ភ្នំពេញ – សមាគមក្រុមប្រឹក្សាអន្តរជាតិស្ដីពីសៀវភៅកុមារ និងយុវជន (IBBY) ថ្មីៗនេះ បានប្រកាសបេក្ខជនកម្ពុជាចំនួនបីរូបជាប់ជ័យលាភីពានរង្វាន់កិត្តិយស IBBY Honour List ឆ្នាំ២០២២ ដែលរួមមាន ផ្នែកនិពន្ធ លោក មិន ម៉ៅសំណាង ផ្នែកគំនូរ លោក សួ គឹមសាន និងផ្នែកបកប្រែ អ្នកស្រី អ៊ូច សូលីដា ។
កម្មវិធីពានរង្វាន់ IBBY Honour List រៀបចំការប្រកួតប្រជែងស្នាដៃរៀងរាល់ពីរឆ្នាំម្ដងដើម្បីចម្រាញ់យកសៀវភៅល្អៗ ទើបនឹងបោះពុម្ពថ្មីៗ ពីគ្រប់ប្រទេសនានានៅលើពិភពលោក ។
អ្នកស្រី ហួត សុជាតា អ្នកតំណាងនៃសមាគម IBBY Cambodia បានមានប្រសាសន៍ថា ពានរង្វាន់ពានរង្វាន់កិត្តិយស IBBY Honour List នេះ ផ្ដល់ជូនដល់អ្នកនិពន្ធ អ្នកគំនូរ និងអ្នកបកប្រែឆ្នើម ។ អ្នកស្រីបន្តថា កម្មវិធីនេះផ្ដល់ឱកាសដល់គ្រប់ប្រទេសសមាជិកដែលអាចបង្ហាញបុគ្គលឆ្នើមក្នុងវិស័យសៀវភៅកុមាររបស់ខ្លួនលើឆាកអន្តរជាតិ ។ គោលបំណងនៃកម្មវិធី បង្ហាញពីការគោរពនិងស្វែងយល់ពីគ្នាទៅវិញទៅមកតាមរយៈសៀវភៅកុមារ ដែលជាបេសកកម្មចំបងរបស់ IBBY ។

បើតាមអ្នកតំណាងនៃសមាគម IBBY Cambodia បញ្ជាក់ថា សៀវភៅដែលជាប់ពានរង្វាន់ IBBY Honour List នឹងក្លាយជាតំណាងនៃសៀវភៅភាសាខ្មែរលើឆាកអន្តរជាតិ ដោយមានតួនាទីពាំនាំវប្បធម៌ ទំនៀមទម្លាប់ និងរបៀបរបបរស់នៅក្នុងសង្គមខ្មែរឱ្យអ្នកផ្សេងបានស្គាល់ ។ អ្នកស្រីបន្តថា ការវិនិច្ឆ័យលើស្នាដៃគឺផ្អែកទៅលើគោលការណ៍ គុណភាព ដែលមាននៅក្នុងលក្ខខណ្ឌវិនិច្ឆ័យនៃការចូលរួមប្រកួតស្នាដៃ ។
លោក មិន ម៉ៅសំណាង ជាអ្នកសារព័ត៌មាននៅស្ថាប័ន AMS បានទទួលជ័យលាភីពានរង្វាន់កិត្តិយស IBBY Honour List ២០២២ ផ្នែកនិពន្ធ បាននិយាយថា នៅឆ្នាំ២០១៣ លោកបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការសរសេរសៀវភៅអំណានដំបូងសម្រាប់កុមាររៀបចំដោយអង្គការ រូមធូរីដកម្ពុជា ហើយពេលនោះលោកក៏ចាប់ផ្តើមការងារតែងនិពន្ធសៀវភៅអំណានដំបូងសម្រាប់កុមារ ។
“ខ្ញុំគិតថាសៀវភៅកុមារមានលក់ច្រើននៅលើទីផ្សារ ប៉ុន្តែពិបាករកសៀវភៅកុមារមានគុណភាព និងមានគំនិតថ្មីៗ ! ខ្ញុំអាចរួមចំណែកជួយឱ្យកុមារកម្ពុជាមានលទ្ធភាពអានសៀវភៅដំបូងដែលមានគុណភាពនៅថ្ងៃនេះ និងសម្រាប់អនាគតរបស់ពួកគេ”
លោក ម៉ៅ សំណាង
លោក សួ គឹមសាន ជាវិចិត្រករឯករាជ្យ ដែលទទួលជ័យលាភីពានរង្វាន់កិត្តិយស IBBY Honour List ផ្នែកគំនូរ បាននិយាយថា ការចូលរួមផលិតសៀវភៅសម្រាប់កុមារពិតជាធ្វើឱ្យរូបលោកសប្បាយចិត្ត ព្រោះវាមិនត្រឹមតែឱ្យខ្ញុំកសាងសមត្ថភាពខ្លួននោះទេ តែរឹតតែពិសេសទៀតនោះ គឺលោកបានចូលរួមក្នុងការលើកកម្ពស់វិស័យអប់រំ និងអំណានទូទៅតាមរយៈសៀវភៅល្អៗដែរ ។
សម្រាប់អ្នកស្រី អ៊ូច សូលីដា ដែលទទួលបានជ័យលាភីពានរង្វាន់កិត្តិយស IBBY Honour List ២០២២ ផ្នែកបកប្រែវិញ អ្នកស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រភាសាបារាំង ជំនាញគ្រូ និងទេសចរណ៍ នៅវិទ្យាស្ថានភាសាបរទេស កាលពីឆ្នាំ២០០៣ តែអ្នកស្រីក៏ជាអ្នកចូលចិត្តការអានរឿងបែបខ្លីៗ និងសៀវភៅដែលមានរូបភាព ព្រមតាំងចង់ឱ្យកុមារមានទម្លាប់អានសៀវភៅ និងបានអានរឿងល្អៗ ដូច្នេះហើយអ្នកស្រីតែងតែស្ម័គ្រចិត្តជួយបកប្រែរឿងខ្លីៗ ទោះជាផ្ទាល់មាត់ក្តី ឬតាមការសរសេរក្តីដោយមិនយកកម្រៃ ។
គួរបញ្ជាក់ថា សមាគម IBBY Cambodia បង្កើតឡើងនៅឆ្នាំ២០១១ ហើយបានជ្រើសរើសជ័យលាភីពានរង្វាន់ IBBY Honour List នេះចំនួន ៦ដងរួចមកហើយ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/12/2023
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើនកន្លែងសិក្សាកម្រិត...
អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/10/2023
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....
អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/01/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/12/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ បានប្រកាសជ្រើសរើសយុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសប្រ៊ុយណេ ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/12/2024
កម្មវិធីអាហារូករណ៍ Brunei DARUSSALAM SCHOLARSHIP រដ្ឋាភិបាល នៃប្រទេសប្រ៊ុយណេ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦...
អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/06/2025
សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU
រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...
ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/03/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...





























