អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

កម្មវិធីដែលអាហារូបករណ៍ផ្ដោតរួមមាន Strategic leadership and innovation, Sustainable business practices, Global economic and finance, Digital transformation and entrepreneurship។ កម្មវិធីនឹងសិក្សាជាភាសាអង់គ្លេស រួមបញ្ចូលនឹង​ case studies, ដំណើរកំសាន្តអន្តរជាតិ និងទំនាក់ទំនងកម្មសិក្សាជាមួយនឹងបណ្ដាញថ្នាក់ដឹកនាំឧស្សាហកម្ម។

ការគាំទ្រសម្រាប់បេក្ខជនអាហារូបករណ៍៖ អាហារូបករណ៍សិក្សាចាប់ពី៥០%ឡើងទៅ ឱកាសការងារស្ម័គ្រចិត្តក្នុងបណ្ដាញនិស្សិតក្នុងផ្នែក ឱកាសបន្តការសិក្សា (អាស្រ័យលើលទ្ធផលសិក្សា) ការស្នាក់នៅក្នុងប្រទេសហូឡង់រួមជាមួយបទពិសោធន៍នៃការធ្វើដំណើរ និងវប្បធម៌។

Weekend van de Wetenschap; VR-bril, Erasmus Universiteit Rotterdam

បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ ត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ មានបទពិសោធន៍ការងារពេញម៉ោង៣ឆ្នាំឡើងទៅ តេស្ត GMAT/GRE​ តេស្តTOEFL iBT100+ ឬ IELTS 7.0 ឬសញ្ញាបត្រមានតម្លៃស្មើ និងមិនមានប្រវត្តិបទឧក្រិដ្ឋ។

បេក្ខជនត្រូវភ្ជាប់ឯកសារ ៖ Online MBA តាមរយៈ RSM MBA Portal លិខិតណែនាំចំនួន២ តែងសេចក្ដីអំពី ភាពជាអ្នកដឹកនាំ គោលដៅការងារ និងមូលហេតុសមស្របដែលខ្លួនសាកសមទទួលបានអាហារូបករណ៍។

កាលបរិច្ឆេទផុតកំណត់ទទួលពាក្យមានច្រើនដូចជា៖ ថ្ងៃី១១ ខែកុម្ភៈ ឆ្នាំ២០២៦ / ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ / ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ / ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ / ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ / ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ https://ehsaskafaalat.com/erasmus-university-mba-scholarship/