ព្រឹត្តិការណ៍ប្រចាំឆ្នាំ “តោះ! ដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារ” ដើម្បីរៃអង្គាសថវិកា ឧបត្ថម្ភដល់ មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

ចាប់តាំងពីឆ្នាំ២០២០ មក ក្រោមការផ្តួចផ្តើមនិងដឹកនាំរបស់ លោក អ៉ីវ គឹមសួរ ដែលជាគ្រូបង្វឹកអាជីវកម្មនៃក្រុមហ៊ុន Action COACH បានធ្វើព្រឹត្តិការណ៍ដើរឡើងភ្នំបូកគោ រយៈពេល២យប់៣ថ្ងៃ នៅឧទ្យានជាតិព្រះមុនីវង្សបូកគោ ខេត្តកំពត ដោយមានការគាំទ្រពីសំណាក់ សាលាខេត្តកំពត មន្ទីរទេសចរណ៍ខេត្ត និង អជ្ញាធរមូលដ្ឋាន។ ក្នុងឆ្នាំ២០២៤នេះ លោកនៅតែបន្តរៀបចំព្រឹត្តិការណ៍នេះឡើងដោយរំពឹងទុកថា នឹងមានអ្នកចូលរួមអោយបានច្រើនកុះករ និងប្រមូលថវិការអោយបានច្រើនអស់ពីការខិតខំប្រឹងរបស់ក្រុមការងារ។

មិនត្រឹមតែរៃអង្គាសថវិកាជួយទ្រទ្រង់ដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបប៉ុនណោះទេ កម្មវិធីបានបំផុសគំនិតហាត់ប្រាណដើម្បីសុខភាព តាមរយៈការដើរ និងផ្សព្វផ្សាយទីកន្លែងទេសចរណ៍ដ៏ស្រស់ត្រកាលនាភាគនារតីនៃប្រទេសកម្ពុជាផងដែរ។

ព្រឹត្តិការណ៍នេះ ត្រូវបានបង្កើតឡើងដោយមានកិច្ចសហប្រតិបត្តិការណ៍ពីមន្ទីរពេទ្យកុមារអង្គរ ក្រោមការឧបត្ថម្ភធំដោយក្រុមហ៊ុនថ្នាំពណ៌ជាតិ ខាំផែន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកំលាំង ខារ៉ាប៉ាវ និងក្រុមហ៊ុនធានារ៉ាបរង Elite Insurance Brokers ព្រមទាំងឧបត្ថម្ភទីតាំងដោយ THANSUR SOKHA Hotel និង Ganesha Kampot Resort រួមជាមួយបណ្តាក្រុមហ៊ុនចូលរួមឧបត្ថម្ភផ្សេងៗទៀតរួមមានទាំងថវិកា និងសម្ភារៈផងដែរ។

លោក អ៉ីវ គឹមសួរ ជាអ្នកផ្តួចផ្តើមគំនិតរៃអង្គាស និងជាប្រធានក្រុមប្រឹក្សាផ្តល់យោបល់របស់មន្ទីរពេទ្យកុមារអង្គរផង សូមអំពាវនាវដល់ក្រុមហ៊ុនដែលជាសមាជិកទាំងអស់របស់ BNI Cambodia និងមិត្តភ័ក្រ្តទាំងឡាយ មេត្តាចូលរួមឧបត្ថម្ភ និងចូលរួមនៅក្នុងព្រឹត្តិការណ៍នេះឲ្យបានជោគជ័យ ដើម្បីចូលរួមចំណែកធ្វើឲ្យប្រសើរឡើងដល់សុខុមាលភាពកុមារកម្ពុជាតាមរយៈ បេសកកម្មផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព ក្តីមេត្តាករុណា ដល់កុមារគ្រប់រូបនៅក្នុងមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ព្រោះមន្ទីរពេទ្យកុមារអង្គរ មិនអាចទុកកុមារណាម្នាក់ចោលដោយមិនព្យាបាលបានឡើយ។

ការចូលរួមព្រឹត្តិការណ៍មានជម្រើសជាច្រើនដូចជា ទី១ ការដើរឡើងភ្នំ ដោយតម្រូវអោយចូលរួមវិភាគទាន ចំនួន ១០$ (ទទួលបានអាវយឺត១ និងអាហារសម្រន់) កញ្ចប់ទី២ ការចូលរួមជាបុគ្គល គឺត្រូវបង់ថវិកាចំនួន ៨០ ដុល្លារ នៅថ្ងៃកម្មវិធីដើរ ដោយទទួលអាហារពេលល្ងាច និងស្នាក់នៅក្នុងតង់មួយយប់ កញ្ចប់ទី៣ ការចូលរួមជាកញ្ចប់ គឺត្រូវបង់ថវិកាចំនួន ១២០ ដុល្លារ ក្នុង១នាក់ ដោយអ្នកចូលរួមជាកញ្ចប់នឹងទទួលបានដូចជា ការធ្វើដំណើរទៅវិញទៅមកភ្នំពេញ-កំពត អាវយឺតអនុស្សាវរីយ៍ អាហារ ៤ពេល អាហារសម្រន់ ទឹកញ៉ាំ ទីកន្លែងស្នាក់នៅ តង់ស្នាក់នៅ និងជាពិសេសការបង្កើតអនុស្សាវរីយ៍ជាមិត្តភាព។

