ម្ចាស់ជ័យលាភីគ្រូបង្រៀនល្អ ៖ អត្ថន័យ “រៀនដើម្បីទាំងអស់គ្នា” អប់រំមនុស្សឱ្យមានសាមគ្គីភាព

ភ្នំពេញ – ចតុស្តម្ភនៃការអប់រំបួនយ៉ាង រួមមាន រៀនដើម្បីចំណេះដឹង រៀនដើម្បីចំណេះធ្វើ រៀនដើម្បីទាំងអស់គ្នា និងរៀនរស់ជាមួយគ្នា ។ ទន្ទឹមគ្នានេះ ចតុស្តម្ភនៃការអប់រំជាសសរគ្រឹះដ៏រឹងមាំសម្រាប់ទ្រទ្រង់ការអប់រំសំដៅសម្រេចគោលនយោបាយអប់រំ ដើម្បីកសាងធនធានមនុស្សគ្រប់រូបឱ្យមានចំណេះដឹង។ នេះបើតាមប្រសាសន៍លើកឡើងរបស់លោកស្រី លី សុភាព គ្រូបង្រៀននៅវិទ្យាល័យហ៊ុនសែន ក្រុងទេពនិម្មិត ខេត្តប៉ៃលិន និងជាម្ចាស់ជ័យលាភីគ្រូបង្រៀនល្អកម្រិតមធ្យមសិក្សា ពីក្រសួងអប់រំ យុវជន និងកីឡា កាលពីឆ្នាំ២០១៩-២០២០កន្លងទៅ។

លោកស្រី លី សុភាព គ្រូបង្រៀននៅវិទ្យាល័យហ៊ុនសែន ក្រុងទេពនិម្មិត ខេត្តប៉ៃលិន មានប្រសាសន៍ថា រៀនដើម្បីទាំងអស់គ្នា សំដៅទៅលើមនុស្សគ្រប់ត្រូវរៀនសូត្រឱ្យមានចេះណេះដឹងទាំងអស់គ្នា ទី១. រៀនដើម្បីជួយខ្លួនឯង ទី២. រៀនដើម្បីជួយមនុស្ស ឬជួយអ្នកនៅជុំវិញខ្លួន និងទី៣. រៀនដើម្បីជំរុញឱ្យមានការរីកចម្រើនដល់ប្រទេសជាតិ ។ លោកស្រី បន្តថា កាលណាមនុស្សទាំងអស់គ្នានៅលើសាកលលោក រៀនសូត្រចេះដឹងគ្រប់គ្នា គឺអាចយកចំណេះដឹងទាំងនោះ ទៅបង្កើតជាចំណេះធ្វើ ផលិតអ្វីផ្សេងៗដែលទាក់ទងទៅនឹងតម្រូវការរបស់មនុស្សប្រើប្រាស់ប្រចាំថ្ងៃ ។

លោកស្រី លី សុភាព គ្រូបង្រៀននៅវិទ្យាល័យហ៊ុនសែន ក្រុងទេពនិម្មិត ខេត្តប៉ៃលិន

“រៀនដើម្បីទាំងអស់គ្នាជួយឱ្យមនុស្សចេះយោគយល់អធ្យាស្រ័យគ្នា ចេះរស់នៅជាមួយគ្នា កាត់បន្ថយអំពើហិង្សាផ្សេងៗដែលកើតមាន ព្រមទាំងមានសីលធម៌ល្អក្នុងការប្រកបការងារ និងក្នុងជីវិតរស់នៅ”

ម្ចាស់ជ័យលាភីគ្រូបង្រៀនល្អ  លោកស្រី លី សុភាព បញ្ជាក់បន្ថែមថា រៀនដើម្បីជួយខ្លួនឯង មានន័ថា ត្រូវរៀនដើម្បីជួយខ្លួនឯងឱ្យរួចផុតពីភាពអវិជ្ជា អាចចេះសរសេរ ចេះអានបាន ហើយមានការគិតពិចារណាត្រឹមត្រូវ និងចេះបង្កើតក្ដីស្រមៃរបស់ខ្លួនឯងនៅពេលអានាគតថាចង់ធ្វើអ្វី? ចង់បង្កើតអ្វី? លើសពីនេះ មនុស្សក៏ត្រូវរៀនដើម្បីជួយអ្នកនៅជុំវិញខ្លួន បន្ទាប់ពីអាចជួយខ្លួនឯងឱ្យមានចំណេះដឹងជាមុនសិន។ ប្រសិនយើងជាអ្នកមានចំណេះដឹងម្នាក់ យើងក៏អាចជួយមនុស្សជុំវិញខ្លួនរួចផុតពីភាពអវិជ្ជា ដោយសារការណែនាំពន្យល់ផ្សេងៗ ដែលអាចជួយឱ្យគេមានចំណេះដឹង មានគំនិត និងគោលជំហរក្នុងជីវិត។

