របបអាហារសុខភាព ៖ អាហារូបត្ថម្ភត្រឹមត្រូវផ្តើមចេញពីជម្រើសនិងរបៀបចម្អិនមុខម្ហូប

កំពង់ស្ពឺ –  ឧទ្យានជាតិគិរីរម្យជារមណីយដ្ឋានទេសធម្មជាតិដ៏ស្រស់ត្រកាលគ្របដណ្តប់ដោយព្រៃស្រល់លើខ្នងភ្នំនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ហើយបរិយាកាលព្រឹកនេះកាន់តែរីករាយ និងស្រស់ស្អាតមួយកម្រិតទៀត នៅពេលដែលក្រុមយុវអាហារូបត្ថម្ភនៃអង្គការ Helen Keller អន្តរជាតិ ប្រមាណជាង ៣០នាក់ បាននាំគ្នាសិក្សានិងចម្អិនម្ហូបអាហារដោយផ្ទាល់ដៃរួមគ្នា បំណងជម្រើសបន្លែត្រីសាច់និងរៀនពីរបៀបចម្អិនមុខម្ហូបសម្រាប់របបអាហារសុខភាព ។ កម្មវិធីនេះដែរ ក៏មានវត្តមានតំណាងអង្គការ Helen Keller តំណាង គម្រោង MESEFO នៃអង្គការ GIZ ព្រមទាំងយុវជនតំណាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ នៃទីស្តីការគណៈរដ្ឋមន្ត្រី ។

កញ្ញា ឈុន បូរមី អ្នកសម្របសម្រួលយុវជនជើងឯកអាហារូបត្ថម្ភមាន បាននិយាយថា កម្មវិធីបោះជំរុំយុវជននៅថ្ងៃទី០៧-០៨ ខែមេសានេះ មានគោលបំណងបួនសំខាន់ រួមមាន ១. បង្កើនការយល់ដឹងរបស់យុវជនជើងឯកអាហារូបត្ថម្ភស្តីពីជម្រើសនិងរបៀបចម្អិនមុខម្ហូបសម្រាប់របបអាហារសុខភាព, ២. ប្រឡងប្រណាំងលើការរៀបចំចម្អិនមុខម្ហូបសម្រាប់របបអាហារសុខភាពដែលដាក់ពិន្ទុដោយចុងភៅជំនាញ, ៣. ផ្តល់វេទិកាដល់យុវជនដើម្បីចែករំលែកការយល់ដឹង បទពិសោធន៍ និងមតិយោបល់លើជម្រើសនិងរបៀបចម្អិនមុខម្ហូបសម្រាប់របបអាហារសុខភាព, និង ៤. ពិភាក្សាលើយុទ្ធនាការមិត្តអប់រំមិត្ត សមិទ្ធិផល បញ្ហាប្រឈម ដំណោះស្រាយ និងជំហានបន្ទាប់ ។ 

លោក ហ៊ូ ក្រើន នាយករងអង្គការ Helen Keller មានប្រសាសន៍ថា ដំណើរបោះជំរុំយុវជនអាហារូបត្ថនេះ យុវជនទាំងអស់មានឱកាសយល់ពីសារៈសំខាន់នៃរបបអាហារសុខភាពដែលពួកគេទទួលការបណ្តុះបណ្តាលពេលកន្លងទៅ ។ ទន្ទឹមគ្នានេះ ពួកគេនឹងមានឱកាសបញ្ចេញស្នាដៃដោយផ្ទាល់ក្នុងការរៀបចំចម្អិនមុខម្ហូបសម្រាប់របបអាហារសុខភាព តាមរយ:ការប្រកួតប្រជែងគ្នាក្រោមការត្រួតពិនិត្យពីចុងភៅជំនាញ។

នាយករងអង្គការ Helen Keller លោក ហ៊ូ ក្រើន បានបញ្ជាក់ទាំងស្នាមញញឹមថា ៖

“បន្តិចទៀតយើងនឹងឃើញថា តើប្អូនៗមានទេពកោសល្យប៉ុណ្ណាក្នុងការប្រើប្រាស់ចំណេះដឹងដែលបានទទួលកន្លងមក និងនៅថ្ងៃនេះពីចុងភៅជំនាញរបស់យើងសម្រាប់ការអនុវត្តជាក់ស្តែង។ ខ្ញុំទន្ទឹងរង់ចាំមើលលទ្ធផលការប្រកួតប្រជែងនេះ”

