កាលពីថ្ងៃទី៤ កញ្ញា កន្លងទៅនេះ The SEED បានរៀបចំកិច្ចពិភាក្សាលើប្រធានបទ កម្ពុជា ជាប្រធានអាស៊ានឆ្នាំ២០២២ ដែលកិច្ចពិភាក្សានេះផ្តោតទៅលើប្រធានបទសំខាន់ៗដូចជា ការស្នើសុំជាម្ចាស់ផ្ទះរបស់អគ្គលេខាធិការដ្ឋាន RCEP របស់កម្ពុជា, បញ្ហាមីយ៉ាន់ម៉ា, បញ្ហាជុំវិញច្រកសមុទ្រតៃវ៉ាន់, ការស្នើសុំបេក្ខភាពថ្មីរបស់ប្រទេសទីម័រខាងកើត និងបញ្ហាសមុទ្រចិនខាងត្បូង។
លោក ហ៊ុយ បញ្ញាវ័ន្ដ ប្រធាន The SEED បានឱ្យដឹងថា គោលបំណងសំខាន់ៗនៃការបង្កើត The SEED គឺចង់បង្ហាញសក្តានុពលយុវជនកម្ពុជាទៅកាន់សាធារណៈជនបានស្គាល់ច្រើនជាងមុន។ តាមរយៈការចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សាទៅកាន់ប្រទេសដទៃជាច្រើនវគ្គ លោក បញ្ញាវ័ន្ដ សង្កេតឃើញថា បើទោះបីជាជនជាតិកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពប្រទេសកំពុងអភិវឌ្ឍក៏ពិតមែន ប៉ុន្តែយុវជនសុទ្ធតែមានសក្តានុពល ដូច្នេះបើពួកគាត់មានឱកាសបង្ហាញសមត្ថភាពតាមរយៈការសរសេរ, ការវិភាគ នោះវាអាចរំលេចចេញនូវភាពវិជ្ជមានក្នុងសង្គម។

លោកបន្តថា The SEED មានគោលបំណងបណ្តុះបណ្តាលយុវជនក្រោយៗផ្សេងៗទៀតដើម្បីឱ្យមានមូលដ្ឋានគ្រឹះក្នុងការវិភាគបញ្ហាសេដ្ឋកិច្ច និងនយោបាយការបទេសជាដើម។ ហេតុដូច្នេះហើយទើបមានការបែងចែកកម្មវីធី The SEED ជាបីផ្នែកធំៗគឺ ទីមួយសម្រាប់អ្នកដែលមិនទាន់ចេះសរសេរប៉ុន្តែមានចំណេះដឹងនៅក្នុងផ្នែកណាមួយដែលកម្មវិធីបានកំណត់ជាគោលដៅ។ ផ្នែកទីពីរគឺសម្រាប់អ្នកដែលបានដឹងអំពីការសរសេរខ្លះៗ នោះនឹងអាចសរសេរក្នុងកម្មវិធីថង់ប្រាជ្ញា។ ចំណុចបន្ទាប់គឺនៅពេលដែលមានមូលដ្ឋានគ្រឹះសមល្មមអាចសរសេរវិចារណកថាដែលទាក់ទងនឹងការវិភាគ។
លោកបន្ថែមថា កម្មវីធីក៏មានគោលបំណង ចាក់ចំណេះដឹងចូលទៅកាន់សាធារណៈជនទូទៅផងដែរ ព្រោះលោកមើលឃើញថា មូលហេតុចម្បងដែលកម្ពុជា ធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលអស់រយៈពេលជាច្រើនឆ្នាំគឺដោយសារតែកម្ពុជាមិនអាចដើរទាន់បរិបទសង្គម ដែលជាហេតុបណ្តាលឱ្យមនោគមន៍វិជ្ជា ការខឹងស្អប់គ្នាមានឱកាសចាក់ចូលទៅក្នុងសង្គម។ ដូច្នេះការបន្ទាន់សម័យកាលសង្គមតាមរយៈការជំរុញឱ្យសាធារណៈជនដឹងពីបញ្ហាពិភពលោកគឺជាកត្តាសំខាន់។
”កាហ្វេចង់ផ្អែមគេថែមស្ករ បើចង់កសាងសង្គមមួយដ៏ល្អគឺចាក់ចំណេះដឹង”
លោក ហ៊ុយ បញ្ញាវ័ន្ត

គួរជំរាបជូនថា The SEED ឬ គ្រាប់ពូជ គឺជាវេទិកាសម្រាប់ចែករំលែកចំណេះដឹងជូនសាធារណៈជូនតាមរយៈការវិភាគដោយឯករាជ្យ និងវិទ្យាសាស្ត្រលើប្រធានបទគោលចំនួន ៤ ធំៗ ដូចជា, បញ្ហាសង្គម, សេដ្ឋកិច្ច , ពាណិជ្ជកម្មនិង និងការអភិវឌ្ឍ៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/07/2024
ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/06/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។
ឱកាសអាហារូបករណ៍ ៥០កន្លែងសម្រាប់និស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសចិន តាមរយៈកម្មវិធី 2025-Skilk Road Program
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/05/2025
ក្រោមកិច្ចសហការរវាងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសាកលវិទ្យាល័យមួយចំនួននៅប្រទេសចិន សមាគមបានប្រកាសពីការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៥០កន្លែង ដែលជាប្រភេទអាហារូបករណ៍...
សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2025
ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។
អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/09/2024
ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សានៅសាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/12/2023
ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាសដល់និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រថៃឡង់ដ៍ កំពុងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍...
ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/07/2025
កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។






























