នៅពេលវ័យកាន់តែចំណាស់មនុស្សតែងមានអារម្មណ៍ថាខ្លួនឯងកាន់តែឯកា ហើយបញ្ហាសុខភាពផ្លូវចិត្តកាន់តែប្រែប្រួលឥតឈប់ឈរទៅតាមនោះដែរ។ ប៉ុន្តែភាពឯកានេះ មិនមែនជាបញ្ហាធ្ងន់ធ្ងរសម្រាប់ឡើយ ប្រសិនបើខ្លួនឯង ឬសមាជិកគ្រួសារសាកល្បងគិតទៅដល់វិធីសាស្រ្តទាំង ៥ចំណុចខាងក្រោមដើម្បីបង្កភាពរីករាយឱ្យស្របទៅតាមវ័យ។

១. ផ្តោតលើសុខភាពជាចម្បង៖ បញ្ហានៃភាពឯកាអាចបណ្តាលឱ្យមនុស្សមានវ័យចំណាសនឹងមិនអើពើលើសុខភាពផ្ទាល់ខ្លួនឡើយ រាប់ទាំងសុខភាពផ្លូវចិត្ត។ ដូច្នេះទម្លាប់រក្សាខ្លួនឱ្យសកម្មដោយផ្តោតអារម្មណ៍លើសុខភាព អាចឱ្យស្ថានភាពផ្លូវចិត្តកាន់តែរឹងមាំស្របតាមវិវត្តន៍របស់វ័យ។ ផ្លែផ្កានៃសុខភាពក្នុងវ័យនេះ កើតចេញពីសកម្មភាពវិជ្ជមានប្រចាំថ្ងៃ ដូចជា ហាត់ប្រាណ អាន ស្តាប់ និងប្រឹក្សាយោបល់ជាមួយមនុស្សវ័យស្រដៀងគ្នា។
២. បង្កើនគំនិតច្នៃប្រតិដ្ឋជាប្រចាំ៖ ស្របទៅតាមវ័យការសរសេរសៀវភៅ ការសម្ដែងសិល្បៈ ស្តាប់តន្ត្រី ឬគូរគំនូរ ជាគំនិតច្នៃប្រតិដ្ឋដែលធ្វើឱ្យចិត្តរីករាយជានិច្ច។ បង្កើនគំនិតច្នៃប្រតិដ្ឋជាប្រចាំជាផ្នែកមួយនៃការដោះស្រាយភាពឯកា ហើយការស្រាវជ្រាវបានបង្ហាញថា មនុស្សដែលមានគំនិតច្នៃប្រតិដ្ឋតែងគិតអំពីរឿងអស្ចារ្យ បង្កើតស្នាដៃសិល្បៈថ្មី និងគិតវិជ្ជមានប្លែកពីគេ។

៣. ពេញចិត្តនឹងអ្វីដែលកំពុងមាន៖ មនុស្សមានអារម្មណ៍ឯកោកាន់តែខ្លាំងឡើងៗ ខណៈពួកគេចាប់ផ្ដើមយល់ថា ខ្លួនកាន់តែចាស់ ។ ការយល់ឃើញនេះ ជាបញ្ហាដែលតែងធ្វើទុក្ខដល់មនុស្សវ័យចាស់ជានិច្ច។ ការទទួលយកលទ្ធផលដែលធ្វើបានកន្លងទៅអាចជារឿងដែលរីករាយបំផុតស្របតាមវ័យ។
៤. ធ្វើអ្វីដែលអ្នកចង់ធ្វើ៖ មនុស្សម្នាក់ៗវ័យកាន់តែវិវឌ្ឍន៍ចិត្តកាន់តែប្រែប្រួល ប៉ុន្តែសំខាន់បំផុតការគ្រប់គ្រងទៅលើស្ថានភាពផ្លូវចិត្ត និងពេញចិត្តធ្វើកិច្ចការអ្វីមួយដែលខ្លួនចង់ធ្វើ។ អ្នកអាចចូលរួមធ្វើអ្វីថ្មីៗដែលខ្លួនឯងពេញចិត្ត នោះវានឹងធ្វើឱ្យអ្នកឈប់បានអារម្មណ៍ឯកាតាមរយៈការជួបមនុស្សថ្មីៗ និងបង្កើនទំនាក់ទំនងឱ្យបានច្រើនទៅកាន់មនុស្សជុំវិញខ្លួន។

៥. ចិញ្ចឹមសត្វ៖ មានសត្វចិញ្ចឹមនៅក្នុងផ្ទះគឺជារឿងមួយដ៏ល្អ ប្រៀបដូចជាអ្នកអាចរីករាយជាមួយក្រុមឆ្មាដ៏ស្រស់ស្អាត ឆ្កែ បក្សី ឬអ្វីផ្សេងទៀតដែលអ្នកចាប់អារម្មណ៍ចិញ្ចឹម ឬស្រឡាញ់។ ការចិញ្ចឹមសត្វចិញ្ចឹមនឹងបង្កើតមិត្តល្អជាមួយអ្នកនៅក្នុងផ្ទះ ប្រៀបដូចជាមិត្តយល់ចិត្តម្នាក់។ នៅពេលអ្នកថែទាំសត្វចិញ្ចឹម អ្នកនឹងមានអារម្មណ៍ខ្លួនឯងមានអ្នកនៅក្បែរ ឬនៅជាមួយអ្នកគ្រប់ពេលវេលា ហើយវានឹងនាំឱ្យអ្នកមានអារម្មណ៍ល្អប្លែកនៅក្នុងជីវិត៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ផ្តល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/04/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានប្រកាសផ្តល់អាហារូបករណ៍ ក្នុងការសិក្សាជំនាញសំខាន់ៗចំនួន៧ដែលកំពុងមានតម្រូវការទីផ្សារ សម្រាប់យុវជនដែលកំពុងស្វែងរកជំនាញប្រចាំជីវិត...
សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិនចំនួន ៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/03/2024
អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៨០កន្លែង...
វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/06/2024
អង្គការដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាសជ្រើសរើសសិស្សានុសិស្សក្រីក្រ ដើម្បីចូលរៀនថ្នាក់ត្រៀម និងថ្នាក់ជំនាញចំនួន ៣៥០នាក់ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ខាងមុខ។
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/07/2023
កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/06/2025
តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/02/2025
តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/05/2024
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានប្រកាសជ្រើសរើសនិស្សិតឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ លើកទី២ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។






























