ភ្នំពេញ – កន្លងមកសិស្សនិស្សិតកម្ពុជាជាច្រើនតែងស្វះស្វែងរកអាហារូបករណ៍ ឬប្រឡងយកអាហារូបករណ៍បន្តការសិក្សានៅក្រៅ និងបណ្ដាប្រទេសអភិវឌ្ឍផ្សេងៗ តាមរយៈអាហារូបករណ៍របស់រាជរដ្ឋាភិបាល អាហារូបករណ៍វិស័យឯកជន អាហារូបករណ៍របស់បណ្ដាដៃគូអភិវឌ្ឍន៍ អាហារូបករណ៍តំណាងស្ថានទូត និងអាហារូបករណ៍ផ្តល់ដោយសាកលវិទ្យាល័យនីមួយៗ ។ យុវជន ហុង ជីនហ្វី ជានិស្សិតកម្ពុជាកំពុងសិក្សាជំនាញវិទ្យាសាស្ដ្រកុំព្យូទ័រនៅសាកលវិទ្យាល័យ Ubon Ratchathani Rajabhat University ក្នុងខេត្តឧប៊ុន នៃប្រទេសថៃ យល់ថា និស្សិតគួរចិញ្ចឹមចិត្តស្វែងរកអាហារូបករណ៍សិក្សានៅក្រៅប្រទេស ដើម្បីសម្រេចបំណងប្រាថ្នាសិក្សា និងបង្ហាញជំហររឹងមាំសម្រាប់ដំណើរជីវិត ។

លោក ហុង ជីនហ្វី បាននិយាយថា លើសពីជំនួយគាំទ្រហិរញ្ញវត្ថុដល់ការសិក្សានៅក្រៅប្រទេស អាហារូបករណ៍ក៏ជាចំណែកចូលរួមលើកកម្ពស់សមត្ថភាពមនុស្សឱ្យជំនាញជាក់លាក់ និងកសាងសង្គមជាតិឱ្យរីកចម្រើន ។ ទន្ទឹមគ្នានេះ យុវជននឹងឱកាសសិក្សាពីវប្បធម៌និងការរស់របស់ប្រជាជននៅនៃប្រទេសដែលខ្លួនកំពុងសិក្សា ហើយរូបភាពទាំងនេះជាមេរៀនសំខាន់សម្រាប់ដំណើរជីវិតជាយុវជនត្រូវដឹង ។

“ខ្ញុំសម្រេចចិត្តដាក់ពាក្យប្រលងអាហារូបករណ៍មកប្រទេសថៃ ដោយសារតែខ្ញុំចង់សិក្សានិងចង់ស្គាល់ពីបទពិសោធន៍បន្ថែមទាក់ទងនឹងជំនាញដែលបានជ្រើសរើស របៀបរស់នៅ និងការសិក្សារបស់ជាតិសាសន៍គេ”
លោក ហុង ជីនហ្វី
យុវជនវ័យ២០ឆ្នាំ មានទីកន្លែងកំណើត ភូមិអណ្ដូងពោធិ៍ ឃុំកំពង់ប្រណាក ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានបន្តថា អាហារូបករណ៍ដែលលោកបានប្រឡងជាប់ជាអាហារូបករណ៍ក្រោមគម្រោងព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជាលើវិស័យអប់រំរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍មហាចក្រី សិរិនថន សម្រាប់ឆ្នាំសិក្សា២០២១ -២០២២ ។
លោក ហុង ជីនហ្វី បានបញ្ជាក់ថា មុនប្រឡងជាប់អាហារូបករណ៍នេះ រូបគេត្រូវត្រៀមខ្លួននិងឆ្លងកាត់ការប្រឡងចំនួនពីរដង ដោយប្រឡងលើកទីមួយមានត្រឹមតែមុខវិជ្ជាភាសាអង់គ្លេស និងលើកទីពីរមានមុខវិជ្ជាគណិតវិទ្យា រូបវិទ្យា ជីវៈវិទ្យា និងភាសាអង់គ្លេសម្ដងទៀត ។ ក្រោយឆ្លងកាត់ការប្រឡងត្រូវឆ្លងកាត់ការសម្ភាសន៍មុននឹងត្រូវជាប់ជាស្ថាពរ ។ លើសពីនេះ ដើម្បីទទួលបានអាហារូបករណ៍សិស្សខ្លួនឯងផ្ទាល់គួរស្រាវជ្រាវ ស្គាល់ខ្លួនេង កំណត់គោលដៅ និងត្រៀមខ្លួនទៅតាមតម្រូវការរបស់អាហារូបករណ៍នីមួយៗ ។
និស្សិតខ្មែររូបនេះ បានបន្ថែមថា មូលហេតុដែលរើសជំនាញវិទ្យាសាស្ដ្រកុំព្យូទ័រដោយសារតែស្រឡាញ់បច្ចេកវិទ្យា និងចង់ដើរឱ្យទាន់បច្ចេកវិទ្យាដើម្បីកសាងអ្វីមួយដែលមានប្រយោជន៍ឱ្យសង្គម តាមរយៈចំណេះដឹងដែលខ្លួនបានរៀន ។ អាហារូបករណ៍របស់ព្រះអង្គម្ចាស់ក្សត្រិយ៍មហាចក្រី សិរិនថន ឆ្នាំសិក្សា២០២១-២០២២ ផ្តល់ប្រាក់ឧបត្ថម្ភ រួមមានថ្លៃសាលា កន្លែងស្នាក់នៅ ការចំណាយលើការទិញសម្ភារៈសិក្សា និងប្រាក់ប្រចាំខែ រួមទាំងថ្លៃវីសាផងដែរ ។
និស្សិតជំនាញវិទ្យាសាស្ដ្រកុំព្យូទ័រនៅសាកលវិទ្យាល័យ Ubon Ratchathani Rajabhat University រូបនេះបានបញ្ជាក់ថា បរិយាកាសសិក្សានៅប្រទេសថៃ ខុសគ្នាពីប្រទេសកំណើត រួមមានអាហារ វប្បធម៌ ការប្រើប្រាស់ភាសា ប៉ុន្តែងាយស្រួលសម្របខ្លួនវិញព្រោះទាំងពីរប្រទេសស្ថិតក្នុងតំបន់អាស៊ី និងនៅជិតគ្នា រួមទាំងមានវប្បធម៌ស្រដៀងៗគ្នា ។ រឿងកាន់តែសំខាន់នៅពេលមកសិក្សាឆ្ងាយអាចជួបអ្វីថ្មីដែលមិនធ្លាប់បានជួបពីមុនមកទុកជាបទពិសោធន៍ ទាំងការសិក្សាជាមួយសិស្សចម្រុះជាតិសាសន៍ ការផ្លាស់ប្ដូរវប្បធម៌ ចេះធ្វើទំនាក់ទំនង និងចេះចែករំលែកក្នុងការរស់នៅ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅប្រទេសសឹង្ហបុរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2024
A*STAR Computing and Information Science (ACIS) បានប្រកាសផ្តល់អាហារូបករណ៍ដល់អ្នកមានបំណងចង់បន្តការសិក្សាថ្នាក់បណ្ឌិតផ្នែកុំព្យូទ័រ និងវិទ្យាសាស្រ្តព័ត៌មាន។
RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/06/2025
សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/12/2025
សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ក្រោមកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេសហុងគ្រី នឹងផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សា...
ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/01/2024
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាសផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសជាច្រើនកន្លែងសម្រាប់យុវជន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/08/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/12/2024
តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/01/2025
សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...






























