សាកលវិទ្យាល័យ IUHW ប្រទេសជប៉ុនផ្ដល់អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត សម្រាប់និស្សិត​ពេទ្យ​កម្ពុជា

ភ្នំពេញ – សាកលវិទ្យាល័យ International University of Health and Welfare (IUHW) នៃប្រទេសជប៉ុន បាន​សម្រេចផ្ដល់អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត សម្រាប់​ឆ្នាំសិក្សា ២០២២-២០២៣ សម្រាប់​និស្សិតដែលកំពុងសិក្សាឆ្នាំមូលដ្ឋានផ្នែកវេជ្ជសាស្ត្រ និងនិស្សិតឆ្នាំទី២ នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ។

និស្សិតដែលត្រូវបានជ្រើសរើស នឹងត្រូវធ្វើការសិក្សារយៈពេល០៦ឆ្នាំ ក្នុងថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ IUHW នៃប្រទេសេជប៉ុន ដោយ​សិក្សាពីឆ្នាំទី១ឡើងវិញ ។ ជាមួយគ្នានេះនិស្សិតនឹងទទួលបានការសិក្សាថ្នាក់ត្រៀម ភាសាជប៉ុន ភាសាអង់គ្លេស និងមុខវិជ្ជាវិទ្យាសាស្ត្រមាន គីមីវិទ្យា ជីវវិទ្យា និងរូបវិទ្យា មុននឹងចូលរៀននៅសាកលវិទ្យាល័យ International University of Health and Welfare(IUHW) ប្រទេសជប៉ុន ។

ដើម្បីទទួលបានអាហារូបករណ៍​នេះ បេក្ខភាពត្រូវឆ្លងកាត់២ដំណាក់កាល ដោយដំណាក់កាលទី១ ឆ្លងកាត់ការជ្រើសរើសដោយសាកលវិទ្យាល័យវិទ្យាសុខាភិបាល និងដំណាក់កាលទី២ ឆ្លងកាត់ការជ្រើសរើសដោយតំណាងសាកលវិទ្យាល័យ International University of Health and Welfare និងមានការប្រឡងលើមុខវិជ្ជា គណិតវិទ្យា ភាសាអង់គ្លស និងវិទ្យាសាស្ត្រ និងការធ្វើតេស្តសម្ភាសន៍ផ្ទាល់មាត់ជាភាសាអង់គ្លេស ឬជាភាសាជប៉ុន ។

ដើម្បីធ្វើការដាក់ពាក្យ និស្សិតអាចទាញយក(Download) ពាក្យសុំអាហារូបករណ៍ និងកម្រងសំណួរស្ដីពីសុខភាពតាមរយៈ https://uhs.fyi/723d96 ។ ក្រោយបំពេញពាក្យ និស្សិតអាចធ្វើការដាក់ពាក្យស្នើសុំបានតាមរយៈការ ស្កែនឯកសារ (Scan) ទាំងអស់ចូលគ្នា និងភ្ជាប់ជា PDF រួចបញ្ជូនតាមរយៈអ៊ីម៉ែល tannsoksreya@uhs.edu.kh និង molikahen@uhs.edu.kh

សម្រាប់ការស្នើពាក្យអាហារូបករណ៍ និស្សិតត្រូវភ្ជាប់ជាមួយសំណុំឯកសារដូចជា ពាក្យសុំអាហារូបករណ៍១ច្បាប់ កម្រងសំណួរស្ដីពីសុខភាព១ច្បាប់ វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ (ស្កែនច្បាប់ដើម១ច្បាប់) ព្រឹត្តបត្រពិន្ទុថ្នាក់ឆ្នាំមូលដ្ឋានជាភាសាអង់គ្លេស (សម្រាប់និស្សិតឆ្នាំទី២ ស្កែនច្បាប់ដើម១ច្បាប់) ។ លើសពីនេះត្រូវមាន សញ្ញាបត្រ IELTS Test Report Form ឬលិខិតបញ្ជាក់កម្រិតភាសាអង់គ្លេសកម្រិតខ្ពស់បំផុត/ចុងក្រោយ (ស្កែនច្បាប់ដើម១ច្បាប់) លិខិតបញ្ជាក់ការសិក្សាជាភាសាងង់គ្លេស និងលិខិតឆ្លងដែន (ប្រសិនបើមាន)។

សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់ វេជ្ជបណ្ឌិត តាន់ សុខស្រីយ៉ា តាមរយៈលេខទូរស័ព្ទ ០១២ ២៧៨ ៧៣២ និងលោកស្រី ហែន មល្លិកា តាមរយៈ​លេខទូរស័ព្ទ ០១២ ២៤០ ១៥៥ រៀងរាល់ម៉ោងធ្វើការ ។ ផុតកំណត់ទទួលពាក្យថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2026

ជាឱកាស​សម្រាប់យុវជន​កម្ពុជាក្នុងការ​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការ​ចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...

ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2026

ឱកាស​សម្រាប់និស្សិត​ដែល​កំពុង​សិក្សា​ឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការ​ទទួលបាន​អាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។