកអារម្មណ៍ពូកែសង្កេត មិនថាតាមរយៈទឹកមុខ កាយវិការនោះទេ ដូច្នេះហើយធ្វើឱ្យងាយយល់ពីអារម្មណ៍ និងចិត្តរបស់អ្នកដទៃ។
ជារួមមក អ្នកស្រី គីម ស៊ីដាវីដ បានបញ្ជាក់ថា ប្រាំមួយយ៉ាងនេះប្រហែលជាគ្រប់គ្រាន់ក្នុងការបង្ហាញថា អ្នកជាមនុស្សដែលមានភាពឆ្លាតខាងផ្នែកអារម្មណ៍ អញ្ចឹងសម្រាប់អ្នកដែលមិនទាន់មានគ្រប់ទាំងប្រាំមួយចំនុចនេះទេ អាចបន្ថែមបានណា ដើម្បីឱ្យខ្លួនឯងក្លាយជាមនុស្សដែលមានភាពឆ្លាតខាងផ្នែកអារម្មណ៍ ហើយដែលនឹងទទួលបាននូវសុខភាពល្អខាងផ្នែកផ្លូវចិត្តផងផងដែរ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/03/2025
សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។
សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិនចំនួន ៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/03/2024
អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៨០កន្លែង...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/04/2025
ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្រៅប្រទេស ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុងប្រកាសជ្រើសរើស...
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/04/2026
វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។
អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/07/2023
សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង បានប្រកាសផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេសដែលមកពីប្រទេសកំពុងអភិវឌ្ឍន៍ ដែលរួមមានទាំងកម្ពុជាផង...
ប្រទេសព្រុយណេផ្តល់អាហារូបករណ៍រយៈពេលខ្លី សម្រាប់បេក្ខជនមកពីបណ្តាប្រទេសសមាជិកអាស៊ាន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/01/2023
ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងថា នៅក្នុងឆ្នាំ២០២៣នេះ កម្មវិធីអាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/05/2025
កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...
ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/04/2025
កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...
អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/05/2025
អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។





