លោកស្រី លី សុភាព គ្រូបង្រៀននៅវិទ្យាល័យហ៊ុនសែន ក្រុងទេពនិម្មិត ខេត្តប៉ៃលិន

“នៅទីកន្លែងដែលសម្បូរទៅដោយមនុស្សមានចំណេះដឹង ការរស់នៅជាមួយគ្នា គឺកាន់តែប្រសើរឡើង”

ជុំវិញកិច្ចការរបង្រៀនសិស្សទទួលបានជោគជ័យក្នុងការសិក្សា សិស្សឱ្យតម្លៃលើការរៀនសូត្រ អ្នកគ្រូ លី សុភាព តែងផ្ដល់ការលើកទឹកចិត្ត និងណែនាំសិស្សា​នុសិស្សអំពីសារៈប្រយោជន៍នៃការរៀនសូត្រ ។ លោកស្រីបន្តថា បើសិស្សានុសិស្សជាកូនអ្នកចម្ការ យើងត្រូវមានចំណេះដឹងផ្នែកចម្ការឱ្យពិតប្រាកដ ដើម្បីទទួលបានទិន្នផលដំណាំល្អជួយជីវភាពគ្រួសារឱ្យរីកចម្រើន។ ម៉្យាងវិញទៀត បើសិស្សជាអ្នកជនបទត្រូវសម្លឹងមើលអ្នកទីក្រុង បើយើងអ្នកទីក្រុងត្រូវសម្លឹងមើលទៅប្រទេសជិតខាង ថាបច្ចេកវិទ្យារីកចម្រើនដល់កម្រិតណា? ទាំងនេះគឺអាស្រ័យលើចំណេះដឹងរបស់មនុស្សតាមរយៈការខិតខំប្រឹងប្រែងរៀនសូត្រ។

តាមការបញ្ជាក់របស់ គ្រូបង្រៀនវ័យ៣៩ឆ្នាំរូបនេះ កាលណាមនុស្សគ្រប់រូបទទួលបានការអប់រំ មានចំណេះដឹង ចំណេះធ្វើ និងជំនាញពិតប្រាកដ នោះប្រទេសជាតិនឹងរីកចម្រើន ដោយសារមានការបង្កើតថ្មី បច្ចេកវិទ្យាទំនើប រួមចំណែកធ្វើឱ្យប្រទេសមានការអភិវឌ្ឍរីកចម្រើនទៅមុខយ៉ាងលឿន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

អាហារូបករណ៍ពេញថ្លៃ ១០០% លើជំនាញបច្ចេកទេសរថយន្ត សម្រាប់សិស្សនិទ្ទេស A វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2026

សម្រាប់យុវសិស្សឆ្នើមទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A និងមានក្ដីស្រមៃចង់ចាប់យកអាជីពក្នុងវិស័យយានយន្ត

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

ក្រសួង​ការងារ​ ផ្ដល់​អាហារូបករណ៍​កម្រិត​ជាន់ខ្ពស់​បច្ចេកទេស​ចំនួន​ ​៦០​កន្លែង​ ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2026

​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​រយៈពេល​ ៤​ឆ្នាំ​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧ ​នៅ​ ​Thai Nguyen ​College

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

អាហារូបករណ៍ ២៥០០កន្លែង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សម្រាប់សិស្សផ្នែកអប់រំបច្ចេកទេស ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2026

សម្រាប់សិស្សានុសិស្ស​ដែល​បានប្រឡងជាប់​សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣, ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើសបេក្ខជនចំនួន ២៥០០កន្លែង