មូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារប្រចាំកម្ពុជា (Unicief Cambodia) សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នពាក់ព័ន្ធចែករំលែកសកម្មភាពទាំងប្រាំមួយ ដែលនឹងអាចក្លាយជាទម្លាប់អនុវត្តប្រចាំថ្ងៃ ដើម្បីសុខភាពផ្លូវកាយ និងផ្លូវចិត្តល្អប្រសើរ។
១. ទទួលទានទឹកឱ្យបាន ២លីត្រ ៖ ទឹកជាសារធាតុសំខាន់សម្រាប់ទ្រទ្រង់រាងកាយ ជាពិសេសមួយរយៈនេះដែលធាតុអាកាសចាប់ផ្ដើមកើនកម្ដៅ សារជាតិនៅក្នុងខ្លួនក៏អាចបាត់បង់។ ដើម្បីបន្សាំខ្លួនជាមួយសីតុណ្ហភាពក្ដៅនេះ សម្រាប់មនុស្សធំពេញវ័យ គួរផឹកទឹកឱ្យបានយ៉ាងហោចណាស់ពីរលីត្រក្នុងមួយថ្ងៃ។
២. និយាយ ឬទាក់ទងទៅកាន់មិត្តភក្ដិ ឬមនុស្សជាទីស្រលាញ់ ៖ ទំនាក់ទំនងជារឿងសំខាន់ណាស់។ និយាយទាក់ទងទៅកាន់មិត្តភក្ដិ ឬមនុស្សជាទីស្រលាញ់ អាចជួយរឹតចំណងមិត្តភាព ក៏ដូចជាសេចក្ដីស្រលាញ់រវាងភាគីទាំងសងខាង។ មិនត្រឹមតែប៉ុណ្ណោះ ក៏អាចជួយដល់ផ្លូវចិត្ត ផ្លូវអារម្មណ៍ឱ្យបានកាន់តែប្រសើរផងដែរ។
៣. កំណត់ពេលលេងទូរស័ព្ទត្រឹមមួយម៉ោង ៖ ការលេងទូរស័ព្ទជារឿងល្អ ដែលអាចកាត់បន្ថយការអផ្សុក ក៏ដូចជាអាចបង្កើនចំណេះដឹង។ តែការចំណាយពេលច្រើនម៉ោងពេកលេងទូរស័ព្ទ អាចបង្កជាបញ្ហាផ្សេងៗដែលអាចប៉ះពាល់ដល់សុខភាព ដូចជាស្រវាំងភ្នែក ឬចុករោយដៃជាដើម។ ដូច្នេះក្នុងមួយថ្ងៃគួរកាត់បន្ថយពេលលេងទូរស័ព្ទមកនៅត្រឹមតែមួយម៉ោងទើបល្អ។
៤. ទទួលទានបន្លែ និងផ្លែឈើ ៖ បន្លែ និងផ្លែឈើមានផ្ទុកជាតិវីតាមីនផ្សេងៗដែលជំនួយដល់ការលូតលាស់សរីរាង្គកាយ។ មិនថាស្ថិតក្នុងវ័យណា ការទទួលទានបន្លែ និងផ្លែឈើផ្ដល់អត្ថប្រយោជន៍ដល់មិនត្រឹមតែសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត ហើយអាចជួយដល់សុខភាពសម្រស់ផងដែរ។
៥. គេងឱ្យបានប្រាំបីម៉ោង ៖ គេងគ្រប់គ្រាន់ធ្វើឱ្យមនុស្សមានកម្លាំងកាយ និងមានស្មារតីបំពេញភារកិច្ចផ្សេងៗប្រចាំថ្ងៃ ដូចជាការសិក្សា និងការងារជាដើម។ គេងគ្រប់គ្រាន់ជំនួយជាពិសេសដល់សុខភាពខួរក្បាល ជួយឱ្យមានការចងចាំល្អ ការគិតបានឆាប់រហ័ស និងបង្កើនភាពច្នៃប្រឌិតបានថ្មីៗ។
៦. ហាត់ប្រាណយ៉ាងហោចណាស់បាន ២០នាទីក្នុងមួយថ្ងៃ ៖ ការហាត់ប្រាណមិនត្រឹមតែធ្វើឱ្យមានរូបរាងស្អាត ឬជួយដល់ការសម្រកគីឡូប៉ុណ្ណោះទេ តែថែមទាំងជួយឱ្យសាច់ដុំដំណើរការល្អ សម្រួលការធ្វើចលនាក្នុងបេះដូង និងសរសៃរឈាម អាចធ្វើឱ្យឆ្អឹងលូតលាស់រឹងមាំ និងអាចជួយបំបាត់ភាពស្រ្តេសផងដែរ។