នៅក្នុងកម្មវិធីចម្អិតចុងភៅពិសេសបានបង្ហាញពីរបៀបធ្វើអាហារសុខភាពបីមុខទៅកាន់យុវជនទាំងអស់ រួមមាន សម្លរកកូរ សម្លរម្ជូរស្រែ និងឆាបន្លែគ្រប់មុខ ដោយពន្យល់យ៉ាងល្អិតល្អន់លើគ្រឿងផ្សំ សម្ភារៈចម្អិនដែល ត្រូវការ និងដំណើរការមុនពេល កំឡុងពេល និងក្រោយពេលចម្អិនម្ហូបសម្រាប់អាហារសុខភាព ។ ដោយឡែក ការផ្តល់ពិន្ទុលើការប្រកួតរៀបចំចម្អិនអាហារសុខភាពនេះ ផ្តោតលើការរៀបចំមុនពេលចម្អិន របៀបធ្វើ ការងារក្រុម រសជាតិអាហារ ភាពប៉ិនប្រសប់ក្នុងការច្នៃប្រតិដ្ឋ អនាម័យ ទេពកោសល្យបង្ហាញមុខម្ហូបបន្ទាប់ពីចម្អិនរួច និងការរៀបចំសម្ភារៈទុកដាក់វិញ ។ 

សូមជម្រាបថា កំឡុងពេលការប្រកួតធ្វើអាហារសុខភាពនេះ មានការសង្កេតមើលយ៉ាងម៉ត់ចត់ពីចុងភៅពិសេស និងគណ:កម្មការត្រួតពិនិត្យក្រោមបរិយាកាសសប្បាយរីករាយ មិត្តភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ។ បន្ទាប់ពីកម្មវិធីធ្វើអាហារសុខភាពត្រូវបានបញ្ចប់មក កម្មវិធីភ្លក្ស មុខម្ហូបដែលជាស្នាដៃរបស់ក្រុមនិមួយៗត្រូវបានធ្វើឡើង។ ក្រុមយុវជននី​មួយ​ៗ​ទទួលបានវត្ថុអនុស្សាវរីយ៍ពីកម្មវិធីដោយមានភាពសប្បាយរីករាយនិងចងចាំនូវបទពិសោធន៍ល្អៗក្នុងរយ:ពេលពីរថ្ងៃនៅហើយបានប្តេជ្ញាផ្សព្វផ្សាយសារគន្លឹះសំខាន់ៗនៃរបបអាហារសុខ ភាព  ដល់មិត្តភក្តិនិងគ្រួសារ ។

កញ្ញា ឃឹម ស្រីពៅ យុវតីមកពីក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍កសិកម្មនិងជនបទ បាននិយាយថា កម្មវិធីបោះជំរុំយុវជនជើងឯកអាហារូបត្ថម្ភ មិនត្រឹមតែធ្វើឱ្យយល់យុវជនយល់ដឹងពីអាហារូបត្ថម្ភទេ តែធ្វើឲ្យយុវជនមានការប្រាស្រ័យទាក់ទងគ្នាបានកាន់តែស្និតស្នាល ចេះជួយធ្វើការងារជាក្រុមបានល្អ មិនត្រឹមតែប៉ុណ្ណោះយុវជនយើងក៏បានលេងល្បែងប្រជាប្រិយ៍ខ្មែរផងដែរ ។

ទន្ទឹមគ្នានេះ កញ្ញា ឃឹម ស្រីពៅ  បានបញ្ជាក់ ៖

“កម្មវិធីបោះជំរុំយុវជនជើងឯកអាហារូបត្ថម្ភ ខ្ញុំពិតជាមានចិត្តសប្បាយរីករាយដោយសារកម្មវិធីនេះធ្វើឱ្យយុវជនមកពីស្ថាប័ន និងសាកលវិទ្យាល័យផ្សេងៗគ្នា ស្គាល់គ្នាតាមរយ:ការបែងចែកក្រុមប្រកួតប្រជែងធ្វើម្ហូបអាហារដែលពោលពេញដោយអាហារូបត្ថម្ភ”

