សម្តេចតេជោ ៖ ​រោងចក្រសហគ្រាសទាំងអស់ ត្រូវ​ក្លាយជា​សហគមន៍សុខសាន្ត​មួយ

ភ្នំពេញ – ក្នុងពិធីសំណេះសំណាល​ជាមួយ​កម្មករ និយោជិត ​នៅ​តំបន់សេដ្ឋកិច្ច​ពិសេស​រ៉ូយ៉ាល់គ្រុប នាព្រឹក​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ​២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​ការ​អំពាវនាវ​ទៅ​ដល់​រោងចក្រ​សហគ្រាស​ទាំងអស់ ត្រូវ​ក្លាយ​ជា​សហគមន៍​សុខសាន្ត​មួយ ដែលនិយោជក កម្មករ មានការសាមគ្គី យោគយល់អធ្រាស្រ័យ​គ្នា ហើយ​យក​ច្បាប់បទដ្ឋាន​ទាំងអស់ធ្វើជាគោល។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏​បានអំពាវនាវ​ចំពោះម្ចាស់រោងចក្រយោគយល់ចំពោះកម្មករ គិតគូរអំពីសុខទុក្ខរបស់កម្មករ ដោយថា នៅពេល​ដែលកម្មករមានសុខភាពល្អ នោះកម្មករ​ក៏​ធ្វើ​ការងារ​មានទិន្នផល​ខ្ពស់ជាងដែរ។

ក្រៅពីនេះ គ្រប់រោងចក្រ​ទាំងអស់ ក៏​ត្រូវ​យកចិត្ត​ទុកដាក់​ទៅ​លើ​ការ​បណ្តុះបណ្តាលបន្ថែមសម្រាប់​កម្មករ កម្មការិនី ផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី

“នៅខែកក្កដា រោចក្រតម្លើងរថយន្តតូយ៉ូតានឹងរួចរាល់ ដែលអាចនឹងចាប់ផ្តើម​ផលិតរថយន្តនៅតំបន់សេដ្ឋកិច្ចពិសេសនេះ… ស្នាដៃកូនខ្មែរយើងមិន​ខុសពីបរទេសទេ អញ្ចឹងយើងត្រូវទទួលការបណ្តុះបណ្តាល…”

ដោយ​ឡែក​ប្រសិន​បើ​មានករណីវិវាទកើត​ឡើងរវាងនិយោជក និង​កម្មករវិញ សម្តេចតេជោ​​ស្នើ​ឱ្យ​មានការ​ដោះស្រាយ​ឱ្យ​បានឆាប់បំផុត ដោយ​មានការ​ចូលរួមពីសហជីព ម្ចាស់រោងចក្រ តំណាង​កម្មករ ក្រសួងការងារ និង​អាជ្ញាធរមូលដ្ឋាន ដោយមិន​ត្រូវ​ចិញ្ចឹម​ទំនាស់​នោះ​ឡើយ។ សម្តេចបញ្ជាក់ថា មានតែគោលការណ៍ឈ្នះៗ​ប៉ុណ្ណោះ ដែលអាច​ដោះស្រាយបាន។

បើយោង​តាម​របាយការណ៍របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ គិតក្នុងឆ្នាំ​២០២៣នេះ កម្ពុជា​មានរោងចក្រ​សហគ្រាស​ទាំងអស់​ចំនួន ១៧០០០រោងចក្រ ដោយ​មានកម្មករ​រហូត​ដល់ ១លាន៥សែននាក់ ដែល​បានបង្ហាញពី​ការ​កើន​ឡើង នៃវិស័យ​ឧស្សាហកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2025

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2026

ឱកាស​សម្រាប់និស្សិត​ដែល​កំពុង​សិក្សា​ឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការ​ទទួលបាន​អាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...