សិស្សនិទ្ទេស A ទាំងជាង១៧០០នាក់ នឹង​ជួបសម្តេចតេជោនៅថ្ងៃនៅថ្ងៃទី២៨ កុម្ភៈ

ភ្នំពេញ – ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​កំណត់យកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០២២ ជា​ថ្ងៃជួបសំណេះ​សំណាល​ជាមួយ​សិស្ស​និទ្ទេស A ទាំង ១៧៥៣នាក់ ព្រមទាំងក្រុមគ្រួសារសិស្ស។ បើតាម​ប្រសាសន៍របស់សម្តេចតេជោក្នុងឱកាស​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កំណាត់ផ្លូវជាតិលេខ៧ នៅ​ខេត្តក្រចេះ​កាលពីព្រឹកថ្ងៃចន្ទ ។

សម្តេចតេជោ បានលើកឡើងថា ដំបូងឡើយ​សម្តេចបានពិភាក្សា​ជាមួយ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡា ដោយ​គិតថា នឹងយក​តែ​សិស្សនិទ្ទេស A ជាអ្នក​ខេត្តកណ្តាល និង​ភ្នំពេញ​ប៉ុណ្ណោះ ដើម្បីជួប​នៅទីក្រុងភ្នំពេញ ហើយ​សិស្ស​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង នឹង​ត្រូវធ្វើតាមអនឡាញ , ប៉ុន្តែដោយ​គិតថា ទាំងកូនសិស្ស ទាំង​ឪពុកម្តាយ ចង់ទៅទីក្រុងភ្នំពេញ ហើយ​សិស្ស​ត្រឹមតែ​ជាង ១៧០០នាក់ ថែមទាំងក្រុមគ្រួសារទៀត គឺអាច​រៀបចំនៅភ្នំពេញបាន ទោះបីជា​ឥឡូវនៅទីក្រុងភ្នំពេញ មេរោគអូមីក្រុងវាបានកើតឡើង​បន្តិច​ក៏​ដោយ។

ជាមួយ​គ្នា​នេះ សម្តេចតេជោ ក៏បានស្នើឱ្យ​អាជ្ញាធរខេត្ត​ដែលមានសិស្សនិទ្ទេស​ A​ទាំងអស់សម្រួលដល់ការធ្វើដំណើរ និងការសម្រាកជូនដល់ពួកគេ និងក្រុមគ្រួសារផងដែរ។

សម្រាប់ជំនួបជាមួយ​សិស្ស​និទ្ទេស A នៅឆ្នាំនេះ គេមិនដឹងថា តើ​សម្តេចតេជោ​នឹងផ្តល់ជា​រង្វាន់លើកទឹកចិត្ត​អ្វីខ្លះដល់ពួកគេនោះទេ តែបើតាម​ប្រសាសន៍ខ្លះៗរបស់សម្តេចតេជោក្នុងចំណោមរង្វាន់លើកទឹកចិត្ត អាចនឹង​មាន Ipad ម្នាក់មួយ​គ្រឿង ដែលត្រូវ​បានបញ្ជាទិញ និង​នាំ​មក​ដល់ស្រុកខ្មែរ​នៅថ្ងៃទី២២ ខែកុម្ភៈ។

សូម​បញ្ជាក់ថា ការប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុបសម្រាប់ឆ្នាំ​សិក្សា​២០២០-២០២១ បានប្រព្រឹត្ត​ទៅ​កាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ​២០២១ ដោយមានបេក្ខជនប្រឡងជាប់សរុបជាង៧ម៉ឺននាក់ ខណៈបេក្ខជន​ដាក់ពាក្យ​ប្រឡងសរុបចំនួនជាង ១១ម៉ឺននាក់។ ក្នុង​នោះ​សិស្ស​ដែលជាប់និទ្ទេស A មានរហូត​ដល់ទៅ ១៧៥៣នាក់ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈ​កម្មវិធី​អាហារូបករណ៍​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2025

តាមរយៈ​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យមួយ​ចំនួន​នៅ​រដ្ឋធានីប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន បានសម្រេច​ផ្តល់អាហារូបករណ៍​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ សម្រាប់​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់...

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...