ដោយឡែកកញ្ញា ភូរិម៉ា យុវជនជើងឯកអាហារូបត្ថម្ភអង្គការ Helen Keller បាននិយាយថា ការបោះជំរំយុវជនជើងឯកអាហារូបត្ថម្ភបានផ្តល់​ចំណេះដឹងថ្មីៗទាក់ទងនឹងវិធីសាស្រ្តក្នុងការបន្ថែមគ្រឿងផ្សំដើម្បី​ជួយបង្កើនតម្លៃអាហារូបត្ថម្ភនិងរសជាតិនៃរបបអាហារសុខភាព ។ លើសពីនេះទៀត យុវជន​បានទទួលបទពិសោធន៍ថ្មីៗពីការប្រកួតប្រជែងចម្អិនម្ហូបដើម្បីទទួលបានឣាហារូបត្ថម្ភល្អ និង​បន្តចែករំលែកទៅកាន់បងប្អូន ក្រុមគ្រួសារឣំពីចំណេះដឹងឣំពីរបបអាហារសុខភាព ។

និយាយលាយដោយស្នាមញញឹមយុវជន គិន សុភាភិរុន ជាមកពីក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍កសិកម្មនិងជនបទ បានឱ្យដឹងថា កម្មវិធីបោះជំរុំយុវជនជើងឯកអារហារូបត្ថម្ភ ពិតជាឱកាសល្អ បានផ្តល់ចំណេះដឹង និងបទពិសោធន៏ចម្អិនអាហារសុខភាពល្អ និងបានស្គាល់មិត្តភិត្តច្រើន។ សុភាភិរុន បានសំណូមពរថា អង្គការ Helen Keller និង GIZ គួរមានកម្មវិធីបោះជំរុំយុវជនជើងឯកអារហារូបត្ថម្ភនៅតាមបណ្តាខេត្តផ្សេង​​​​​​​​ៗទៀតឱ្យបានច្រើន ។

អ្នកស្រីវេជ្ជបណ្ឌិត Sanne Sigh អ្នកជំនាញអាហារូបត្ថម្ភគម្រោង MUSEFO នៃអង្គការ GIZ និងលោក អ៊ុន សំអឿន តំណាងគម្រោង MESEFO នៃអង្គការ GIZ មានប្រសាសន៍ថា នៅពេលយុ​វ​ជនបានយល់ច្បាស់ពីសារៈសំខាន់នៃរបបអាហារសុខភាព នោះនឹងជួយលើកកម្ពស់សុខភាពនិងការលូតលាស់រាងកាយរបស់ពួកគេយ៉ាងល្អ។

នេះជាការបញ្ជាក់របស់អ្នកស្រីវេជ្ជបណ្ឌិត Sanne Sigh អ្នកជំនាញអាហារូបត្ថម្ភគម្រោង MUSEFO នៃអង្គការ GIZ

“ក្នុងនាមគម្រោង MUSEFO នៃអង្គការ GIZ ខ្ញុំសូមលើកទឹកចិត្តដល់ប្អូនៗទាំងអស់ដើម្បីសួរសំណួររដល់ចុងភៅជំនាញ និងអ្នកជំនាញអាហារូបត្ថម្ភផ្សេងទៀតដែលនៅទីនេះអំពីរបៀបការរៀបចំចម្អិនមុខម្ហូបសម្រាប់របបអាហារសុខភាព ហើយត្រូវចែករំលែក​ចំណេះដឹងនេះដល់ក្រុមគ្រួសា និងមិត្តភក្តិ ដើម្បីឱ្យពួកគេមានសុខភាពល្អ ព្រមទាំងអាហរូបត្ថម្ភត្រឹមត្រូវ “




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2025

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប...

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

SEAR​CA ​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​ថ្នាក់​អនុ​បណ្ឌិត​-​បណ្ឌិត​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៧​-​២០២៨​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2026

SE​AR​CA ​(​Southeast ​Asian Regional ​Center for ​Graduate Study and ​Research in ​Agriculture​)​ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​សម្រាប់​ថ្នាក់​អនុ​បណ្ឌិត ​និង​ថ្នាក់​បណ្ឌិត​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៧​-​២០​២៨ ​នេះ

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។