សញ្ញាទាំង៤ សម្គាល់លើជំងឺធ្លាក់ទឹកចិត្តចំពោះបុរស

​អ្នកជំនាញ​សុខភាព​ផ្លូវចិត្ត​បាន​បញ្ជាក់​ថា​ ​ជាទូទៅ​មនុស្ស​គ្រប់រូប​អាច​ជួប​បញ្ហា​ធ្លាក់ទឹក​ចិត្ត​នៅ​ពេលណា​មួយ​ក្នុង​ជីវិត​។​ ​ស្របគ្នា​នេះ​ ​ជំងឺ​ធ្លាក់ទឹក​ចិត្ត​នៅ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ ​នឹង​ប៉ះពាល់​ដល់​របៀប​គិត​របស់​មនុស្សម្នាក់​ៗ​ ​ប៉ះពាល់​ដល់​អារម្មណ៍​ ​និង​បង្កើត​ជា​ទង្វើ​ផ្សេងៗ​។​ ​ជាទូទៅ​អ្នកជំនាញ​កត់​សម្គាល់​ថា​ ​ជំងឺ​ធ្លាក់ទឹក​ចិត្ត​បុរស​ភាគច្រើន​មិន​ងាយ​នឹង​ស្វែងរក​ជំនួយ​ឡើយ​ ​ដោយ​យល់ថា​ ​ពួកគេ​ជា​មនុស្ស​រឹង​មាំ​ ​ជឿជាក់​លើ​ខ្លួនឯង​ ​អាច​គ្រប់គ្រង​ការឈឺចាប់​ ​និង​គ្រប់គ្រង​ស្ថានការណ៍​បាន​ល្អ​។​ ​នេះ​អាច​មូលហេតុ​ធ្វើ​ឱ្យ​បុរស​ពិបាក​ទទួលស្គាល់​ថា​ខ្លួន​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​។​ ​នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​គេ​ទំព័រ​ព័ត៌មាន​ ​Health​line​ ​ស្តីពី​បញ្ហា​សុខភាព​ផ្លូវចិត្ត​ ​។

១​. ​រោគសញ្ញា​រាងកាយ​នៃ​ជំងឺ​ធ្លាក់ទឹក​ចិត្ត​ចំពោះ​បុរស​៖​ ​ជំងឺ​ធ្លាក់ទឹក​ចិត្ត​របស់​បុរស​បណ្តាលមកពី​កត្តា​ជី​វ​សា​ស្រ្ត ​កត្តា​សង្គម​ ​ដែល​ពិបាក​ក្នុង​ការ​កត់​សម្គាល់​ ​និង​វិនិច្ឆ័យ​ជំងឺ​ធ្លាក់ទឹក​ចិត្ត​ចំពោះ​បុរស​។​ ​សញ្ញា​ទូទៅ​មួយ​ចំនួន​នៃ​ការ​ធ្លាក់ទឹក​ចិត្ត​ចំពោះ​បុរស​ ​រួម​មាន​ ​តឹង​ដើមទ្រូង​ ​បញ្ហា​រំលាយអាហារ​ ​រាគ​ ​និង​ទល់លាមក​ ​បាត់បង់​ចំណង់​ផ្លូវ​ភេទ​ ​ឈឺក្បាល​ ​បញ្ហា​អ័រម៉ូន​តេស្តូស្តេរ៉ូ​ចុះ​ទាប​ (​Test​os​t​e​r​one​) ​និង​បេះដូង​លោត​ញាប់​ជាដើម​ ​។

២​. ​រោគសញ្ញា​ផ្លូវចិត្ត​នៃ​ជំងឺ​ធ្លាក់ទឹក​ចិត្ត​ចំពោះ​បុរស​៖​ ​រោគសញ្ញា​ផ្លូវចិត្ត​នៃ​ជំងឺ​ធ្លាក់ទឹក​ចិត្ត​អាច​បង្ហាញ​ភាព​ខុសប្លែក​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់​។​ ​រោគសញ្ញា​ទាំងនេះ​អាច​រំខាន​ដល់​របៀប​ ​គិត​ ​អាកប្បកិរិយា​ ​និង​អារម្មណ៍​របស់​មនុស្ស​។​ ​រោគសញ្ញា​ផ្លូវចិត្ត​ទូទៅ​មួយ​ចំនួន​នៃ​ការ​ធ្លាក់ទឹក​ចិត្ត​ចំពោះ​បុរស​រួម​មាន​ ​អសមត្ថភាព​ផ្តោត​អារម្មណ៍​ ​បញ្ហា​ការ​ចងចាំ​ធ្លាក់​ចុ​ញ​ ​គំរូ​នៃ​ការ​គិត​ដែល​បង្ខំចិត្ត​ ​បញ្ហា​គេង​ពិបាក​ ​និង​មានគំនិត​ធ្វើ​អត្តឃាត​ ​។​  ​បញ្ហា​ធ្លាក់ទឹក​ចិត្ត​នេះ​ ​នឹង​បង្ក​ទៅជា​បញ្ហា​ជំងឺ​ធ្លាក់ទឹក​ចិត្ត​ធ្ងន់ធ្ងរ​ ​ឬ​កើត​មានវិបត្តិ​ផ្លូវចិត្ត​រ៉ាំ​រៃ​ ​។

