ល្បែងឈូង អប់រំមនុស្សឱ្យមានសាមគ្គីភាព ក្នុងការយល់ដឹងអំពីតម្លៃសង្គម

«ចូលឆ្នាំថ្មីហើយ តោះយើង​នាំគ្នាលេងឈូង?» នេះគឺជាពំនោល ដែល​គេតែងលឺយុវជន យុវនារី តែងពោល​ទៅ​កាន់គ្នា ពេលជួបជុំនៅតាមទីវត្តអារាម នាឱកាស នៃពិធីបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិ ។ ល្បែងឈូង ត្រូវ​គេចាត់ទុកថា គឺជាល្បែង​ប្រជាប្រិយខ្មែរ​ដ៏​សំខាន់មួយ ​ក្នុង​ចំណោម​ល្បែង​ប្រជាប្រិយខ្មែរជាច្រើនទៀត ដែល​គេតែងលើក​យកមក​លេង​ ក្នុង​ឱកាស​នៃពិធីបុណ្យចូលឆ្នាំថ្មីម្តងៗ។

យោង​តាម​សៀវភៅ​ល្បែង​ប្រជាប្រិយខ្មែរ ដែលចងក្រង​ដោយ​ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ជាល្បែងម្យ៉ាង របស់មនុស្សកំលោះក្រមុំ ឬមនុស្សចំណាស់ៗ ប្រុសស្រឺ ទូទាំងកម្ពុជរដ្ឋ គេតែងលេងនៅពេលយប់ ខែភ្លឺ ក្នុងរដូវចូលឆ្នាំថ្មី (ខែចេត្រ ពិសាខ)។

ការលេងល្បែងនេះ គេចែកគ្នាជា ២ពួក ប្រុស១ពួក ស្រី១ពួក។ ក្នុង១ពួកៗ មានគ្នាចំនួនពី១០នាក់រឺ២០ នាក់ឡើងទៅ ឈរត្រៀមជា ២ជួរ ទល់មុខគ្នា ឃ្លាតពីគ្នាប្រមាណជា៨ រឺ១០ ម៉ែត្រ។ គេយកក្រមារឺកន្សែងមកឆ្នូលអោយមូលចងរិតឱ្យ​តឹងណែនល្អ ទុកឱ្យ​មានកន្ទុយបន្ដិចហៅថា «ឈូង» សំរាប់កាន់បោះរឺចោលទៅមករកគ្នា។

លោក សំបូរ មាណ្ណារ៉ា សាស្រ្តាចារ្យ​ប្រវត្តិសាស្រ្តកម្ពុជា​បាន​មានប្រសាសន៍ថា លក្ខខណ្ឌសំខាន់ នៃការលេងល្បែងប្រជាប្រិយសម្រាប់យុវវ័យ គឺសប្បាយ បានជួបជុំគ្នា បានឱ្យ​តម្លៃគ្នា បានស្គាល់គ្នា។ សម្រាប់ល្បែងឈូង បើនិយាយពីតម្លៃនៃការអប់រំ ល្បែងនេះ គឺចង់ឱ្យ​មនុស្ស​ចេះសាមគ្គីគ្នាដោះស្រាយបញ្ហា និង​អប់រំឱ្យ​មនុស្ស​មានភាពឈ្លាសវៃ។

លោកបានលើកជាឧទាហរណ៍ថា ប្រសិនបើ​ក្រុមណាមួយ​ចាញ់ នោះគេនឹងសាមគ្គីគ្នាដើម្បីដោះស្រាយបញ្ហា ជួនកាលគេដោះស្រាយប្រស្នា ឬពាក្យ​ប្រដៅពីម្ខាងទៅម្ខាង ជួលកាលគេឱ្យ​មនុស្សបង្ហាញប្រាប់អំពីភាពល្អ ភាពខ្លាំង ភាពពូកែ ដូចជាគេឱ្យច្រៀង គេឱ្យ​រាំជាដើម។

លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា

“ទាំងអស់នេះ គឺជាការល្បងល្បែងបញ្ញាមួយ ហើយ​ជាការ​អប់រំ​មួយ​សម្រាប់​ឱ្យ​មនុស្ស​មានភាពឈ្លាសវៃ និង​សាមគ្គីភាពនៅក្នុងក្រុម ក្រុមនារីសាមគ្គីភាពដោយក្រុមនារី ក្រុមបុរសសាមគ្គីភាពដោយក្រុមបុរស ដើម្បីធ្វើយ៉ាងម៉េចឱ្យ​មានលក្ខណៈសប្បាយជាមួយគ្នា​ជាភាតរភាព”

មួយវិញទៀត ល្បែង​ឈូង នេះ ក៏មានន័យបង្ហាញប្រាប់អំពីទំនាក់ទំនងសកម្មរបស់យុវជន យុវនារី ផងដែរ ដោយ​លោកសាស្រ្តចារ្យ​បានលើកឡើងថា នៅក្នុងប្រពៃណីខ្មែរដើម គេមិនអនុញ្ញាតឱ្យ​ជួបជុំគ្នា ប៉ះសាច់ឈាមគ្នាទៅវិញទៅមកឡើយ ប៉ុន្តែពេលលេងចោលឈូង យុវជន យុវនារី អាចមើលគ្នា អាចសម្លឹងគ្នា។

លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា យ៉ាងណាក៏ដោយត្រឡប់មកវិញ និយាយជារួមសម្រាប់លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ល្បែងឈូង គឺមានការអប់រំសំខាន់ ចង់​ឱ្យ​មនុស្ស​មានសាមគ្គីភាព​ក្នុងការយល់ដឹងអំពីតម្លៃសង្គម៕

“…ចង់បង្ហាញប្រាប់អំពីការដែលមនុស្សប្រុសស្រីបានជួបជុំគ្នា ហើយបានស្គាល់គ្នាទៅវិញទៅមក ហើយអាស្គាល់គ្នាហ្នឹង ទោះបីមិនទាន់ចាប់អារម្មណ៍ក៏ដោយ ក៏ស្គាល់គ្នា ដើម្បីទុកចំណាំចាំទុករបស់បុគ្គលសាម៉ីខ្លួនរៀងខ្លួនដែរ ព្រោះមនុស្សស្រី មិន​អាចទៅប្រាប់មនុស្សប្រុសបានទេ តែមនុស្សប្រុស កម្លោះ គាត់ដៅមនុស្សស្រីទុក ទៅប្រាប់ម្តាយគាត់ ទៅប្រាប់​ឪពុកគាត់ គាត់ពេញចិត្ត ហើយ​នាំគ្នារៀបចំផែនការនៃជីវិតដើម្បីរៀបមង្គលការ ចូលស្តីដណ្តឹងអីអញ្ចឹងទៅ”




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

NIEI​ ​​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ «​មិន​បង់​ថ្លៃ​ ​និង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​» ​សម្រាប់​វគ្គ​ថ្មី ​ខែសីហា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2026

​វិទ្យាស្ថាន​ជាតិ​សហគ្រិន​ភាព​ និង​ន​វានុវត្តន៍​ (​NIEI​) ​កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​-​និស្សិត​ ​និង​ប្រជាពលរដ្ឋ​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ និង​បច្ចេកទេស ​(​C​1​ ​-​1.5​M​)

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។