ភ្នំពេញ ៖ អនាគតរបស់កម្ពុជាមានស្មារតីខ្មែរតែមួយ ប្រជាជនកម្ពុជាមានសមត្ថភាព និងប្រជាជនពោរពេញដោយធម៌ ឃ្លាទាំងបីនេះមកពីពាក្យពេញ Cambodianess Competency និង Compassionate ឬអានកាត់ជាភាសាអង់គ្លេសថា 3Cs ជាគោលគំនិតជំរុញកម្ពុជាឆ្ពោះទៅរកជោគវាសនាតែមួយ។ ប្រសាសន៍នេះលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈវីដេអូមួយផលិតដោយសហភាពសហព័ន្ធយុវជនកម្ពុជា។
ឯកឧត្តម ឯកឧត្តម ហ៊ុន ម៉ានី បានបកស្រាយពាក្យ 3Cs នេះថា C1 (Cambodianess) សំដៅទៅលើភាពជាខ្មែរតែមួយ ត្រូវសិក្សាអំពីប្រវត្តិសាស្រ្តរបស់កម្ពុជាដែលមានភាពរុងរឿង និងប្រវត្តិសាស្រ្តជូរចត់ និងវប្បធម៌សម្បូរបែបរបស់កម្ពុជា ។ លើសពីនេះទៅទៀត កត្តានីមួយៗ ដែលកម្ពុជាបានឆ្លងកាត់បានបញ្ជាក់ថា ប្រទេសកម្ពុជាងើបឈរខ្លួនឯងយ៉ាងរឹងមាំ និងបានសម្រេចកិច្ចការងារចំពោះជាតិ ដើម្បីបុព្វហេតុជាតិនិងផលប្រយោជន៍ជាតិទៅអនាគត ។ ពាក្យ Cambodianess នឹងបង្ហាញភាពជាខ្មែរដែលមានការការពារព្រលឹងជាតិ រក្សាអត្តសញ្ញាណជាតិ លើកតម្កើងវប្បធម៌ និងប្រពៃណីនៃព្រះរាជណាចក្រកម្ពុជានឹងត្រៀមខ្លួនជាស្រេចក្នុងការដើរតួរនាទីទទួលខុសត្រូវក្នុងនាមជាសមាជិករបស់សហគមន៍អន្តរជាតិ ។

ចំណែក C2 (Competency) ផ្តោតទៅលើប្រជាជនកម្ពុជាមានសមត្ថភាព សំខាន់សម្រាប់អនាគតប្រទេសជាតិ ដែលបញ្ជាក់ពីការថែរក្សាការពារ ការប្រកួតប្រជែង និងសមត្ថភាពខ្លាំង។ ចំណុចនេះដាស់តឿនប្រជាជនកម្ពុជាឱ្យពង្រឹងសមត្ថភាពបន្ថែមនៅក្នុងបរិបទនៃសកលភារូបនីយកម្ម ក៏ដូចជាបដិវត្តន៍ឧស្សាហ៍កម្មទី៤ ដោយបញ្ជាក់ថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការត្រៀមខ្លួនឈានទៅប្រកួតប្រជែងនៅថ្នាក់អន្តរជាតិ។ គ្រប់យ៉ាងត្រូវការប្រជាជន ឬយុវជនដែលមានសមត្ថភាព ទេពកោសល្យ ទទួលយកការអប់រំពេញមួយជីវិត និងមានឆន្ទៈប្រកួតប្រជែងជានិច្ច ។
ដោយឡែក C3 (Compassionate) មានន័យថា ប្រជាជនរស់នៅពោរពេញដោយធម៌ រស់នៅសម្បូរសប្បាយ និងចេះជួយយកអាសារគ្នាទៅវិញទៅមក ។ ជាក់ស្ដែងបង្ហាញតាមរយៈបទចម្រៀង ឬរឿងជាច្រើនតាមរយៈឥរិយាបថយកអាស្រ័យគ្នាទំនៀមទម្លាប់របស់ខ្មែរ។ ប្រទេសកម្ពុជាជាសង្គមមួយមានអរិយធម៌រុងរឿង សង្គមនិងគ្រួសារថ្លៃថ្នូរ ប្រជាជនចេះចែករំលែក និងជួយគ្នាទៅវិញទៅមក ។
ឯកឧត្តម ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ 3Cs ជាគោលដៅដាក់អនាគតកម្ពុជាជាចម្បងដើម្បីឯកភាពជាតិ ។ ឯកឧត្តមបន្ថែមថា ទោះបីកាលទេសៈប្រជាពលរដ្ឋម្នាក់ៗមានគោលដៅខុសៗគ្នា ក្ដីសុបិនផ្សេងៗគ្នា ប៉ុន្តែប្រជាជនកម្ពុជាត្រូវឯកភាពគ្នា មានបំណងប្រាថ្នាជាតិរួមគ្នា បង្ហាញពីសក្ដានុពលប្រជាជាតិ និងជោគវាសនាតែមួយ ដើម្បីប្រជាជនខ្មែរគ្រប់ជំនាន់ ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/10/2023
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....
អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/07/2024
ជាឱកាសសម្រាប់និស្សិតដែលចង់បន្តការសិក្សានៅសាកលវិទ្យាល័យ Totonto ប្រទេសកាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាសជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...
អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/08/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេស ចំនួន៣៣០កន្លែងឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/10/2024
ជាឱកាសសម្រាប់យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ ឬគ្រួសារងាយរងហានិភ័យ និងសាធារណៈជនទូទៅ ដែលមានបំណងចង់ទទួលបានជំនាញមួយច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសជ្រើសរើសសិស្សចូលរៀន...
ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/05/2024
ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/10/2023
សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាសទទួលពាក្យសម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...
ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/03/2023
កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/01/2025
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...






























