ការស្រាវជ្រាវ ៖ ការពឹងផ្អែកលើ Chatbot ពេក ធ្វើឱ្យសមត្ថភាពសិស្សថយចុះ និងខ្សោយការចងចាំ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

បន្ទាប់ពីដាក់ឱ្យប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅចុងឆ្នាំ២០២២ សិស្ស-និស្សិតមានទំនោរងាកទៅរកការប្រើ Chatbot ជាពិសេស ChatGPT កាន់តែច្រើនឡើង នៅពេលដែលពួកគេមានភាពតានតឹង ដោយសារបន្ទុកនៃការសិក្សា, ក្នុង​ការ​សិក្សាថ្មីមួយ​បានបង្ហាញថា និន្នាការនៃការ​ពឹងផ្អែក​លើ ChatGPT ខ្លាំងពេក បានធ្វើ​ឱ្យ​សិស្ស​មានទម្លាប់ពន្យារពេល ចុះខ្សោយការចងចាំ និង​លទ្ធផលសិក្សាធ្លាក់ចុះ។

ការស្រាវជ្រាវដែលចេញផ្សាយដោយ International Journal of Educational Technology in Higher Education បានបង្ហាញថា ទោះបីជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជួយឱ្យ​ការសិក្សា និងស្រាវជ្រាវបានច្រើនក៏ដោយ ក៏វាបង្កើតឱ្យមានការបារម្ភ ក្នុងចំណោមអ្នកអប់រំដែរ ទាក់ទងនឹងការប្រើប្រាស់មិនត្រឹមត្រូវ ជាពិសេស នៅក្នុងវិស័យស្រាវជ្រាវ និងអប់រំ។

លោកសាស្ត្រាចារ្យ Muhammad Abbas នៃសាកលវិទ្យាល័យជាតិកុំព្យូទ័រ និងវិទ្យាសាស្ត្រ (the National University of Computer and Emerging Sciences) ក្នុងប្រទេសប៉ាគីស្ថាន និងសហការីរបស់លោក ដែលជាក្រុមអ្នកស្រាវជ្រាវលើកិច្ចការនេះ បានរកឃើញថា បន្ទុកការសិក្សាធ្ងន់ធ្ងរ និងសម្ពាធពេលវេលា គឺជាមូលហេតុចម្បង ដែលនាំឱ្យមានកំណើននៃការប្រើប្រាស់ ChatGPT ហើយលទ្ធផលនេះ បង្ហាញថា សិស្ស ដែលស្ថិតក្រោមសម្ពាធ និងភាពតានតឹងក្នុងការសិក្សាខ្ពស់ មានទំនោរងាកមកប្រើ AI ដើម្បីជាជំនួយ។

យ៉ាងណាក៏ដោយ បើតាមរបាយការណ៍ស្រាវជ្រាវដដែលនេះ សិស្សដែលឱ្យតម្លៃខ្ពស់លើការពង្រឹងចំណេះដឹង និងសមត្ថភាពត្រិះរិះពិចារណា មិនសូវមានទំនោរប្រើ ChatGPT នោះទេ ព្រោះពួកគេបារម្ភពីការប្រើខុសក្រមសីលធម៌ក្នុងការសិក្សា និងផលវិបាក ដែលអាចកើតឡើង ដោយសារការពឹងផ្អែកខ្លាំងពេកលើ AI ។

លើសពីនេះទៅទៀត ការសិក្សាបានរកឃើញពីផលប៉ះពាល់អវិជ្ជមានមួយចំនួនដែលកើតមានឡើង ដោយសារការប្រើប្រាស់ ChatGPT ត្រូវបានផ្សារភ្ជាប់ទៅនឹង ការពន្យារពេល និងការចុះខ្សោយនៃសមត្ថភាពចងចាំ ព្រមទាំងផលប៉ះពាល់អវិជ្ជមានលើការសិក្សា ដែលបានរកឃើញនៅក្នុងពិន្ទុជាមធ្យមរបស់សិស្ស។

ការរកឃើញទាំងនេះ បានបង្ហាញថា ខណៈពេលដែល ChatGPT ជាបច្ចេកវិទ្យាសំខាន់ក្នុងកាលៈទេសៈមួយចំនួន ការប្រើប្រាស់បច្ចេកវិទ្យានេះច្រើនពេក អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរលើអាកប្បកិរិយា និងលទ្ធផលសិក្សា។

លោកសាស្ត្រាចារ្យ Abbas បានលើកឡើងថា មនុស្សទូទៅ គួរតែទទួលស្គាល់ភាពមិនប្រក្រតី នៃការប្រើប្រាស់ AI លើសលប់ ព្រោះថា ខណៈពេលដែលឧបករណ៍នេះ ផ្ដល់នូវភាពងាយស្រួល និងអត្ថប្រយោជន៍ជាច្រើន វាក៏បង្កផលវិបាក ដូចជា ការពន្យារពេល ការចុះខ្សោយសមត្ថភាពចងចាំ និងលទ្ធផលនៃការសិក្សាមិនល្អផងដែរ។

លទ្ធផលស្រាវជ្រាវនេះ គឺជាការបើកទ្វា ដើម្បីសិក្សាពីផលប៉ះពាល់នៃការប្រើ ChatGPT បន្ថែមទៀត ជាពិសេសទាក់ទងនឹងលទ្ធផលសិក្សា និងសុខភាពរបស់សិស្ស។ លោក Abbas បានបញ្ជាក់ថា ការស្រាវជ្រាវនាពេលអនាគត អាចស្វែងយល់បន្ថែមពីឥទ្ធិពល នៃការពឹងផ្អែកខ្លាំងពេកលើឧបករណ៍ AI ប៉ះពាល់ដល់មុខងារយល់ដឹងរបស់ខួរក្បាល សុខភាពផ្លូវចិត្ត និងបទពិសោធន៍សិក្សាទូទៅរបស់សិស្ស-និស្សិត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2026

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

អាហារូបករណ៍​ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2025

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...