មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៤ ប្រកាសទទួលស្នាដៃប្រកួតអក្សរសិល្ប៍បកប្រែ

ភ្នំពេញ៖ មហោស្រពអក្សរសិល្ប៍ខ្មែរលើកទីបួនប្រចាំឆ្នាំ២០២១ រៀបចំការប្រកួតប្រជែងការបកប្រែអក្សរសិល្ប៍ ក្រោមប្រធានបទ “សិល្បៈនៃការបកប្រែអក្សរសិល្ប៍” ចាប់​ផ្តើម​ទទួល​ស្នាដៃ​បកប្រែចាប់ពីថ្ងៃទី១៥ ខែសីហា រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ។ កម្មវិធីនេះរៀបចំឡើងក្នុងបំណងលើកកម្ពស់គុណតម្លៃ សារៈសំខាន់ និងលើកស្ទួយការបកប្រែ​អក្សរសិល្ប៍ឱ្យទូលំទូលាយ ។

អ្នកស្រី សូ ភីណា ស្ថាបនិកមហោស្រពអក្សរសិល្ប៍ខ្មែរ បានបញ្ជាក់ថា នេះជាលើកទីបួនហើយដែលមហោស្រពរៀបចំការប្រកួតប្រជែងស្នាដៃអក្សរសិល្ប៍ ហើយប្រធានបទឆ្នាំ២០២១ នេះ ស្របទៅ​នឹងប្រធានបទនៃមហោស្រពតែម្តង។ អ្នកស្រីបានបន្ថែមថា មហោស្រពទទួលស្នាដៃតាមរយៈអនឡាញ ផ្តោតសំខាន់ទៅលើស្នាដៃបែបទំនើបនិយម ស្របតាមប្រធានបទសិល្បៈនៃការបកប្រែអក្សរសិល្ប៍ ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា បេក្ខជននឹងតម្រូវឱ្យបកប្រែរឿងខ្លី Such a Girl ពីសៀវភៅកម្រងរឿងខ្លី When the Sky Turns Upside Down និពន្ធដោយអ្នកនិពន្ធជនជាតិឡាវ Dara Viravong Kanlagna (នាមប៉ាកកា Douang Champa)

សូមបញ្ជាក់ថា មហោស្រពអក្សរសិល្ប៍បានរៀបចំឡើងលើកទី១ នៅខេត្តសៀមរាប លើកទី២ នៅខេត្តបាត់ដំបង លើកទី៣ នៅរាជធានីភ្នំពេញ និងលើកទី៤ រៀបចំតាមរយៈប្រព័ន្ធអនឡាញ ។​ ប្រធានបទលើកទី១ ផ្តោតសំខាន់លើភាពទំនើបនិយម មានបេក្ខជនចូលរួមប្រកួតស្នាដៃរឿងខ្លី៣៤ និងកំណាព្យ៣៤ ផ្នែករឿងខ្លីជ័យលាភីលេខ១ ពុំមាន ជ័យលាភីលេខ២ រឿងពិភពលោករបស់ខ្ញុំ និពន្ធដោយ ឈាង សុម៉ាលីន, ជ័យលាភីលេខលេខ៣ រឿងខ្មោចទារព្រលឹង និពន្ធដោយ ធី ធា និងរឿងសំបុត្រក្រោមខ្នើយ និពន្ធដោយ ហង្សខ្មៅ​ រង្វាន់លើកទឹកចិត្ត រឿងផែនទីជីវិត និពន្ធដោយ មុំ រដ្ឋា ។

ផ្នែកកំណាព្យ ជ័យលាភីលេខលេខ១ និងលេខ២ ពុំមាន ជ័យលាភីលេខ៣ ចំណងជើងកំណាព្យសុរិយា និពន្ធដោយ កែវ សេងរដ្ឋា រង្វាន់លើកទឹកចិត្ត កំណាព្យស្ពានឈើចំណាស់ និពន្ធដោយ ហេង រស្មី​  កំណាព្យវាចាភាសា និពន្ធដោយ អ៊ុន ណារុន និងកំណាព្យកន្ទេលស្លឹកត្នោត និពន្ធដោយ មឿង ពិសិត ។

មហោស្រពអក្សរសិល្ប៍បានរៀបចំឡើងលើកទី២ ប្រធានបទផ្តោតសំខាន់លើភាពទំនើបនិយម មានកំណាព្យ៤២ និងរឿងខ្លី៤៣ ពុំមានជ័យលាភីលេខ១ ។ ចំណែកឯជ័យលាភីលេខ២ រឿងស្រមោល និពន្ធដោយ ហុង វណ្ណសុធីរ និងរឿងឡានឈ្នួល និពន្ធដោយ លឹម ផាន់ណា ។  ជ័យលាភីលេខ៣ រឿងស្បែកជើងលោកប៉ាទិញឱ្យ និពន្ធដោយ ជឿន គឹមហេង និងរឿង ចុងប៉ាកកា និពន្ធដោយ សោម នីសោភា ។ រីឯផ្នែកកំណាព្យជ័យលាភីលេខ១ រឿងស្មៅលម្អ និពន្ធដោយ ប៉េង សំរិទ្ធ ។ ជ័យលាភីលេខ២ រឿងប៉ាគេឪខ្ញុំ និពន្ធដោយ វ៉ាន់ សារ៉េត ។ ជ័យលាភីលេខ៣ រឿងចាបចឹកកញ្ចក់ និពន្ធដោយ រ៉េត សារ៉ុន។

គួររំលឹកថា ការប្រកួតប្រជែងនឹងចាប់ទទួលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ជាកំណត់ និងប្រកាសលទ្ធផលនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ។ បេក្ខជនមានចំណាប់អារម្មណ៍អាចអានសេចក្តីណែនាំ និងផ្ញើស្នាដៃតាមរយៈសារអេឡិកត្រូនិក (អ៊ីម៉ែល) Ratanacheng168@gmail.com ព័ត៌មានបន្ថែមទាក់ទងទូរស័ព្ទលេខ ០១០ ៦០០ ៨៤៨ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2024

ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ នឹង​ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនយន៣កន្លែង​នៅ​សាកលវិទ្យាល័យ​ប៊ែលធីអន្តរជាតិ...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2025

កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)