ភ្នំពេញ៖ កសាងសង្គមគ្រួសារឱ្យមានសុភមង្គលអាស្រ័យលើស្វាមីនិងភរិយាចេះជួយគ្នាទៅវិញទៅមក និងកសាងដំណើរជីវិតអាពាហ៍ពិពាហ៍ឱ្យកាន់ផ្អែមល្ហែមជារៀងរាល់ថ្ងៃ ។ ទន្ទឹមនឹងនេះ ស្វាមីជាមេគ្រួសារ អ្នកដឹកនាំសេដ្ឋកិច្ចគ្រួសារឱ្យរីកចម្រើន និងរួមចំណែកជួយឱ្យគ្រួសារមានសុភមង្គល ។ លើសពីនេះ ស្វាមីល្អសំដៅលើបុគ្គលដែលមានគោលជំហររឹងមាំ មានភក្ដីភាពចំពោះភរិយា ជួយទុក្ខធុរៈភរិយា និងជាមនុស្សមានគុណធម៌ក្នុងការរស់នៅ ។ ខាងក្រោមនេះ ជាលក្ខណៈសម្បត្តិល្អមួយចំនួនដែលស្វាមីគ្រប់រូបត្រូវប្រកាន់ភ្ជាប់ ។

១. សុខភាពល្អ ៖ ស្វាមីល្អត្រូវមានកាយសម្បទាមាំមួន យកចិត្តទុកដាក់ថែរក្សាសុខភាពទាំងរាងកាយ និងចិត្តឱ្យបានល្អប្រសើរ ។ លើសពីនេះ មានចំណេះដឹងទូលំទូលាយ ចេះថែរក្សាអនាម័យ និងជៀសវាងទទួលទានគ្រឿងស្រវឹងច្រើនលើសកម្រិត ។ ម៉្យាងវិញទៀត ស្វាមីល្អមិននាំយកជំងឺមកចម្លងប្រពន្ធកូន ដែលបង្កឱ្យមានគ្រោះថ្នាក់ ខាតបង់ថវិកា និងចំណាយពេលវេលាក្នុងការព្យាបាលឡើយ ។ ដូចគ្នា ស្វាមីល្អយកចិត្តទុកដាក់ចំពោះសុខភាពផ្ទាល់ខ្លួន សុខភាពភរិយា និងសុខភាពសមាជិកនៅក្នុងក្រុមគ្រួសារ ។
២. ភាពស្មោះត្រង់៖ ស្វាមីល្អមានភក្ដីភាពចំពោះភរិយា មិនលាក់បាំង និងមិនក្បត់ចិត្តភរិយា ។ លើសពីនេះ ស្វាមីល្អត្រូវផ្ដល់កិត្តិយសដល់ភរិយា ប្រគល់ទ្រព្យសម្បត្តិដល់ប្រពន្ធជាអ្នកចាត់ចែង និងមិនមានកលល្បិចចំពោះភរិយា ។ ម៉្យាងវិញទៀត ស្វាមីល្អផ្ដល់ក្ដីស្រឡាញ់ដល់ប្រពន្ធកូន គោរពពាក្យសន្យា និងធ្វើយ៉ាងណាមិនបង្កការលំបាកចិត្តដល់ភរិយាក្នុងរូបភាពណាមួយឡើយ។

៣. ភាពជាអ្នកដឹកនាំគ្រួសារ៖ ស្វាមីល្អដឹងអំពីតួនាទីរបស់ខ្លួនជាមេគ្រួសារ ខិតខំបំពេញការងារ ដោះស្រាយបញ្ហាខ្វះខាតនៅក្នុងគ្រួសារ និងធានាថាភរិយាមានការលំបាកកាន់តែតិច ។ លើសពីនេះ ស្វាមីល្អចេះជជែកពីផែនការកសាងគ្រួសារជាមួយភរិយា និងខិតខំសម្រេចផែនការនេះឱ្យទទួលបានលទ្ធផលជោគជ័យ ។ ម៉្យាងវិញទៀត ស្វាមីល្អគោរពតួនាទីរបស់ខ្លួនក្នុងការអភិវឌ្ឍផែនការគ្រួសារ និងដឹកនាំគ្រួសារទៅរកវិថីសុភមង្គល។
៤. ជួយទុក្ខធុរៈប្រពន្ធ៖ ស្វាមីល្អចេះចែករំលែកការងារផ្ទះប្រពន្ធរួមមាន ដាំបាយ ធ្វើម្ហូប លាងចាន ជូតផ្ទះ មើលថែកូន ព្រមទាំងជួយធ្វើកិច្ចការផ្សេងៗជំនួសប្រពន្ធ ដោយមិនគិតកិច្ចការនោះជាតួនាទីរបស់ប្រពន្ធនោះឡើយ ។ លើសពីនេះ ស្វាមីល្អត្រូវជួយយកអាសារប្រពន្ធនៅពេលប្រពន្ធជួបទុក្ខលំបាក ធ្វើកិច្ចការធ្ងន់ៗ ជាពិសេសអំឡុងពេលប្រពន្ធមានផ្ទៃពោះ និងក្រោយពេលសម្រាល។ ដូចគ្នា ស្វាមីល្អចេះជួយកាន់ឥវ៉ាន់ធ្ងន់ៗ ជូនភរិយាទៅពេទ្យពិនិត្យសុខភាព និងផ្ដល់ឱកាសជូនប្រពន្ធទៅដើរលេងកម្សាន្តជាដើម។
៥. បុគ្គលមានគុណធម៌៖ ស្វាមីល្អជាបុគ្គលដែលមានគុណធម៌ចំពោះភរិយា ក្រុមគ្រួសារ និងមនុស្សនៅជុំវិញខ្លួន ។ ទន្ទឹមនឹងនេះ ស្វាមីល្អចេះចែករំលែកចំណេះដឹង បទពិសោធន៍ល្អទៅកាន់ភរិយា មិនប្រព្រឹត្តអំពើហង្សា លេងល្បែងស៊ីសង ដែលនាំឱ្យគ្រួសារបាត់បង់សុភមង្គល ។ ម៉្យាងវិញទៀត ស្វាមីល្អគោរពស្រឡាញ់ ឱ្យតម្លៃ មិនរើសអើងសាច់ញាតិ ឬមនុស្សរស់នៅក្នុងសហគមន៍ ។ ដូចគ្នា ស្វាមីល្អចេះបង្ហាញណីគំរូល្អៗដល់បុរសដទៃទៀត និងជួយណែនាំអ្នកដទៃឱ្យចេះស្រឡាញ់ភរិយា ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/03/2026
សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រគ្រូបង្រៀន...
ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2023
ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/05/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាសផ្តល់អាហារូបករណ៍...
រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/05/2025
វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។
អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/05/2024
សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិតនៅទីក្រុងគុនមីង ខេត្តយូនណាន ប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតកម្ពុជាចំនួន៣០នាក់ សម្រាប់ការបណ្តុះបណ្តាលភាសាចិនរយៈពេល១ឆ្នាំ...
គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/08/2023
វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...
ឱកាសអាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែងនៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/12/2023
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាសផ្តល់អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/12/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...





























