ចំណេះដឹងពីសិល្បៈជាមូលដ្ឋានគំនិតច្នៃប្រតិដ្ឋសម្រាប់ការអប់រំសម័យទំនើប

ភ្នំពេញ – មេរៀនសិល្បៈ ដូចជា សិល្បៈគំនូរ សិល្បៈចម្លាក់ តន្ត្រី និងល្ខោន​ អាចឱ្យអ្នកសិក្សាបញ្ចេញអារម្មណ៍របស់ពួកគេនៅក្នុងសកម្មភាពច្នៃប្រតិដ្ឋអ្វីមួយ។ សត្សវត្ស២១ ឬសម័យទំំនើបមេរៀនសិល្បៈមានសារៈសំខាន់ចូលរួមបង្កើនចំណេះដឹងរបស់សិស្សឱ្យកាន់តែទូលំទូលាយ។ ការបញ្ជាក់របស់ Education World បានបង្ហាញថា អ្នកអប់រំអាចបញ្ចូលមេរៀនសិល្បៈទៅក្នុងកម្មវិធីសិក្សាបន្ថែម ឬសកម្មភាពកម្មវិធីសិក្សាប្រចាំសប្តាហ៍ ឬប្រចាំខែ ដើម្បីជំរុញដល់ការសិក្សារបស់សិស្ស ពិសេសវិធីច្នៃបញ្ចូលសិល្បៈទៅក្នុងផែនការបង្រៀន ឬមេរៀន​។

១. សិល្បៈជំរុញប្រសិទ្ធភាពសិក្សា៖ សិល្បៈអាចជួយជំរុញដល់ការចងចាំរបស់អ្នករៀនឱ្យកាន់តែប្រសើរឡើង។ សិក្សាមេរៀនសិល្បៈអនុញ្ញាតឱ្យអ្នកសិក្សាបង្ហាញខ្លួនឯងឱ្យកាន់តែប្រសើរ ចេះគោរពខ្លួនឯង ព្រមទាំងអនុវត្តមុខវិជ្ជាសិក្សាផ្សេងៗកាន់តែមានប្រសិទ្ធភាព។

២. សិល្បៈចូលរួមបង្កើតស្នាដៃក្នុងទម្រង់ថ្មី៖ អ្នកសិក្សាអាចប្រើមធ្យោបាយផ្សេងៗ ដើម្បីបង្កើតស្នាដៃរបស់ពួកគេឱ្យកាន់តែលេចធ្លោតាមរយៈការដាក់បញ្ចូលសិល្បៈ។ គំនិតច្នៃប្រដិត្ឋកើតចេញពីសិល្បៈណាមួយអាចជួយបង្រៀនសិស្សឱ្យបង្កើតស្នាដៃថ្មីៗ របស់ពួកគេ។ មេរៀនទាំងនេះ អាចចាត់ចូលទៅក្នុងមេរៀនវប្បធម៌ ប្រវត្តិសាស្ត្រ សង្គមកិច្ច និងសេដ្ឋកិច្ចជាដើម ។​

៣. វិធីសាស្ត្រអប់រំថ្មីៗកើតពីរឿងរ៉ាវនៅសារមន្ទីរ៖ សារមន្ទីរជាទីតាំងបង្រៀនដ៏ប្រសើរសម្រាប់អ្នកអប់រំ ដែលចង់បញ្ចូលសិល្បៈទៅក្នុងមេរៀនរបស់ពួកគេ។ ការទស្សនាសារមន្ទីរអាចមានច្រើនទម្រង់​ ទាំងសារមន្ទីរក្នុងស្រុក សារមន្ទីរក្រៅស្រុក និងសារមន្ទីរជាច្រើននៅទូទាំងពិភពលោក។ ទស្សនារឿងរ៉ាវអតីតកាលផ្សេងៗនៃប្រវត្តិសាស្ត្រ អាចយកគំនិតទាំងនោះមកច្នៃដាក់បញ្ចូលក្នុងវិធីសាស្ត្របង្រៀន ឬរបៀបបង្ហាញមេរៀន។​

គួរបញ្ជាក់ផងដែរថា ជំនាញសិល្បៈអាចបញ្ចូលនៅក្នុងមុខវិជ្ជាវិទ្យាសាស្ត្រ ភាសាសាស្ត្រ សង្គមកិច្ច គណិតវិទ្យា និងបច្ចេកវិទ្យា។ ការរួមបញ្ចូលសិល្បៈនៅក្នុងដំណើរការសិក្សាអនុញ្ញាតឱ្យអ្នកអប់រំលើកកម្ពស់ជំនាញអាន និយាយ សរសេរ និងស្តាប់បានយ៉ាងល្អ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តកែប ផ្តល់​ការ​សិក្សា​ជំនាញពេញនិយមចំនួន១១​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2024

ជា​ឱកាស​សម្រាប់​យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​​រស់​នៅ​ខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញ​ពិតប្រាកដមួយ​សម្រាប់​ជីវិត ពេលនេះ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកែប ប្រកាស​ជ្រើសរើស​សិក្ខា​កាម​ឱ្យ​ចូលរៀន​ដោយ​ឥតគិតថ្លៃ ទៅលើជំនាញ​ចំនួន១១។

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2026

ជាឱកាស​សម្រាប់យុវជន​កម្ពុជាក្នុងការ​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការ​ចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍ ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជន​ដែលបាន​ពលីជីវិត ដើម្បីបុព្វហេតុ​ការពារបូរណភាពទឹកដី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សម្រេច​ផ្តល់​ជូន​អាហារូបករណ៍​សិក្សា​ឥតបង់ថ្លៃ ១០០% រយៈពេល​៤ និង​៥ឆ្នាំ ក្នុង​កម្រិត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ គ្រប់ជំនាញ​សិក្សា​ទាំង៥មហាវិទ្យាល័យ ជូនដល់កូនៗ​របស់វីរៈយុទ្ធជន

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។