បើកបរ “វ៉ាជែង” មិនត្រឹមត្រូវជាមូលហេតុទី៣ បណ្តាល​ឱ្យគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ – ក្នុងចំណោមករណីគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ គេបានរកឃើញថា ករណីវ៉ាជែង​មិន​ត្រឹមត្រូវគឺជាមូលហេតុលំដាប់ទី៣ ដែលបង្ក​ឱ្យ​កើតមានគ្រោះ​ថ្នាក់ចរាចរណ៍ បន្ទាប់ពី​ល្បឿន និង​ឥរិយាបើកបរ​មិន​គោរព​សិទ្ធិអាទិភាព។ នេះបើតាម​ប្រសាសន៍លើកឡើងរបស់លោកជំទាវ មឹន មាណវី អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍​ផ្លូវគោក ។

បើតាម​ប្រសាសន៍​របស់​លោកជំទាវ មឹន មាណវី ការបើកបរវ៉ាជែង និង​បត់មិនត្រឹមត្រូវ គឺបានបណ្តាល​ឱ្យ​កើត​មាន​គ្រោះថ្នាក់ចរាចរណ៍​ធ្ងន់ធ្ងរ ដោយ​បង្ក​ដល់​ករណីស្លាប់ថែមទៀត ។ ​អ្នក​ប្រើប្រាស់​ផ្លូវទាំងអស់ត្រូវ​គោរពច្បាប់ចរាចរណ៍ ដោយ​ធ្វើ​បត់និង​វ៉ាជែងឱ្យ​បានត្រឹម​ត្រូវ ដើម្បីចៀសវាង​គ្រោះថ្នាក់ដោយប្រការណាមួយ។

លោក ព្រហ្ម វណ្ណថា ប្រធាននាយកដ្ឋាន​សុវត្ថិភាពចរាចរណ៍​ផ្លូវ​គោក បានលើកឡើងថា ដើម្បីឱ្យ​ការបត់ ឬ​ជែងប្រកបដោយសុវត្ថិភាព អ្នក​បើកបរទាំងឡាយ​ត្រូវតែមានសុជីវធម៌ និង​គោរពទៅតាមច្បាប់ចរាចរណ៍ ។ មុន​នឹង​បត់អ្នក​បើកបរ​ត្រូវ​ក្រឡេក​មើលតាមកញ្ចក់មើលក្រោយ ជាពិសេស​កញ្ចក់ខាងឆ្វេង ប្រសិន​បើ​ បត់​ឆ្វេង ហើយ​ត្រូវ​មើលកញ្ចក់ក្រោយ រួចមើលកញ្ចក់ខាងស្តាំ ប្រសិនបើបត់ស្តាំ ដើម្បីដឹងពីទីតាំងនិង​ចលនា​នៅ​ខាងក្រោយ ។ ជាមួយ​គ្នានេះ ​អ្នក​បើកបរ​ត្រូវ​ឱ្យ​សញ្ញាប្តូរទិសមុននឹងបត់ ដោយ​ត្រូវ​មានចម្ងាយ​ឱ្យ​បាន​គ្រប់គ្រាន់​មុននឹងបត់ពីកន្លែងត្រូវបត់ ហើយត្រូវបន្ថយល្បឿន ។

– លោក ព្រហ្ម វណ្ណថា

“ប្រសិនបើគ្មានឧបសគ្គទេ យើងត្រូវអែប បើសិនត្រូវបត់ឆ្វេង យើងត្រូវអែបគំនូសបង្ហូតកណ្តាលទ្រូងផ្លូវ ហើយត្រូវបត់ឆ្វេងដោយប្រុងប្រយ័ត្ន”

ទាក់ទងនឹងការជែងវិញ លោក ព្រហ្ម វណ្ណថា បានផ្តល់ដំបូន្មានដល់អ្នក​បើកបរទាំងអស់ ត្រូវ​អនុវត្ត​ឱ្យបានត្រឹមត្រូវ ដោយ​ប្រាកដថា ការជែងរបស់ខ្លួន​មិនបង្ក​ឱ្យ​គ្រោះថ្នាក់ដល់អ្នក​បើកបរផ្សេងទៀត។

– លោក ព្រហ្ម វណ្ណថា

“ការជែងនេះទៀតសោត យើង​ត្រូវឃើញច្បាស់ថា តើនៅខាងមុខហ្នឹងមានឧបសគ្គ ឬគ្មានឧបសគ្គ តើយើងអាចជែងហើយ ចូលទៅក្នុង​ចរាចរណ៍​ប្រក្រតី​វិញ​បាន​ដែរឬទេ នៅពេលដែលយើងជែងរួច ដោយមិនរំខានទៅដល់ចរាចរណ៍របស់អ្នកដទៃ”

ទាក់ទងនឹងការជែងនេះផងដែរ បើតាមប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍​ផ្លូវគោករូបនេះ បានបញ្ជាក់ថា ប្រសិន​បើគ្មាន​អ្នក​បើកបរយានជំនិះណាមួយ​ទៀ​ត​​នៅពីក្រោយសុំជែងទេ គឺអាចសុំជែង ដោយត្រូវដឹងថា ល្បឿន​សមាមាត្រ​របស់យានទាំងពីរ គឺអាចជែង​ក្នុងរយៈចម្ងាយ​ខ្លីបំផុត ហើយ​ការ​សុំជែងនេះទៀតសោត ក៏​ត្រូវ​តែឱ្យ​សញ្ញា​សុំជែងតាមរយៈ​ការ​ប្រើ​ភ្លើង​កូដ និង​ហ្វាឆ្លាស់​គ្នា​នៅពេលយប់។ ការជែងនេះ ត្រូវទុកគម្លាតពីយានមួយ​ទៅយានមួយយ៉ាងហោចណាស ១ម៉ែត្រ នេះជាការជែងប្រកបដោយសុវត្ថិភាព។

យោង​តាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍បានឱ្យដឹងថា នៅ​ឆ្នាំ​ ២០២១កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍​ផ្លូវគោក​បានកើតឡើងចំនួន ២៦៧០លើក ដោយ​បណ្តាល​ឱ្យ​ស្លាប់​មនុស្សចំនួន ១៤៩៧នាក់ និង​របួស ៣៦១៥នាក់ ក្នុងនោះរបួសធ្ងន់ជាង ២២០០នាក់។ ទិន្នន័យ​ក៏​បានបញ្ជាក់ដែរថា មូលហេតុចម្បងៗ ដែលបណ្តាល​ឱ្យ​កើត​មាន​គ្រោះថ្នាក់ចរាចរណ៍ គឺមកពីបើកបរលើសល្បឿន​កំណត់, មិនគោរពសិទ្ធអ្នកដទៃ, ការវ៉ាជែង, មិនប្រកាន់ស្តាំ, បត់ដោយមិនមានការប្រុងប្រយ័ត្ន, បើកបរដោយមានគ្រឿងស្រវឹង, កត្តាយានយន្ត និង​បើកបរ​ក្នុងស្ថានភាពងងុយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើន​កន្លែង សម្រាប់ការ​សិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស ដែលមាន​រយៈពេល ២ឆ្នាំ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យចំនួន១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន១០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី...

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្សឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 21/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្ស ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា​ ថ្នាក់ជាតិ។ អាហារូបករណ៍ផ្ដល់ជូនជាការគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

ឱកាសសម្រាប់យុវជនកម្ពុជា ស្វែងយល់ពីវិស័យការទូតក្នុងតំបន់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2026

កម្មវិធី ASEAN Foundation Model East Asia Summit 2026 កំពុងប្រកាសជ្រើសរើសនិស្សិតឆ្នើមចំនួន ៦០ រូប ដើម្បីចូលរួមសិក្សាស្វែងយល់ពីសន្តិសុខ សន្តិភាព

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។