ជីវប្រវត្តិ: កញ្ញា សៅ សុធារ៉ា កំពុងសិក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កញ្ញាធ្លាប់ជាអ្នកសរសេរអត្ថបទជាភាសាខ្មែរ និងបកប្រែឲ្យស្ថាប័នឯកជនមួយកន្លែង។ បច្ចុប្បន្ន សុធារ៉ា ជាអ្នកយកការព័ត៌មានអប់រំឲ្យសារព័ត៌មាន AMS Education។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្នុងវេទិកាកម្រិតខ្ពស់សហគមន៍សង្គម-វប្បធម៌អាស៊ានឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៤ ខែមីនា ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងរដ្ឋមន្រ្តីក្រសួងអប់រំ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងអប់រំ យុវជន និងកីឡា កំពុងបណ្តុះបណ្តាលគ្រូបង្រៀនចំនួន២០០នាក់ សម្រាប់សាលារៀនគោលដៅចំនួន ១០០ លើជំនាញអប់រំបង្កើតហ្គេម ដើម្បីអនុវត្តក្នុងការបង្កើតក្លឹបឌីជីថលក្រៅម៉ោងសិក្សា និងមុខវិជ្ជាបំណិនជីវិត..
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ដើម្បីធានាបាននូវភាពប្រកួតប្រជែង កំណើនប្រកបដោយបរិយាបន្ន និងការឆ្លើយតបយ៉ាងរហ័សទៅនឹងតម្រូវការឧស្សាហកម្មទំនើប រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានជំរុញវិស័យឯកជន…
ចំណេះជីវិត, ព្រឹត្តិការណ៍
ការតឹងច្រមុះមិនត្រឹមតែធ្វើឱ្យពិបាកដកដង្ហើមប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបង្កឱ្យយើងឈឺក្បាល និងរំខានដល់ដំណេកផងដែរ។ បញ្ហានេះអាចបណ្តាលមកពី គ្រុនផ្តាសាយ, អាឡែហ្ស៊ី, ការបំពុលបរិយាកាស ឬសូម្បីតែខ្យល់ស្ងួតខ្លាំង។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសជ្រើសរើសសិស្សទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យចូលរៀនឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុងមានតម្រូវការទីផ្សារការងារ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្នុងឱកាសអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្នុងកិច្ចប្រជុំមួយកាលពីដើមសប្តាហ៍នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់ក្រុមការងារពាក់ព័ន្ធ ផ្តើមធ្វើកំណែទម្រង់កម្មវិធីសិក្សា និងសៀវភៅសិក្សា ដើម្បីលើកកម្ពស់…
ចំណេះជីវិត, ព្រឹត្តិការណ៍
នាពេលបច្ចុប្បន្ន ការទទួលទានទឹកក្តៅឧណ្ហៗកំពុងក្លាយជាទម្លាប់ពេញនិយមមួយ ដោយមានការអះអាងថា វាជួយដល់ការសម្រកទម្ងន់ និងធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ។ តើវាពិតជាអាចជួយដល់ប្រព័ន្ធរំលាយអាហារ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
រដ្ឋាភិបាលឥណ្ឌា បានប្រកាសផ្តល់អាហារូបករណ៍ពេញលេញសម្រាប់និស្សិតកម្ពុជា ទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសឥណ្ឌា តាមរយៈក្រុមប្រឹក្សាសម្រាប់ទំនាក់ទំនងវប្បធម៌ឥណ្ឌា។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ ឃួន វិច្ឆិកា បានឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី២ មីនា ម្សិលមិញ និស្សិតកម្ពុជាជាង២រយនាក់ ដែលកំពុងសិក្សាបន្ត ក៏ដូចជាចុះកម្មសិក្សានៅប្រទេសអ៊ីស្រាអ៊ែល ពួកគេមានសុវត្ថិភាពទេ…