អាហារដែលសម្បូរជាតិដែក សម្រាប់កុមារតូច

កង្វះជាតិដែកនៅតែជាបញ្ហាមួយសម្រាប់កុមារមួយចំនួន ជាពិសេសកុមារ ទើបតែចេះដើរ ហើយមានទម្លាប់រើសអាហារ ផឹកទឹកដោះគោច្រើនលើសលប់ ហើយញ៉ាំអាហារសម្បូរជាតិដែកមិនគ្រប់គ្រាន់។ ជាទូទៅ កូនរបស់អ្នកគួរញ៉ាំអាហារសម្បូរជាតិដែក យ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ ហើយការស្វែងយល់ និងដឹងថា អាហារណាដែលសម្បូរជាតិដែក ពិតជាមានសារៈសំខាន់ណាស់សម្រាប់ម្ដាយឪពុក។ ជាពិសេស គឺឪពុកម្ដាយ ដែលមានទារកកើតមិនគ្រប់ខែ ព្រោះពួកគេអាចត្រូវការបន្ថែមជាតិដែក ដោយហេតុថាទទួលបានជីវជាតិដែករបស់គេ អំឡុងពេលនៅក្នុងផ្ទៃអាចមានកម្រិតទាប។

អាហារសម្បូរជាតិដែក ដែលម្ដាយអាចបរិភោគ

យោងតាម verywell family អាហារដែលសម្បូរទៅដោយជាតិដែក មានច្រើនខ្លាំងណាស់ រួមមាន ៖ សណ្ដែកសៀង, ស្កររងូ (Blackstrap molasses), សាច់មាន់, ពពួកផ្លែឈើស្ងួត ដូចជា ទំពាំងបាយជូរក្រៀម ផ្លែព្រូនហាល (Prunes) និងផ្លែល្មើ, បន្លែ និងបន្លែបៃតង, ស៊ុតក្រហម (egg yolks), គ្រាប់ធញ្ញជាតិ, សាច់គោក្រហមគ្មានខ្លាញ់ សាច់ជ្រូក និងសាច់ចៀម, ថ្លើម, គ្រាប់ផ្លៃឈើ, អាហារសមុទ្រ ដូចជា អយស្ទ័រ ក្តាម ត្រីធូណា ត្រីសាម៉ុង និងបង្កាជាដើម។

អាហារដែលសម្បូរជាតិដែកសម្រាប់ទារក

ជាធម្មតា កូនរបស់អ្នកនឹងទទួលបានជាតិដែកគ្រប់គ្រាន់ ពីការបៅទឹកដោះម្ដាយ ឬទឹកដោះគោសម្រាប់ទារក ដែលសម្បូរជាតិដែក លុះត្រាតែពួកគេកើតមិនគ្រប់ខែ ឬមានសភាពស្លេកស្លាំង ទើបត្រូវការជាតិដែកបន្ថែម។ នៅពេលដែលពួកគេមានអាយុចាប់ពី ៤ ទៅ ៦ខែ ពួកគេទំនងជាចាប់ផ្ដើមត្រូវការជាតិដែកបន្ថែម ដែលជាតិដែកនោះ មានទម្រង់ជាគ្រប់ធញ្ញជាតិសម្រាប់ទារក។

