រ៉ូបូតប្រយុទ្ធ Royals​ បង្កើតដោយសិស្សសាលាជំនាន់ថ្មី វិទ្យាល័យព្រែកលៀប ឈ្នះ បន្តទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធី BATTLEBOTx

រ៉ូបូតប្រយុទ្ធ Royals​ ដែល​រួមគ្នាបង្កើត​ដោយ​សិស្សវិទ្យាល័យ នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប បានឈ្នះ​ការ​ប្រកួតក្នុងវគ្គជម្រុះជុំទី១ ក្នុងកម្មវិធី BATTLEBOTx កាលពីពេលកន្លងទៅថ្មីៗនេះ និង​កំពុង​ត្រៀម​ខ្លួន​ទៅប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ខាងមុខ។

យុវសិស្ស ផល លាភ ជាសិស្សថ្នាក់ទី១១ C2 សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប និងជាសមាជិកក្លឹប STEM ដែលចូលរួមបង្កើត​រូបូត បានប្រាប់ឱ្យដឹងថា រូបគេ ចូលរួមប្រកួតរ៉ូបូត ក្នុងកម្មវិធី BATTLEBOTx នេះ គឺដោយសារចាប់អារម្មណ៍ចំពោះកម្មវិធីប្រកួត ព្រមទាំងមានបំណងបង្កើតរ៉ូបូតដើម្បីចូលរួមប្រកួតតែម្ដង។

រ៉ូបូតរ៉ូយ៉ាល់ (Robot Royals​) ប្រកួតក្នុងវគ្គជម្រុះជុំទី១ ក្នុងកម្មវិធី BATTLEBOTx

សិស្សថ្នាក់ទី១១ C2 រូបនេះ បញ្ជាក់បន្ថែមថា រ៉ូបូតនេះ ជាប្រភេទរ៉ូបូតប្រកួតផ្នែកកីឡាប្រើសម្រាប់ប្រយុទ្ធគ្នាជាមួយរ៉ូបូតផ្សេងទៀត។ ផល លាភ បន្តថា រ៉ូបូតប្រយុទ្ធនេះ មានឈ្មោះថា រ៉ូបូតរ៉ូយ៉ាល់ (Robot Royals) ដែលអាចជួយឱ្យវិស័យបច្ចេកវិទ្យានៅកម្ពុជាកាន់តែរីកចម្រើន។ ហើយលក្ខណៈពិសេសរបស់ រ៉ូបូតរ៉ូយ៉ាល់នេះ មានអាវុធចំនួនពីរនៅខាងមុខ និងខាងក្រោយ ដែលផលិតអំពីដែកអាលុយមីញ៉ូម សម្រាប់ប្រយុទ្ធ និងការការពារខ្លួន។

យុវសិស្ស ផល លាភ បន្ថែមថា រ៉ូបូតរ៉ូយ៉ាល់​ បង្កើតឡើងចំណាយរយៈពេល២សប្ដាហ៍ និងប្រើប្រាស់ថវិកាចំនួន ១៨០ដុល្លារ។ ដោយឡែកសម្រាប់ផលវិបាកក្នុងការផលិត គឺទៅលើផ្នែកបច្ចេកទេស ដោយសារវាជាការបង្កើតលើកដំបូង នៅពេលតសៀគ្វីក៏មានការឆេះខូចខាត ហើយការតេស្តសាកល្បងប្រហែលជាង ១០ដងទើបសម្រេចផលិតផល។

សម្រាប់យុវសិស្ស លឹម ប៊ុនថី ជាសិស្សថ្នាក់ទី១១ B1 កម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប ប្រាប់ថា រូបគេពេញចិត្តចំពោះការប្រកួតក្នុងវគ្គជម្រុះដំបូងនេះ ដោយសារការខិតខំប្រឹងប្រែងរបស់ខ្លួនចូលរួមសហការបង្កើតរ៉ូបូតរយៈពេលកន្លះខែកន្លងមក។

រ៉ូបូតរ៉ូយ៉ាល់ (Robot Royals​) ប្រកួតក្នុងវគ្គជម្រុះជុំទី១ ក្នុងកម្មវិធី BATTLEBOTx

សិស្សថ្នាក់ទី១១ B1 កម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប បន្ថែមថា កត្តាជំរុញចិត្តឱ្យចូលរួមប្រកួតរ៉ូបូតនេះ ដោយសារឃើញថា នៅបរទេសតែងមានការប្រកួតប្រជែងស្នាដៃសិស្សផ្នែកបច្ចេកវិទ្យារ៉ូបូត ហើយផ្គួបផ្សំការស្រឡាញ់បច្ចេកវិទ្យា និងមានគំនិតចង់ចូលរួមប្រកួតដូចសិស្សនៅបរទេសដែរ។

យុវសិស្ស លឹម ប៊ុនថី ក៏បានអះអាងដូចគ្នាដែរថា ក្នុង​ដំណើរការនៃការបង្កើតរ៉ូបូតរ៉យ៉ាល់នេះ គឺជួបការលំបាក​ជាច្រើន​ដូចជាការតសៀគ្វី រៀបចំប្រព័ន្ធមេកានិច ការសរសេរកូដ និងបន្ថែមគំនិតច្នៃប្រឌិត។ ប៊ុនថី បន្តថា ក្នុងនាមជាសមាជិកក្រុម រូបគេអាចជួយសម្រួលការលំបាករបស់ក្រុមផ្នែកថវិកា ការជួសជុល ក៏ដូចជា ការរៀបឧបករណ៍មួយចំនួននៅក្នុងការដំឡើងរ៉ូបូត។

ចំណែក យុវសិស្ស អេង មុន្នី ជាសិស្សថ្នាក់ទី១១ P2 កម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប លើកឡើងថា ការចូលរួមប្រកួតរ៉ូបូតនេះ រូបគេពិតជាមានអារម្មណ៍សប្បាយរីករាយ ហើយគិតថាកម្មវិធីនេះល្អ ដែលជួយឱ្យសិស្សានុសិស្សយល់ដឹងកាន់តែច្បាស់អំពីផ្នែកជាច្រើននៃប្រព័ន្ធបច្ចេកវិទ្យាវិទ្យាសាស្រ្តឱ្យកាន់តែរីកចម្រើន។

រ៉ូបូតរ៉ូយ៉ាល់ (Robot Royals​) បន្តទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ក្នុងកម្មវិធី BATTLEBOTx

យុវសិស្ស អេង មុន្នី បញ្ជាក់បន្ថែមថា ដើម្បីទទួលបានលទ្ធផលល្អ ក្រុមរបស់ខ្លួនបានសហការគ្នាយ៉ាងល្អក្នុងការស្រាវជ្រាវ សិក្សាស្វែងយល់អំពីឧបករណ៍ផ្សេងៗដែលត្រូវជួយគ្នា ដូចជា ការកាត់ ការស្វានជាដើម។ ចំពោះ គ្រឿងតិចណូឡូជី ប្រើប្រាស់ឧបករណ៍ដែលល្អៗ និងសិក្សាអំពីអាវុធ ដើម្បីងាយស្រួលប្រកួតប្រជែង។

ដើម្បីខិតទៅរកភាពជោគជ័យក្នុងការប្រកួតរ៉ូបូតវគ្គផ្ដាច់ព្រ័ត្រខាងមុខនេះ ក្រុមរបស់ខ្លួននឹងខិតខំធ្វើការងារនេះដោយបន្ថែមចំណេះដឹងផ្នែកមេកានិចទៅលើរ៉ូបូត ដោយពិនិត្យលើទៅលើប្រព័ន្ធទាំងអស់របស់រ៉ូបូត ភាពរឹងមាំរបស់រ៉ូបូត និងប្រើប្រាស់ឧបករណ៍ល្អសម្រាប់ផលិត។

គួរជម្រាបជូនថា ក្នុងវគ្គជម្រុះពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មានក្រុមបេក្ខជនចូលរួមប្រកួតសរុបមានចំនួន ៥០ក្រុម ហើយជម្រុះយក ៣២ក្រុម បន្តទៅវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ខាងមុខ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

អាហារូបករណ៍​ថ្នាក់​ភាសា​ចិន ​រយៈពេល​១​ឆ្នាំ​ ​នៅ​ខេត្ត​ជឺ​ជាំង​ ​ប្រទេស​ចិន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2026

ដោយ​សហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅ​ខេត្ត​ជឺជាំង ទីក្រុងវិនចូវ ប្រទេស​ចិន សមាគម​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ប្រកាស​ជ្រើសរើស​និស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សា​រយៈពេល ១ឆ្នាំ

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2024

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេស​បារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...