ការធ្វើគុណនិងការដឹងគុណជាឥរិយាបថអប់រំស្មារតី​មនុស្សឱ្យចេះ​សាង​អំពើ​ល្អ

ភ្នំពេញ- ការធ្វើគុណ និងតបគុណ ឬសងគុណ ជាឥរិយាបថអប់រំស្មារតីបង្ហាញពីទង្វើមិនព្រងើយកន្តើយចំពោះនរណាម្នាក់ដែលបានធ្វើអំពើរល្អ​មកលើខ្លួន ។ ទន្ទឹម​គ្នានេះសេចក្ដីល្អកើតមាននៅពេលដែលមនុស្សចេះស្គាល់គុណ ដែលធ្វើឱ្យមនុស្សរីករាយចង់បរិច្ចាគ ឬចែករំលែកអ្វីដែលខ្លួនមានទៅកាន់អ្នកដទៃ ឱ្យ​ទទួ​ល​បា​នភាពរីករាយដូចខ្លួនដែរ ។

បើតាមវចនានុក្រមរបស់សម្តេចសង្ឃរាជ ជួន ណាត ពាក្យ “គុណ” មានន័យថា សភាវធម៌ដែលចម្រើន​ឡើងដោយលក្ខណៈ​របស់ខ្លួនគួរ​គោរពតបស្នងនឹងខានពុំបាន រួមមាន គុណមាតា គុណបិតា គុណគ្រូ គុណ អ្នកមានឧបការៈលើខ្លួន ។ ទន្ទឹមគ្នានេះ ការធ្វើគុណ ជាការសាងអំពើល្អទៅសង្គមជីវិត ដើម្បីបង្កបង្កើននូវភាពរីកដុះដាលនៃជីវិត។ លើសពីនេះ បុគ្គលដែលចេះធ្វើគុណ រមែងផ្ដល់ឱ្យអ្នកដទៃដោយស្មោះអស់ពីចិត្ត ដោយមិនទាមទារផលតបស្នង។

ចំណែក “ការតបគុណ” មានន័យថា ការធ្វើគុណត្រឡប់វិញ ចំពោះមនុស្សដែលបានធ្វើគុណមកលើយើង។ ទន្ទឹមគ្នានេះ ការតបគុណបញ្ជាក់​អំពីសេចក្ដីភ្ញាក់​រលឹកដល់អ្នកដែលបានធ្វើសេចក្ដីល្អចំពោះខ្លួន ដោយចាប់ផ្ដើមធ្វើអំពើល្អត្រឡប់ទៅវិញតាមលទ្ធភាពដែលអាចធ្វើទៅបាន។  បើតាមសៀវភៅ គុណមាតាបិតា (ឧបាសក ម៉ិញ សាវ៉ាន, ២០២២) និយាយថា មាតាបិតាលោកបានធ្វើគុណដល់កូនហើយ កូនបានតបគុណលោកវិញដោយទំនុកបម្រុងចិញ្ចឹមថែរក្សា ជួយធ្វើការងារ ធ្វើបុណ្យទក្ខិណា ឧទ្ទិសជូនលោក ឈ្មោះថា កូនបានតបគុណមាតាបិតាដោយពិត។

បន្ថែមពីនេះ ពាក្យ “សង” មានន័យថា កាត់បន្ថយ ។ ក្នុងន័យនេះ “ការសងគុណ” មានន័យថា កាត់បន្ថយចំនួនគុណ គឺអំពើល្អអ្នកដទៃធ្វើមកលើខ្លួនយើង។ ទន្ទឹមគ្នានេះ ការកាត់បន្ថយគុណ គឺការធ្វើអំពើល្អតបវិញឱ្យបានច្រើនទ្វេដង លើសពីចំនួនអំពើល្អដែលយើងបានទទួល។ ម៉្យាងវិញទៀត អំពើល្អ មិនមែនមានន័យ ដូចគ្នានឹងការសងប្រាក់ជំពាក់ឡើយ តែមានន័យថា យើងគប្បីប្រព្រឹត្តនូវអំពើណាដែលនាំអោយជីវិតយើង ជីវិតអ្នកដែលក្នុងបន្ទុកយើង ជីវិតអ្នកនៅជុំវិញខ្លួនយើង បានទទួលនូវសេចក្តីសុខ សេចក្តីរីករាយសោមនស្ស និងសុភមង្គលនៅក្នុងចិត្តល្អស្មើៗគ្នានឹងយើងដែរ។

គួរបញ្ជាក់ថា បុគ្គលណាមួយដែលដឹងនូវឧបការគុណដែលអ្នកដទៃធ្វើដល់ខ្លួនបុគ្គលនោះឈ្មោះថាកតញ្ញូបុគ្គល ។ ទន្ទឹមគ្នានេះ កតញ្ញូបុគ្គលគួរធ្វើឧបការៈតបគុណគេវិញ ទើបបានឈ្មោះថា កតញ្ញូកតវេទីបុគ្គលពោលគឺបុគ្គលរកបានដោយកម្រ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Negeri Jakarta ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2026

សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2024

តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...