​ ​៣​. ​សញ្ញា​អារម្មណ៍​នៃ​ជំងឺ​ធ្លាក់ទឹក​ចិត្ត​ចំពោះ​បុរស​៖​ ​នៅពេលដែល​មនុស្ស​ភាគច្រើន​ឮ​ពាក្យ​ថា​ “​ជំងឺ​ធ្លាក់ទឹក​ចិត្ត​” ​ពួកគេ​គិត​ពី​មនុស្សម្នាក់​ដែល​ហាក់ដូចជា​សោកសៅ​ខ្លាំង​។​ ​ទោះជាយ៉ាងណាក៏ដោយ​ ​ភាព​សោកសៅ​គ្រាន់តែ​ជា​អារម្មណ៍​មួយ​ក្នុងចំណោម​អារម្មណ៍​ជាច្រើន​ ​ដែល​អាច​បណ្តាល​ឱ្យ​ធ្លាក់ទឹក​ចិត្ត​ ​។​ ​បន្ថែម​ពីលើ​ភាព​សោកសៅ​ ​បុរស​អាច​ជួបប្រទះ​រោគសញ្ញា​ផ្លូវចិត្ត​ផ្សេងៗ​ ​រួម​មាន​ ​ការរំជើបរំជួល​ ​ឆាប់​ខឹង​កំហឹង​ ​ការ​ដកខ្លួន​ចេញពី​មិត្តភ័ក្តិ​ ​ក្រុម​គ្រួសារ​ ​និង​មិត្ត​រួមការ​ងារ​ ​ភាព​អស់សង្ឃឹម​ ​ខ្វះ​ចំណាប់អារម្មណ៍​លើ​គ្រួសារ​ ​សហគមន៍​ ​ចំណូលចិត្ត​និង​ការងារ​ ​និង​កង្វះ​ចំណង់​ផ្លូវ​ភេទ​។

​៤​. ​សញ្ញា​នៃ​អាកប្បកិរិយា​នៃ​ជំងឺ​ធ្លាក់ទឹក​ចិត្ត​ចំពោះ​បុរស​៖​ ​រោគសញ្ញា​ផ្លូវចិត្ត​ ​ផ្លូវ​កាយ​ ​និង​អារម្មណ៍​នៃ​ការ​ធ្លាក់ទឹក​ចិត្ត​ចំពោះ​បុរស​ក៏​អាច​ប៉ះពាល់​ដល់​អាកប្បកិរិយា​ផង​ដែរ​។​ ​ចំពោះ​បុរស​រោគសញ្ញា​នៃ​អាកប្បកិរិយា​នៃ​ជំងឺ​ធ្លាក់ទឹក​ចិត្តជា​ទូទៅ​ ​រួម​មាន​ ​ពិបាក​ជួប​មនុស្ស​កន្លែង​ការងារ​ ​គ្រួសារ​ ​និង​ទំនួល​ខុសត្រូវ​ផ្ទាល់ខ្លួន​ផ្សេងទៀត​ ​។​ ​ការប្រើប្រាស់​គ្រឿងញៀន​ខុស​ ​ផឹក​គ្រឿងស្រវឹង​លើស​ ​ចូលរួម​ក្នុង​សកម្មភាព​ប្រថុយប្រថាន​ ​ដូចជា​ការ​បើកបរ​ដោយ​មិន​ប្រុងប្រយ័ត្ន​ ​ឬ​ការ​រួមភេទ​ដោយ​មិនបានការ​ពារ​ ​និង​ការប៉ុនប៉ង​ធ្វើ​អត្តឃាត​។

យោង​តាម​របាយការណ៍​របស់​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​ក្នុង​ឆ្នាំ​២​០​១​៨​ ​បាន​ឱ្យ​ដឹង​ថា​ ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ខ្ពស់​ ​មាន​បុរស​ច្រើនជាង​ស្ត្រី​ចំនួន​ ​៣​ ​ដង​បាន​ស្លាប់​ដោយសារ​ការ​ធ្វើ​អត្តឃាត​បណ្តាលមកពី​ជំងឺ​ធ្លាក់ទឹក​ចិត្ត​។​ ​ហេតុ​ដូចនេះ​ ​ការយល់​ដឹង​អំពី​បញ្ហា​សុខភាព​ផ្លូវចិត្ត​ ​ការស្វែងរក​សេវា​ថែទាំ​ ​ឬ​ជំនួយ​ពី​អ្នកជំនាញ​ ​និង​ទទួល​បានការ​ព្យាបាល​ត្រឹមត្រូវ​ជា​ជម្រើស​ល្អ​បំផុត​នៅ​ពេល​មាន​សញ្ញា​ដូច​បាន​រៀបរាប់​ខាងលើ​ ​៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១៥០កន្លែង ដល់លោកគ្រូ-អ្នកគ្រូតាមគ្រឹះស្ថានមធ្យមសិក្សាគោលដៅ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2026

តាមរយៈគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) ក្រសួងអប់រំ យុវជន និងកីឡា នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2025

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​គ្រប់គ្រង​អប់រំ​ ​២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2026

​នៅក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​សរុប​ចំនួន​ ​៨០​រូប ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​អប់រំ ​ឯកទេស​គ្រប់គ្រង​អប់រំ ​ជំនាន់​ទី​១៥

អាហារូបករណ៍​ពី​ធនាគារ​ពិភពលោក​ សម្រាប់​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​តា​កែវ ​ចំនួន​ ​២៥០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2026

​ក្រោម​គម្រោង​ជំនាញ​ដើម្បី​ការងារ​កាន់តែ​ប្រសើរ​ ​ដែល​ជា​កិច្ចសហការ​រួមគ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​, ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ព្រមទាំង​ ធនាគារ​ពិភពលោក​...

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...