បង្ហាញការយកចិត្តទុកដាក់ទៅកាន់ឪពុកម្ដាយ ប្រៀបបានជាការបង្ហាញក្ដីស្រលាញ់មួយដ៏កក់ក្ដៅទៅកាន់ពួកគាត់។ ការបង្ហាញពីភាពដឹងគុណ មិនត្រឹមតែអាចពង្រឹងទំនាក់ទំនងរបស់អ្នកជាមួយគ្រួសាររបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាជាផ្នែកមួយសំខាន់ក្នុងការលើកកម្ពស់សុខសុភមង្គលនៅក្នុងជីវិតរបស់អ្នកផងដែរ។ តែប្រសិនជាបើអ្នករវល់ធ្វើការងារច្រើន ឬមិនដឹងធ្វើបែបណាដើម្បីឱ្យមានទំនាក់ទំនងល្អជាមួយឪពុកម្ដាយរបស់អ្នក ខាងក្រោមនេះគឺជាវិធីងាយៗនិងមានន័យទាំងប្រាំដែលអាចបង្ហាញរៀងរាល់ថ្ងៃ ។
១. ចម្អិនអាហារឆ្ងាញ់ៗ និងមានសុខភាពល្អ ៖ ការបង្ហាញក្ដីស្រលាញ់ទៅកាន់ពួកគាត់ គឺអ្នកអាចជាការចម្អិនអាហារនៅផ្ទះឱ្យអ្នកមានគុណរបស់អ្នកបរិភោគ ធ្វើវាដោយចិត្តនិងបេះដូងរបស់អ្នក។ គិតត្រឡប់ទៅភាពរំជើបរំជួលដែលអ្នកធ្លាប់មានកាលពីនៅក្មេង នៅពេលដែលអ្នកដឹងថា ឪពុកម្ដាយអ្នកកំពុងធ្វើអាហារពេលល្ងាចដែលអ្នកចូលចិត្ត ប៉ុន្តែឥឡូវនេះដល់ពេលដែលត្រូវប្រគល់ភាពរីករាយនេះទៅកាន់ពួកគាត់វិញម្ដងហើយ។ ត្រឹមអាហារធម្មតាដែលអាចជួយសុខភាពរបស់ពួកគាត់ នោះគឺជាភាពរីករាយខ្លាំងសម្រាប់ពួកគាត់ណាស់ទៅហើយ។

២. ជួយធ្វើការងារផ្ទះ ៖ លះបង់ពេលវេលាមួយ នៃថ្ងៃឈប់សម្រាក ដើម្បីជួយការងារផ្ទះ ដូចជាការសម្អាត និងជួសជុលផ្ទះ ឬសូម្បីតែការបោកគក់សម្លៀកបំពាកសម្រាប់ពួកគាត់ គឺជារឿងដ៏មានន័យសម្រាប់គ្រួសារ។ ការជួយកិច្ចការងារផ្ទះបន្តិចបន្តួច ប៉ុន្តែវាបានបង្ហាញក្ដីសុខភាពធំដំទៅកាន់ឪពុកម្ដាយ។
៣. ចំណាយពេលវេលាជាមួយគ្នា ៖ គ្មានអ្វីដូចជាការចំណាយពេលវេលាប្រកបដោយបរិយាកាសសប្បាយរីករាយជាមួយឪពុកម្ដាយដើម្បីរក្សាទំនាក់ទំនងដ៏មានតម្លៃឱ្យបានល្អនោះទេ។ សាកល្បងរីករាយនឹងការដើរលេងកម្សាន្តនៅថ្ងៃឈប់សម្រាក ឬទៅដើរលេងនៅកន្លែងផ្សេងៗដែលពួកគាត់ចូលចិត្ត។ ប្រសិនបើអ្នកមានកូនតូច សូមនាំពួកគេមកជាមួយដើម្បីទទួលបានបទពិសោធន៍ដ៏មានន័យ និងរូបភាពដ៏មានសុភមង្គលនៅក្នុងគ្រួសារ។
៤. ចែករំលែកការចងចាំដ៏រីករាយ ៖ វាតែងតែរីករាយក្នុងការនិយាយអំពីរឿងរ៉ាវនានាដែលមនុស្សនៅក្នុងគ្រួសារបានជួបប្រទះ រំលឹកឪពុកម្តាយរបស់អ្នកអំពីអ្វីមួយដែលបានធ្វើ និងមានន័យច្រើនចំពោះអ្នក ឬប្រាប់ពួកគាត់ពីរឿងមួយអំពីគ្រាកុមារភាពដែលអ្នកចងចាំ និងពេញចិត្ត។ ការធ្វើបែបនោះវានឹងបង្កើនភាពជិតស្និទ្ធិចំពោះគ្រួសារបន្ថែមទៀត។

៥. និយាយប្រាប់អារម្មណ៍របស់អ្នកទៅកាន់ឪពុកម្ដាយ ៖ ការនិយាយដោយសាមញ្ញថា “ខ្ញុំស្រឡាញ់អ្នក និងខ្ញុំដឹងគុណអ្នក” គឺជាមធ្យោបាយចុងក្រោយដើម្បីបង្ហាញពីការដឹងគុណរបស់អ្នកចំពោះពួកគាត់។ អនុញ្ញាតឱ្យឪពុកម្តាយរបស់អ្នកដឹងថា អ្នកដឹងគុណចំពោះវត្តមានរបស់ពួកគាត់ដែលបានចូលក្នុងជីវិតរបស់អ្នក នោះវានឹងធ្វើឱ្យពួកគាត់ពេញចិត្ត និងសប្បាយចិត្តក្រៃលេង។ ទាំងនោះគឺជាការផ្សារភ្ជាប់ទំនាក់ទំនងនៃមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះគ្នាទៅវិញទៅមក។ បើសិនជាអ្នកមិនហ៊ាននិយាយផ្ទាល់នោះទេ អ្នកក៏អាចសរសេរសំបុត្រក៏បានផងដែរ។
ការស្រលាញ់ និងការយកចិត្តទុកដាក់កើតមានឡើងឥតដែនកំណត់ ដូចនេះអ្នកគួរតែបង្ហាញវាឡើងពីពេលនេះទៅ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សារយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/01/2024
សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាសពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅខេត្តហឺណាន...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/05/2024
ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...
ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/03/2023
កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេសកូរ៉េ ...
ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/01/2025
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...
អាហារូបករណ៍ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/02/2025
វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/01/2023
កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាសផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...
អាហារូបករណ៍រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/12/2024
សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធរុស្ស៊ី ផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង ដល់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និងថ្នាក់ឯកទេស (Specialist) នៅសហព័ន្ធរុស្ស៊ី។
ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិតពីតំបន់អាស៊ាន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/12/2025
សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...






























