គ្រោះថ្នាក់នៃការបរិភោគស្ករលើសកម្រិត

យោងតាមការចេញផ្សាយរបស់ សាលាវេជ្ជសាស្ត្រហាវឺត បានឱ្យដឹងថា ជាតិស្ករគឺជាសារធាតុ ដែលមានឥទ្ធិពលខ្លាំងចំពោះសុខភាពមនុស្ស។ ជាទូទៅ ជាតិស្ករកើតឡើងដោយធម្មជាតិ និងមានក្នុងអាហារដូចជា ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ និងទឹកដោះគោ គឺមានជាតិកាបូអីដ្រាត។ ការទទួលទានអាហារ ដែលមានជាតិស្ករពីធម្មជាតិ គឺមិនប៉ះពាល់ដល់សុខភាពនោះទេ។ លើសពីនេះ អាហាររុក្ខជាតិ ក៏មានសារធាតុសំខាន់ៗដូចជា ជាតិសរសៃ សារធាតុរ៉ែសំខាន់ៗ សារធាតុប្រឆាំងអុកស៊ីតកម្ម ប្រូតេអ៊ីន និងកាល់ស្យូមជាដើម។ ដោយសាររាងកាយរបស់មនុស្ស រំលាយអាហារទាំងនេះយឺតៗ ជាតិស្ករនៅដែលមាននៅក្នុងអាហារទាំងនោះ នឹងធ្វើការផ្គត់ផ្គងថាមពលដល់កោសិការយ៉ាងជាប់លាប់។ ការទទួលទានផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិបានច្រើន ក៏ចូលរួមចំណែកកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺមហារីកមួយចំនួនផងដែរ។

ហានិភ័យនៃការទទួលទានជាតិស្ករបន្ថែមច្រើនហួសហេតុ

ទោះជាយ៉ាងណាក៏ដោយ បញ្ហានឹងកើតឡើង នៅពេលអ្នកទទួលទានស្ករដែលបន្ថែមពីខាងក្រៅច្រើនពេក ពោលគឺ ស្ករដែលបង្កើនរសជាតិអាហារ ឬពន្យាពេលហួសកំណត់ផលិតផល ។ នៅក្នុងរបបអាហារមនុស្សសម័យថ្មី ប្រភពអាហារមានច្រើនប្រភេទ និងមានផ្ទុកជាតិស្ករខ្ពស់បន្ថែមខ្ពស់ ជាពិសេស គឺ ភេសជ្ជៈ ទឹកផ្លែឈើ ទឹកដោះគោជូរ គ្រាប់ធញ្ញជាតិ នំខេក ស្ករគ្រាប់ និងអាហារកែច្នៃជាច្រើនទៀត ។ លើសពីនេះ អ្វីដែលយើងមិនសូវចាប់អារម្មណ៍នោះគឺ ស្ករបន្ថែម ក៏មាននៅក្នុង ស៊ុប នំបុ័ង និងសាច់ដែលគេវេចខ្ចប់រួចផងដែរ។

ជាលទ្ធផលបានបង្ហាញថា មនុស្សបានទទួលទានស្ករបន្ថែមច្រើនលើសកំណត់។ យោងតាមវិទ្យាស្ថានជាតិមហារីករបស់សហរដ្ឋអាមេរិកបានបង្ហាញថា បុរសពេញវ័យទទួលទានស្ករបន្ថែមជាមធ្យម ២៤ស្លាបព្រាក្នុងមួយថ្ងៃ ដែលស្មើនឹង ៣៨៤ កាឡូរី។

វេជ្ជបណ្ឌិត Frank Hu សាស្ត្រាចារ្យផ្នែកអាហារូបត្ថម្ភ នៅសាកលវិទ្យាល័យ Harvard T.H នៃសុខភាពសាធារណៈ «ជាទូទៅ ឥទ្ធិពលនៃការទទួលទានជាតិស្ករលើស អាចធ្វើឱ្យមានបញ្ហាធាត់ និងទឹកនោមផ្អែម ត្រូវបានគេដឹងគ្រប់គ្នា ប៉ុន្តែរឿងមួយដែលធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលនោះ គឺ ស្ករអាចមានឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សុខភាពបេះដូងេបស់ពួកគេ។»