កម្មវិធីទាំងមូលគឺចាប់ផ្តើមចេញដំណើរពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ក្រុងកំពតនៅ ពេលរសៀលថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៤ និងការដើរឡើងភ្នំគឺចាប់ផ្តើមពីម៉ោង ៥ព្រឹក នៅថ្ងៃទី ៧ ខែធ្នូ នៅទីតាំងជើងភ្នំនៃឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ ដើម្បីដើរឡើងតាមផ្លូវថ្នល់ក្នុងរយៈចំងាយ ៣១ គម ដោយបញ្ចប់នៅទីតាំងផ្លូវបំបែកនៅលើភ្នំ បន្ទាប់មកអ្នកចូលរួមនឹងធ្វើការសម្រាកដោយបោះតង់នៅក្បែរមាត់បឹងនៅលើកំពូលភ្នំ ដែលជាទីកន្លែងមួយប្រកបដោយទេសភាពដ៏ស្រស់ត្រកាល អមនឹងអាកាសធាតុត្រជាក់ក្នុងរដូវរំហើយ ព្រមទាំងមានកម្មវិធីជប់លៀង BBQ និងកម្មវិធីកំសាន្តផ្សេងៗថែមទៀតផង។

** អំពីមន្ទីរពេទ្យកុមារអង្គរ **

មន្ទីរពេទ្យកុមារអង្គរគឺជាអង្គភាពមិនស្វែងរកប្រាក់ចំនេញ ដែលមានបេសកកម្មលើកកម្ពស់សុខុមាលភាពកុមារកម្ពុជាគ្រប់រូប អស់រយៈពេលជាង២០ឆ្នាំ។ មន្ទីរពេទ្យកុមារអង្គរបានផ្តល់នូវការយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាល និងថែទាំសុខភាពដល់កុមារកម្ពុជា ប្រកបដោយក្តីមេត្តាករុណា ចាប់តាំងពីឆ្នាំ ១៩៩៩។ បច្ចុប្បន្ននេះ មន្ទីរពេទ្យកុមារអង្គរមិនត្រឹមតែផ្តល់នូវសេវាសុខភាពប្រកបដោយគុណភាព និងជំនាញឯកទេសវិជ្ជាជីវៈខ្ពស់ដល់កុមារកម្ពុជា មន្ទីរពេទ្យក៏មានការប្តេជ្ញាចិត្តក្នុងការបណ្តុះបណ្តាលវេជ្ជសាស្ត្របន្តពង្រីកការអភិវឌ្ឍន៍សមត្ថភាពចំណេះដឹងទាំងក្នុង និងនៅខាងក្រៅមន្ទីរពេទ្យ ព្រមទាំងដើរតួនាទីជាអង្គភាពគំរូដែលមានភិបាលកិច្ចគណនេយ្យភាពល្អប្រសើរ។ ជាមន្ទីរពេទ្យអង្គការត្រូវការថវិកាចំនួន៦លានដុល្លារអាមេរិក ក្នុងមួយឆ្នាំដើម្បីដំណើរការ មន្ទីរពេទ្យទាំងមូល។ បច្ចុប្បន្ននេះមូលនិធិរបស់មន្ទីរពេទ្យពឹងផ្អែក ៧០% មកពីជំនួយក្រៅប្រទេស និង៣០%មកពីសប្បុរសជនក្នុងស្រុក ដែលទទួលបានពីការធ្វើកម្មវិធីរៃអង្គាសនានា ទទួលបានពីក្រុមហ៊ុនសាជីវកម្មក្នុងប្រទេស និងពីបុគ្គលឯកជនដែលចូលរួមបរិច្ចាគ ទោះថវិកាតិចក្តីច្រើនក្តី។

ឆ្លៀតក្នុងឱកាសនេះយើងខ្ញុំជាក្រុមការងារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់ឧបត្ថម្ភធំគឺ ក្រុមហ៊ុនថ្នាំពណ៌ជាតិ ខាំផែន និងក្រុមហ៊ុន ភេសជ្ជៈប៉ូវកំលាំង ខារ៉ាប៉ាវ, ក្រុមហ៊ុនធានារ៉ាបរង Elite Insurance Brokers, ក្រុមហ៊ុន Lorn Darin Page, ក្រុមហ៊ុន Ichitan, ក្រុមហ៊ុន គិរីសួគ៌ ហ្វាម ក៍ដូចជាម្ចាស់ឧបត្ថម្ភទីតាំង THANSUR SOKHA Hotel និង Ganesha Kampot Resort, ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយដូចជា ដំណឹងពលរដ្ធ, អាឡាដាំង, Freshnew, KBN New, Sabay និង AMS ដែលបានចូលរួមជាចំណែកដ៏ធំរបស់កម្មវិធីយើងក្នុងឆ្នាំ2024នេះ។ ពួកយើងសង្ឈឹមថានឹងមានវត្តមានរបស់ម្ចាស់ឧបត្ថម្ភផ្សេងៗបន្ថែមទៀតចូលរួមជាមួយកម្មវិធីយើង ដើម្បីសង្គមជាតិយើង និងកុមារកម្ពុជា។

ទំនាក់ទំនងកម្មវិធី និងសារព័ត៌មាន៖
លោក អ៊ីវ គឹមសួរ
T: 015 718 888 / Email: kimsouriv@gmail.com


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *