សៀវភៅសីលធម៌ពលរដ្ឋវិជ្ជាថ្នាក់ទី១២ ផលិតថ្មីបញ្ចូលលក្ខណៈវិទ្យាសាស្រ្ត ជាប់ជ័យលាភីលេខ១ ក្នុងពិព័រណ៍អប់រំស្នាដៃគរុនិស្សិត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

សៀវភៅ​សិក្សា​គោល​មុខវិជ្ជា​សីលធម៌ ពលរដ្ឋ​វិជ្ជា​ថ្នាក់ទី១២ ត្រូវ​បាន​ក្រុមគរុនិស្សិតបរិញ្ញាបត្រ+២ ឯកទេស​សីលធម៌ពលរដ្ឋ​វិជ្ជា នៃវិទ្យាស្ថានជាតិអប់រំ មួយ​ក្រុម ផលិតឡើងវិញ ដោយ​បានដាក់បន្ថែម​នូវ​ខ្លឹមសារពីការស្រាវជ្រាវ ដើម្បី​ឱ្យ​សៀវភៅមួយនេះ កាន់តែមានគុណតម្លៃក្នុងការបង្រៀនសិស្សបន្ថែមទៀត។ គុណតម្លៃបន្ថែមថ្មី​ បានធ្វើ​ឱ្យ​សៀវភៅមួយនេះ ត្រូវ​គណៈកម្មការវាយតម្លៃឱ្យ​ជាប់ជ័យលាភីលេខ១ នៅ​ក្នុង​ឱកាស​ពិព័រណ៌​អប់រំស្នាដៃស្រាវជ្រាវ​របស់គរុនិស្សិតផងដែរ។

លោក ឈឿន ស៊ីណា គរុនិស្សិតបរិញ្ញាបត្រ+២  ឯកទេសសីលធម៌ពលរដ្ឋវិជ្ជា នៃវិទ្យាស្ថានជាតិអប់រំ មានប្រសាសន៍ថា ក្រុមរបស់ខ្លួនផលិតសៀវភៅសិក្សាគោលមុខវិជ្ជាសីលធម៌ពលរដ្ឋវិជ្ជាថ្នាក់ទី១២នេះឡើង គឺដើម្បីជាជំនួយសម្រាប់គ្រូបង្រៀនសិក្សាបន្ថែមក្នុងការបង្រៀនសិស្ស ។ លោកបន្តថា សៀវភៅសិក្សាគោលមុខវិជ្ជាសីលធម៌ពលរដ្ឋវិទ្យាថ្នាក់ទី១២នេះ បានប្រើមាតិការួមស្របតាមកម្មវិធីសិក្សាលម្អិតថ្មីរបស់ក្រសួងអប់រំយុវជននិងកីឡាដែលបានដាក់ចេញកាលពីឆ្នាំ២០១៨ ដែលមិនទាន់មានខ្លឹមសារលម្អិតនៅឡើយ ទើបគរុនិស្សិតប្ដេជ្ញាចិត្តថា នឹងរៀបចំខ្លឹមសារនៃសៀវភៅនេះឱ្យមានគុណភាពបន្ថែម។

ពិព័រណ៍អប់រំស្នាដៃស្រាវជ្រាវរបស់គរុនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំ វិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២) ជំនាន់ទី២ នៅវិទ្យាសា្ថនជាតិអប់រំ

គរុនិស្សិតបរិញ្ញាបត្រ+២  ឯកទេស សីលធម៌ពលរដ្ឋវិជ្ជា រូបនេះ បន្ថែមថា សៀវភៅសិក្សាគោលមុខវិជ្ជាសីលធម៌ពលរដ្ឋវិជ្ជាថ្នាក់ទី១២ ដែលមាន​កម្រាស់ជាង៦រយទំព័រនេះ ត្រូវ​បានប្រើរយៈពេលរៀបចំឡើងវិញ​មួយឆមាស ឬប្រហែលជា៥ខែ ដោយមានសមាជិកចូលរួម​ចំនួន៣០រូប។ លោក ស៊ីណា បន្តថា ក្នុងដំណើរការរៀបចំសៀវភៅនេះ ក្រុមរបស់លោកបានប្រឈមការលំបាកច្រើន ដូចជា ពិបាកក្នុង​ការរកឯកសារ ព្រោះ​ឯកសារ​ភាគច្រើន​ជាភាសាបរទេស ដែល​ត្រូវការពេលវេលាសម្រាប់បកប្រែ ការកែសម្រួលពាក្យពេចន៍ជាដើម។ មួយ​ទៀត ក្នុង​ការចងក្រងសៀវភៅនេះ ក៏ស្របពេលដែល​គរុនិស្សិតរវល់ចុះកម្មសិក្សា ធ្វើកិច្ចតែងការ ធ្វើសម្ភារឧបទេសផ្សេងៗ ដើម្បីបង្រៀនសិស្ស ដែលវាមានផលវិបាកក្នុងការបែងចែកពេលវេលា។ តែទោះជាយ៉ាងនេះក្ដី ក៏សមាជិកក្រុមនៅតែបន្តខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះ ដោយទទួលបានការចង្អុលបង្ហាញ ការកែតម្រូវពីគ្រូណែនាំ ឃិន វណ្ឌី រហូតអាចសម្រេចលទ្ធផលបាន។

គរុនិស្សិត មកពីខេត្តស្វាយរៀង រូបនេះ បន្ថែមថា លក្ខណៈពិសេសនៃសៀវភៅសិក្សាគោលមុខវិជ្ជាសីលធម៌ពលរដ្ឋវិជ្ជាថ្នាក់ទី១២ ដែលធ្វើឱ្យក្រុមរបស់ខ្លួនទទួលបានជ័យលាភីលេខ១ ក៏ដោយសារសៀវភៅនេះ មានខ្លឹមសារល្អ និងច្បាស់ មានលក្ខណៈវិទ្យាសាស្រ្ត មានឯកសារយោងត្រឹមត្រូវ ការរចនាទំព័រស្អាតស្របតាមបច្ចេកទេស និងការពិនិត្យអក្ខរាវិរុទ្ធ។ ជាពិសេស ក្រដាសសៀវភៅមានគុណភាព និងរូបរាងសមល្មម។

កញ្ញា ផ អៃសាស់ ជាគរុនិស្សិតបរិញ្ញាបត្រ+២ ឯកទេសសីលធម៌ពលរដ្ឋវិជ្ជា នៃវិទ្យាស្ថានជាតិអប់រំ និងជាសមាជិកក្រុម និយាយថា ក្រុមរបស់ខ្លួនធ្លាប់រំពឹងថា នឹងយកជ័យលាភីឆ្នើមនេះឱ្យបាន ដោយសារការផលិតស្នាដៃសៀវភៅសិក្សាគោលមុខវិជ្ជាសីលធម៌ពលរដ្ឋវិជ្ជាថ្នាក់ទី១២នេះ ក្រុមរបស់ខ្លួនធ្វើឡើងដោយយកចិត្តទុកដាក់ និងចង់បានគុណភាពល្អ។ កញ្ញា បន្តថា នៅពេលដឹងថាក្រុមខ្លួនទទួលបានជ័យលាភីលេខ១ គឺសមាជិកក្រុមទាំងអស់មានចិត្តត្រេកអរ ដោយមិននឹងស្មានថា អ្វីដែលបានខិតខំប្រឹងប្រែង និងឆ្លងកាត់ការលំបាកជាច្រើនបានទទួលជោគជ័យ។

ស្នាដៃគរុនិស្សិត សៀវភៅសិក្សាគោលមុខវិជ្ជាសីលធម៌ពលរដ្ឋវិជ្ជាថ្នាក់ទី១២ ស្របតាមកម្មវិធីសិក្សាថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា

គរុនិស្សិតបរិញ្ញាបត្រ+២ រូបនេះ បន្ថែមថា មុខវិជ្ជាសីលធម៌ពលរដ្ឋវិជ្ជា ពិតជាសំខាន់ ព្រោះមនុស្សរស់នៅក្នុងសង្គមត្រូវការមានសីលធម៌។ ទន្ទឹមគ្នានេះ សៀវភៅសិក្សាគោលមុខវិជ្ជាសីលធម៌ពលរដ្ឋវិទ្យាថ្នាក់ទី១២នេះ ចងក្រងឡើងតាមកម្មវិធីសិក្សាថ្មីរបស់ក្រសួង ដែលលោកគ្រូ អ្នកគ្រូ អាចប្រើសម្រាប់ ជំនួយបន្ថែមក្នុងការបង្រៀនសិស្ស។

បើតាម លោក ឈឿន ស៊ីណា ស្នាដៃសៀវភៅសិក្សាគោលមុខវិជ្ជាសីលធម៌ពលរដ្ឋវិទ្យាថ្នាក់ទី១២ ដែលរៀបចំដោយគរុនិស្សិតនេះ ត្រៀមនឹងធ្វើសិក្ខាសាលា ដើម្បីស្នើឱ្យក្រសួងត្រួតពិនិត្យ និងអនុញ្ញាឱ្យដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលណាមួយ។

លោក ឈឿន ស៊ីណា ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សត្រូវប្រកាន់យកសីលធម៌ល្អក្នុងការរស់ហើយកុំបោះបង់ចោលមុខវិជ្ជាសីលធម៌ពលរដ្ឋវិជ្ជា។ លើសពីនេះ លោកគ្រូ អ្នកគ្រូ ដែលចេញទៅបង្រៀនសិស្ស អាចប្រើសៀវភៅសិក្សាគោលមុខវិជ្ជាសីលធម៌ពលរដ្ឋវិទ្យាថ្នាក់ទី១២នេះ សម្រាប់ធ្វើជាឯកសារជំនួយដល់ការបង្រៀន និងរៀន។ លោកក៏សំណូមពរក្រសួងអប់រំ ឱ្យមានការដាក់បញ្ជូលមុខវិជ្ជាសីលធម៌ពលរដ្ឋវិជ្ជា ជាមុខវិជ្ជាជម្រើសក្នុងការប្រឡងបាក់ឌុបផងដែរ ដើម្បីឱ្យសិស្សានុសិស្សងាកមកចាប់អារម្មណ៍លើមុខវិជ្ជាសីលធម៌ពលរដ្ឋវិជ្ជា សិក្សាឱ្យស៊ីជម្រៅ ដើម្បីឱ្យការរស់នៅក្នុងសង្គមមានភាពល្អប្រសើរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

អាហារូបករណ៍សិក្សា​ជំនាញ​វិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2025

ដោយ​មានការ​គាំទ្រពីគម្រោង​អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​បណ្តុះបណ្តាល​ឥតគិតថ្លៃ​ទៅលើ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

អាហារូបករណ៍រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​ចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2024

សម្រាប់ឆ្នាំ​សិក្សា​២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធ​រុស្ស៊ី ផ្តល់​អាហារូបករណ៍​ចំនួន ៤០កន្លែង ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និងថ្នាក់​ឯកទេស (Specialist) នៅ​សហព័ន្ធរុស្ស៊ី។

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។