ជំងឺដែលបណ្ដាលមកពីការទទួលទានស្ករ បន្ថែម (ស្ករដែលបន្ថែមក្នុងចំណីអាហារ)

នៅក្នុងការសិក្សាមួយដែលត្រូវបានផ្សាយនៅក្នុងឆ្នាំ២០១៤ នៅក្នុង JAMA Internal Medicine លោកវេជ្ជបណ្ឌិត Hu និងសហការីរបស់គាត់បានរកឃើញទំនាក់ទំនងរវាងរបបអាហារ ដែលមានជាតិស្ករខ្ពស់ ជាមួយនឹងហានិភ័យខ្ពស់ នៃការស្លាប់ដោយជំងឺបេះដូង។ ក្នុងរយៈពេលនៃការសិក្សា ១៥ឆ្នាំ បានរកឃើញថា មនុស្សដែលទទួលបាន ១៧ភាគរយ ទៅ ២១ភាគរយនៃកាឡូរី ដែលមានក្នុងស្ករបន្ថែម មានហានិភ័យខ្ពស់ប្រឈមមុខនឹងការស្លាប់ ដោយសារជំងឺសរសៃឈាមបេះដូង ៣៨ភាគរយ បើធៀបទៅនឹងអ្នកទទួលបានស្ករបន្ថែម ៨ភាគរយ នៃកាឡូរី។

លោកវេជ្ជបណ្ឌិត Hu មានប្រសាសន៍ថា «ជាមូលដ្ឋាន ការទទួលទានជាតិស្ករបន្ថែមកាន់តែខ្ពស់ ហានិភ័យនៃជំងឺបេះដូងកាន់តែខ្ពស់។ ជាក់ស្ដែង ការទទួលទានស្ករខ្ពស់ នឹងជំរុញឱ្យថ្លើមធ្វើការលើសកំណត់។»

យ៉ាងណាក៏ដោយ ចំពោះសំណួរថា តើជាតិស្ករប៉ះពាល់ដល់សុខភាពយ៉ាងណានោះ? មិនត្រូវបានគេយល់ស្របទាំងស្រុងនោះទេ ប៉ុន្តែវាហាក់ដូចជាមានទំនាក់ទំនងដោយប្រយោលជាច្រើន។ វេជ្ជបណ្ឌិត Hu មានប្រសាសន៍ថា «ថ្លើមរបស់មនុស្សបំប្លែងជាតិស្ករ តាមរបៀបដូចគ្នានឹងជាតិអាល់កុល ហើយបំលែងការបូអ៊ីដ្រាតពីរបបអាហារទៅជាខ្លាញ់។» យូរៗទៅ សកម្មភាពនេះអាចនាំឱ្យមានការប្រមូលផ្ដុំខ្លាញ់កាន់តែច្រើន ដែលអាចប្រែទៅជាខ្លាញ់រុំថ្លើម ដែលជាវិបត្តិរួមចំណែកឱ្យមាន ជំងឺទឹកនោមផ្អែម ដែលបង្កើនហានិភ័យនៃជំងឺបេះដូង។

លោកវេជ្ជបណ្ឌិតបន្ថែមថា « ផលប៉ះពាល់នៃការទទួលទានជាតិស្ករបន្ថែម ដែលមានក្នុងចំណីរអាហារ នឹងធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ កើនឡើងការរលាក ឡើងទម្ងន់ ជំងឺទឹកនោមផ្អែម និងជំងឺខ្លាញ់រុំថ្លើម ដែលជំងឺទាំងអស់នេះ សុទ្ធសឹងតែមានទំនាក់ទំនងជាមួយនឹងការកើនឡើងហានិភ័យនៃការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។»៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេស​បារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2026

ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី