ក្រសួងអប់រំសម្ពោធសមិទ្ធិផលអប់រំនៅ​វិទ្យាស្ថាន​គរុកោស​ល្យ​បាត់​ដំបង​

បាត់ដំបង – នាព្រឹកថ្ងៃចន្ទកន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា បានសម្ពោធដាក់ឱ្យប្រើប្រាស់អគារ និងសមិទ្ធិផលនានា នៅក្នុង​បរិវេណ​វិទ្យា​ស្ថាន​គរុកោ​ស​ល្យ​​បាត់ដំបង រួមមាន អគាររដ្ឋបាល អគារសិក្សា អគារបណ្ណាល័យ និងបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ សាលពហុបំណង អគារអន្តេវាសិកដ្ឋាននារី ដែលអគារនីមួយៗត្រូវបានបំពាក់គ្រឿងសម្ភារៈបរិក្ខាគ្រប់គ្រាន់ទៅតាមស្តង់ដារបច្ចេកទេស ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក KARIMATA ATSUSHI តំណាង​ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរដែនដី បុគ្គលិកអប់រំ លោកគ្រូ-អ្នកគ្រូ នៅក្នុងវិទ្យាស្ថានគរុកោសល្យជាច្រើនរូបផងដែរ ។

គួរបញ្ជាក់ថា អគារទាំងនេះសាងសង់ឡើងក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់ប្រជាជនជប៉ុន និងរាជរដ្ឋាភិបាលជប៉ុន និងហេដ្ឋារ​ចនា​សម្ពន្ធ័​ ជាច្រើនទៀត ដែលបានសាងសង់ឡើងដោយថវិការាជរដ្ឋាភិបាលកម្ពុជា រួមមាន ការជួសជុលអគារសិក្សា ក្លោងទ្វារ របង សួនច្បារ ប្រព័ន្ធលូបង្ហូរទឹក ទីលាន​បាល់​ទះ ផ្លូវបេតុង ចំណតម៉ូតូ និងរថយន្ត និងការស្តារស្រះស្តុកទឹកផងដែរ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងនូវអំណគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន និងរាជរដ្ឋាភិ​បា​ល​ជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារJICA ដែលបានផ្តល់នូវជំនួយហិរញ្ញប្បទានឥតសំណងជាបន្តបន្ទាប់ ដល់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា ។ ឯកឧត្តមបន្តថា ជាពិសេស ក្នុងវិស័យអប់រំដែលជំនួយទាំងនោះ ចូលរួមចំណែកយ៉ាងធំធេង​ក្នុងកំណែទម្រង់វិស័យអប់រំ​នៅកម្ពុជា​ឱ្យមាន​ការ​អភិវឌ្ឍ​ និងរីកចំចម្រើនជាបន្តបន្ទាប់ ។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីសង្ឃឹមថា ក្រោយពីទទួលបាននូវហេដ្ឋារចនាសម្ព័ន្ធដែលមានស្តង់ដា និងប្រកបដោយគុណភាព សោភ័ណ្ឌភាពនាពេលនេះ គណៈគ្រប់គ្រង គ្រូឧទ្ទេស គរុសិស្ស គរុនិស្សិត ពិតជាចូលរួមប្រើប្រាស់ និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធទាំងនេះឱ្យអស់លទ្ធភាព និងប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល ឆ្ពោះទៅបង្កើនគុណភាព នៃការបណ្តុះបណ្តាលគរុកោសល្យឱ្យស្របតាមបរិបទនៃសតវត្សទី២១។

គួរជម្រាបជូនថា ក្រសួងអប់រំ យុវជន និងកីឡា បានសម្ពោធដាក់ឱ្យប្រើប្រាស់អគារ និងសិមិទ្ធិផលនានានៅក្នុងបរិវេណវិទ្យាស្ថានគរុកោសល្យបាត់ដំបង រួមមាន ១. អគាររដ្ឋបាល មានកំពស់២ជាន់ ចែកចេញជា ២៩បន្ទប់ ។ ២. អគារសិក្សា មានកម្ពស់​បីជាន់ ចែកចេញជា ៣០បន្ទប់។ ៣. អគារបណ្ណាល័យ និងបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ មានកម្ពស់​ពីរជាន់ ចែកចេញជា ១០បន្ទប់។ ៤. សាលពហុបំណង កម្ពស់មួយជាន់ ចែកចេញជា ១៥បន្ទប់។ និង៥. អគារអន្តេវាសិកដ្ឋាននារី កម្ពស់​បី​ជាន់ ចែកចេញជា ១៧បន្ទប់  ដែលអគារនីមួយៗ បំពាក់គ្រឿងសម្ភារៈនិង​បរិក្ខាគ្រប់គ្រាន់​ទៅតាមស្តង់​ដា​បច្ចេកទេស​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

ឱ​កាស​អាហារូបករណ៍​សម្រាប់​យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​ហានិភ័យ​នៅក្នុង​ខេត្ត​សៀមរាប ​នៅ​វិទ្យាស្ថាន​ ​NPIA​ ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2026

វិទ្យាស្ថាន​ជាតិពហុ​បច្ចេក​ទេស​អង្គរ (NPIA) នៃក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​ជំនាញវិជ្ជាជីវៈ ផ្ដល់ជូន​អាហា​រូបករណ៍​សម្រាប់​យុវ​ជន និង​ពលរដ្ឋ​នៅក្នុង​ខេត្តសៀមរា​បសរុបជាង១ពាន់នាក់ ផ្ដោត​លើជំនាញ​ចំនួន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2024

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

ឱកាសអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ ពីកម្មវិធី YSEALI Professional Exchange នៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2026

ជាឱកាសដ៏ល្អមួយសម្រាប់អតីតនិស្សិត អ្នកជំនាញវ័យក្មេង និងសាធារណជនកម្ពុជា ក្នុងការអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ តាមរយៈកម្មវិធី YSEALI Professional Exchange