ភ្នំពេញ – ការរអប់រំឌីជីថលជាផ្នែកមួយមិនអាចខ្វះបានសម្រាប់សេដ្ឋកិច្ចឌីជីថលនិងអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ។ ទន្ទឹមនឹងការអប់រំនេះ ការយកចិត្តទុកដាក់ការពារសុវត្ថិភាពកុមារ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងកម្មវិធីបិទសិក្ខាសាលាស្ដីពី កិច្ចការពារកុមារលើប្រព័ន្ធអនឡាញនៅកម្ពុជាកាលពីចុងខែសីហាកន្លងទៅ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការយល់ដឹងអំពីហានិភ័យលើប្រព័ន្ធអនឡាញចំពោះកុមារ ទាមទារការចូលរួមជាចាំបាច់ពីឪពុកម្តាយ អាណាព្យាបាល គ្រូបង្រៀន ជាពិសេសកុមារតូចៗ ឱ្យយល់ច្បាស់ពីហានីភ័យប្រព័ន្ធអ៊ីនធឺណិត ជៀសផុតពីការបៀតបៀន និងការរំលោភបំពានតាមអនឡាញ និងអាចស្វែងរកដំណោះស្រាយឆ្លើយតបទៅនឹងហានិភ័យទាំងនេះ ។
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបន្ថែមថា ក្រសួងអប់រំ បានរៀបចំការបង្រៀនតាមប្រព័ន្ធអនឡាញ ដើម្បីឱ្យសិស្សានុសិស្សអាចរៀនបន្តតាមប្រព័ន្ធអនឡាញ ទោះស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩ ។ លើសពីនេះ ក្រសួងអប់រំបានសហការជាមួយក្រសួង និងដៃគូពាក់ព័ន្ធផ្សេងទៀតបង្កើតកម្មវិធីសម្រាប់សិស្សទាញយកទៅសិក្សាដោយឥតគិតថ្លៃ ។
“យើងត្រូវរួមគ្នាលើកកម្ពស់សុវត្ថិភាពការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតសម្រាប់កុមារ ដើម្បីការពារកុមារពីហានិភ័យតាមប្រព័ន្ធអនឡាញ”
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា ក្នុងអំឡុងនៃបរិបទជំងឺកូវីដ-១៩ សិស្សានុសិស្សចាំបាច់ប្រើប្រាស់អ៊ីនធឺណិត ដើម្បីសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក ជាហេតុធ្វើឱ្យកុមារងាយប្រឈមមុខនឹងការបៀតបៀន និងការរំលោភបំពានតាមអនឡាញ ។ ឯកឧត្តមបន្តថា បញ្ហាទាំងនេះ ទាមទារឱ្យមានកិច្ចអន្តរាគមន៍ជាបន្ទាន់គិតគូរយុទ្ធសាស្រ្តវែងឆ្ងាយបន្ថែមទៀត និងបង្កើតយន្តការលើកកម្ពស់ការយល់ដឹងការពារកុមារអំពីហានិភ័យនៃប្រព័ន្ធអនឡាញ ។
“ការកសាងពលរដ្ឋឌីជីថលទាមទារឱ្យមានភាគីពាក់ព័ន្ធគិតគូរពីសុវត្ថិភាពលើប្រព័ន្ធអនឡាញក្នុងកម្រិតខ្ពស់”
ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
ឯកឧត្ដម ជា វ៉ាន់ដេត បញ្ជាក់បន្តថា ក្រសួងប្រៃសណីយ៍ បានចូលរួមអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចសង្គមឌីជីថលតាមរយៈការពង្រឹងនិងពង្រីក ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឱ្យមានគុណភាពខ្ពស់កាន់តែប្រសើរ ផ្ដល់ឱកាសដល់ពលរដ្ឋគ្រប់រូបប្រើប្រាស់ប្រព័ន្ធឌីជីថល និងជំរុញបរិកម្មឌីជីថលគ្រប់ផ្នែកនៅក្នុងឆ្នាំ២០២៧ ។
គួររំលឹកថា សិក្ខាសាលាស្ដីអំពី កិច្ចការពារកុមារលើប្រព័ន្ធអនឡាញនៅកម្ពុជា រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីហានិភ័យនៃប្រព័ន្ធអនឡាញចំពោះកុមារ ជាពិសេសកុមារតូចៗ ឱ្យជៀសផុតពីការបៀតបៀន និងការរំលោភបំពានតាមអនឡាញ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២១ ដោយមានអ្នកចូលរួម ៤០០នាក់ ស្រី១៥៦នាក់ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/01/2024
ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/11/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។
អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/02/2025
វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...
ឱកាសសិក្សានៅប្រទេសបារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/04/2023
កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...
អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/09/2025
សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥
មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2026
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/12/2024
កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...





























