រដ្ឋាភិបាលហូឡង់ហាមឃាត់សិស្សមិនឱ្យប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងថ្នាក់រៀន

រដ្ឋាភិបាលប្រទេសហូឡង់កំពុងត្រៀមអនុវត្តបម្រាមមិនអនុញ្ញាតឱ្យសិស្សានុសិស្សទាំងអស់ប្រើប្រាស់ទូរស័ព្ទដៃ ថេប្លេត និងនាឡិកាឆ្លាតវៃនៅក្នុងថ្នាក់រៀនដាច់ខាត ។ ការដាក់បម្រាមចំពោះការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើបនេះ ធ្វើឡើងនៅក្នុងគោលបំណងពង្រឹងការយកចិត្តទុកដាក់របស់សិស្សទៅលើមេរៀន ព្រមទាំងកាត់បន្ថយការរំខាននានា ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន DW អាឡឺម៉ង់នៅព្រឹកថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០២៣ ។

លោក Robbert Dijkgraaf រដ្ឋមន្ត្រីក្រសួងអប់រំនៃប្រទេសហូឡង់បានឱ្យដឹងថា បម្រាមមិនឱ្យប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើបនៅក្នុងថ្នាក់រៀននេះ នឹងផ្តើមអនុវត្តពេញលេញចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ តទៅ ហើយបម្រាមនេះលើកលែងចំពោះមេរៀនស្តីពីបំណិនបច្ចេកវិទ្យាតែប៉ុណ្ណោះ ។ ក្រសួងអប់រំក៏បានបញ្ជាក់ថា ការប្រើប្រាស់ទូរស័ព្ទដៃ ថេប្លេត និងនាឡិកាឆ្លាតវៃនៅក្នុងថ្នាក់រៀនលើកលែងចំពោះសិស្សដែលមានពិការភាព និងស្របតាមលក្ខខណ្ឌវេជ្ជសាស្ត្រផ្សេងៗដែលតម្រូវ ។

ការស្រាវជ្រាវបានបង្ហាញថា ទូរស័ព្ទដៃមិនមែនជារបស់ដែលសាកសមនៅក្នុងថ្នាក់រៀននោះទេ ទោះបីវាមានចំណងជាប់ពាក់ព័ន្ធជាមួយជីវិតរបស់មនុស្សម្នាក់ៗក៏ដោយ ។ ភារៈកិច្ចចម្បងរបស់សិស្សត្រូវតែអាចផ្តោតអារម្មណ៍ខ្ពស់លើការសិក្សា ហើយគ្រប់គ្នាមានតួនាទីសំខាន់គឺការពារពួកគេ ។ នេះបើតាមការបញ្ជាក់របស់លោក Robbert Dijkgraaf រដ្ឋមន្ត្រីក្រសួងអប់រំនៃប្រទេសហូឡង់ ។

គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់ហូឡង់ធ្វើឡើងបន្ទាប់ពីការសម្រេចដូចគ្នានៅប្រទេសហ្វាំងឡង់ ដែលប្រកាសមិនអនុញ្ញាតឱ្យសិស្សានុសិស្សទាំងអស់ប្រើប្រាស់ទូរស័ព្ទដៃ ថេប្លេត និងនាឡិកាឆ្លាតវៃនៅក្នុងថ្នាក់រៀន កាលពីសប្តាហ៍កន្លងទៅ ។ ចំណែកនៅប្រទេសអាឡឺម៉ង់វិញ មានរដ្ឋ Bavaria បានប្រកាសមិនអនុញ្ញាតឱ្យសិស្សានុសិស្សទាំងអស់ប្រើប្រាស់ទូរស័ព្ទដៃក្នុងថ្នាក់រៀនដូចគ្នា ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...