រឿងមួយចំនួន ដែលអ្នកត្រូវដឹងអំពីអាហារសម្បូរជាតិដែក

  • រាងកាយរបស់យើង គឺពិបាកស្រូបយកជាតិដែក ដែលមាននៅក្នុងបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ជាងជាតិដែក ដែលមាននៅក្នុងសាច់ ដូចជា សាច់ក្រហម សាច់បក្សី និងត្រីជាដើម។ ប៉ុន្តែនៅពេលដែលយើងទទួលទាន បន្លែ និងសាច់ លាយបញ្ចូលគ្នាក្នុងពេលតែមួយ អាចជំរុញឱ្យរាងកាយរបស់យើងអាចស្រូបយកជាតិដែកពីបន្លែបានច្រើនជាងមុន។
  • ត្រូវការជាតិដែកសម្រាប់មនុស្សពេញវ័យក្នុងមួយថ្ងៃគឺ ១៨​ mg, ខណៈក្មេងដែលទើបតែចេះដើរ ត្រូវការជាតិដែកប្រហែល ៧ ទៅ ១០ mg ក្នុងមួយថ្ងៃ។ ដូច្នេះ ខណៈពេលដែលស៊ុតមួយគ្រាប់អាចផ្តល់ជាតិដែក ៤ mg ដល់មនុស្សពេញវ័យ មានន័យថា ស៊ុតមួយគ្រាប់ដូចគ្នា អាចផ្ដល់ជាតិដែកប្រហែល ៧ ទៅ ១០ mg សម្រាប់ទារក ដែលទើបតែចេះដើរ។
  • គ្រាប់ផ្លែឈើអាចបង្ករគ្រោះថ្នាក់ដល់កុមារតូចៗ ហើយការញ៉ាំអាហារសមុទ្រច្រើនពេក អាចធ្វើឱ្យក្មេងតូចៗមានជាតិបារ៉តក្នុងខ្លួន។ ដូច្នេះ អ្នកត្រូវប្រុងប្រយ័ត្នចំពោះករណីនេះ។
  • ហានិភ័យនៃកុមារ ដែលមានបញ្ហាកង្វះជាតិដែករួមមាន កុមារដែលធំឡើង ជាមួយនឹងការផឹកទឹកដោះគោច្រើនពេក កុមារដែលទើបតែចេះដើរ និងកុមារដែលទទួលបានរបបអាហារ មានជាតិដែក និងវីតាមីន C ទាប។
  • វីតាមីន C អាចជួយឱ្យរាងកាយរបស់អ្នកស្រូបយកជាតិដែកបានល្អ។ ដូច្នេះ ជាការល្អ ប្រសិនបើអ្នកញ៉ាំអាហារសម្បូរជាតិដែក ជាមួយនឹង វីតាមីន C ដូចជា ផ្លែក្រូច ឬទឹកក្រូចជាដើម៕



របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ពី​ធនាគារ​ពិភពលោក​ សម្រាប់​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​តា​កែវ ​ចំនួន​ ​២៥០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2026

​ក្រោម​គម្រោង​ជំនាញ​ដើម្បី​ការងារ​កាន់តែ​ប្រសើរ​ ​ដែល​ជា​កិច្ចសហការ​រួមគ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​, ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ព្រមទាំង​ ធនាគារ​ពិភពលោក​...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត សិក្សានៅចក្រភពអង់គ្លេស ពីកម្មវិធី International Postgraduate Excellence Award

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2026

ដំណឹងល្អសម្រាប់សិស្ស-និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិត (Master's Degree) នៅចក្រភពអង់គ្លេស

ឱកាស​អាហារូបករណ៍ ៥០កន្លែង​សម្រាប់​និស្សិត​កម្ពុជា ទៅបន្តការសិក្សា​នៅ​ប្រទេស​ចិន តាមរយៈ​កម្មវិធី 2025-Skilk Road Program

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2025

ក្រោម​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យ​មួយចំនួន​នៅ​ប្រទេស​ចិន សមាគមបាន​ប្រកាស​ពី​ការផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់​ចំនួន៥០កន្លែង ដែលជា​ប្រភេទ​អាហារូបករណ៍​...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី  Singapore A STAR ACIS ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2025

កម្មវិធីអាហារូបករណ៍ Singapore A STAR ACIS នឹងបើកទទួលពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ ឱ្យស្នើការសិក្សាថ្នាក់ឧត្ដមសិក្សាសម្រាប់ឆ្នាំសិក្សា២០២៥ នៅប្រទេស​សឹង្ហបុរី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បណ្ឌិតស្រាវជ្រាវ..

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...