អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ភ្នំពេញ – សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញចំនួន១០០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់តែនិស្សិតដែលសិក្សានៅសាកលវិទ្យាល័យភូមិភ្នំពេញឆ្នាំទី១ ដល់ឆ្នាំទី៤ ។

អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតដែលកំពុងសិក្សានៅដេប៉ាតឺម៉ង់នគររូបនីយកម្ម និងការអភិវឌ្ឍក្រុងដោយចីរភាពឆ្នាំទី១ ចំនួន២០កន្លែង ។ សម្រាប់និស្សិតឆ្នាំទី២ ទី៣ និងទី៤ នៃដេប៉ាតឺម៉ង់អភិវឌ្ឍសហគមន៍ ដេប៉ាតឺម៉ង់អភិវឌ្ឍសេដ្ឋកិច្ច ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រកុំព្យូទ័រ ដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ដេប៉ាតឺម៉ង់គណិតវិទ្យា សរុប៨០កន្លែង ។

លក្ខខណ្ឌនៃការជ្រើសរើស សម្រាប់និស្សិតឆ្នាំទី១ត្រូវមានវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិពីនិទ្ទេស C ឡើងទៅ និងមិនកំពុងទទួលបានអាហារូបករណ៍ពីស្ថាប័នផ្សេងៗលើកលែងតែអាហារូបករណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ។ សម្រាប់និស្សិតឆ្នាំទី២ ទី៣ និងឆ្នាំទី៤ ត្រូវមានពិន្ទុសិក្សាអប្បបរមា(GPA) ៣.០០ និងមិនកំពុងទទួលបានអាហារូបករណ៍ពីស្ថាប័នផ្សេងៗលើកលែងតែអាហារូបករណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ។

ជាមួយគ្នានេះ និស្សិតត្រូវភ្ជាប់ជាមួយជីវប្រវត្តិរូបសង្ខេប០១ច្បាប់ សំណេរអំពីចំណាប់អារម្មណ៍របស់និស្សិតចំពោះអាហារូបករណ៍ ធនាគារ អ៊ូរី០១ច្បាប់

ព្រឹត្តិបត្រពិន្ទុដែលមានបញ្ជាក់ពិន្ទុរាល់ឆមាស(ច្បាប់ដើម)០១ច្បាប់ វិញ្ញាបនបត្របញ្ជាក់ការសិក្សា(ច្បាប់ដើម)០១ច្បាប់ និងឯកសារបញ្ជាក់កម្រិតភាសាអង់គ្លេស(បើមាន)០១ច្បាប់ និងរាល់ឯកសារភ្ជាប់ត្រូវប្រែជាភាសាអង់គ្លេស ។

អត្ថប្រយោជន៍ដែលបេក្ខភាពអាហារូបករណ៍នឹងទទួលបានជាទឹកប្រាក់ចំនួន៥០០ដុល្លារសម្រាប់ម្នាក់ក្នុងមួយឆ្នាំសិក្សា និងឱកាសការងារជាមួយ ធនាគារ អ៊ូរី (ខេមបូឌា)ម.ក ។ លើសពីនេះ និស្សិតដែលទទួលបានអាហារូបករណ៍នឹងតម្រូវឱ្យបមម្រើការនៅ ធនាគារ អ៊ូរី រយៈពេល២ឆ្នាំបន្ទាប់ពីបញ្ចប់ការសិក្សា ។

គួរបញ្ជាក់ដែរថា និស្សិតឆ្នាំទី១ នៃដេប៉ាតឺម៉ង់នគររូបនីយកម្ម និងការអភិវឌ្ឍក្រុងដោយចីរភាព តម្រូវឱ្យយកឯកសារភ្ជាប់ដែលបានរៀបរាប់ខាងលើទៅកាន់ការិយាល័យទំនាក់ទំនងអន្តរជាតិ ស.ភ.ភ.ព រៀងរាល់ម៉ោងធ្វើការពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ។ សម្រាប់និស្សិតឆ្នាំទី២ ឆ្នាំទី៣ និងឆ្នាំទី៤ សូមភ្ជាប់ជាមួយសំណៅឯកសារខាងលើទៅកាន់ការិយាល័យទំនាក់ទំនងអន្តរជាតិចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ។

សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងទៅកាន់ទំព័រFacebook ផ្លូវការរបស់ការិយាល័យ ឬតាមរយៈតេលេក្រាម (@iro_rupp) រៀងរាល់ម៉ោងធ្វើការ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% សិក្សា​ថ្នាក់​បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​បានបញ្ចប់ថ្នាក់ទី១២ បើទោះជា​ធ្លាក់ ឬជាប់បាក់ឌុប ដោយ​ក្រសួងអប់រំ យុវជន និងកីឡា កំពុង​ប្រកាសប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% និង​និស្សិត​បង់ថ្លៃ សរុប​ចំនួន ២៩០កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...