រដ្ឋមន្រ្តីក្រសួងអប់រំលើកឡើង ៧ចំណុចឆ្លើយតបកំណែទម្រង់វិស័យអប់រំយុគសម័យឌីជីថល

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងប្រាំពីរចំណុចឆ្លើយតបកំណែទម្រង់វិស័យអប់រំយុគស​ម័​យ​​ឌីជីថលសម្រាប់យុវជនដែលចង់បានចំណេះដឹង និងបំណិនឌីជីថល ។ កំណែទម្រង់នេះរួមមាន កម្មវិធីសិក្សាតាមបែបបញ្ញត្តិ អនុវត្តកម្មវិធីសិក្សា ការធ្វើអធិ​កា​រកិច្ច រង្វាយតម្លៃសិក្សា លើកកម្ពស់ការបង្រៀន STEM និងពិព័រណ៍វិទ្យាសាស្រ្ដ បង្កើតសាលាជំនាន់ថ្មី បង្កើតគុណវឌ្ឍិគ្រូបង្រៀន និងកំណែទម្រង់គ្រឹះស្ថានបណ្ដុះ​បណ្ដាលគ្រូ ។ ការលើកឡើងនេះនៅក្នុងសន្និសីទជាតិលើកទីមួយ ស្ដីពីការប្រឹក្សាគរុកោសល្យ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ។

. កម្មវិធីសិក្សាតាមបែបបញ្ញត្តិ៖ ដើម្បីឱ្យសិស្សមានវិជ្ជាសម្បទា បំណិនសម្បទា (ជំនាញទន់និងជំនាញរឹង) ចរិយាល្អ និងពលរដ្ឋល្អ ។ រៀនតាមបែបបញ្ញត្តិ​មិនមែនត្រឹមតែទន្ទេញចាំមាត់ ប៉ុន្តែរៀនឱ្យយល់ពីទ្រឹស្ដី យល់ពីទំនាក់ទំនងរវាងបញ្ញតិមួយទៅបញ្ញតិមួយទៀត ។ លើសពីនេះ ទាមទារគ្រូមានចំណេះដឹងទូលំទូលាយ មានបច្ចេកទេសក្នុងការបង្រៀន ហើយសិស្សខិតខំរៀន និងស្វ័យសិក្សាដោយខ្លួនឯងបន្ថែម ។

. អនុវត្តកម្មវិធីសិក្សា៖ ទាមទារគ្រូមានចំណេះដឹងទូលំទូលាយ និងវិធីសាស្រ្ដបង្រៀនល្អ (BIL) សិស្សខិតខំប្រឹងប្រែងរៀនសូត្រ និងចូលរួមគាំទ្រពីគ្រួសារ ។ ទន្ទឹមនឹងនេះ សាលារៀនមានបរិស្ថានស្អាត មានសម្ភារឧបទ្ទេស កុំព្យូទ័រសម្រាប់សិស្សសិក្សាស្រាវជ្រាវ ។ លើសពីនេះ មានការគ្រប់គ្រងដឹកនាំល្អជំរុញការគាំទ្រពីមាតាបិតាសិស្ស និងសហគមន៍ ។

. ការធ្វើអធិការកិច្ច៖ បន្តបណ្ដុះបណ្ដាលអធិការអប់រំបន្ថែម និងធ្វើអធិការកិច្ចតាមកាលកំណត់ នៅតាមគ្រឹះស្ថានសិក្សាទាំង ២៥ រាជធានី-ខេត្ត ។ ទន្ទឹមនឹងនេះ បន្តអភិវឌ្ឍសមត្ថភាពបុគ្គលិកស្ដីអំពី ការរៀបចំតេស្តរង្វាយតម្លៃ នងការវិភាគលទ្ធផលតេស្ត ។ លើសពីនេះ អភិវឌ្ឍនិងបណ្ដុះបណ្ដាលអធិការអប់រំថ្មី និងនាយកសាលាស្ដីពីប្រព័ន្ធអធិការកិច្ចផ្ទៃក្នុងនិងក្រៅ ។

. ការធ្វើរង្វាយតម្លៃសិក្សា៖ រង្វាយតម្លៃកែលម្អជាប្រចាំដោយតេស្តសមត្ថភាពនៅក្នុងថ្នាក់រៀន ចំណេះដឹង វិន័យ និងអត្តចរិកជាដើម ។ លើសពីនេះបន្តពង្រឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ ។ ម៉្យាងវិញទៀត ពង្រឹងការធ្វើតេស្តរង្វាយតម្លៃថ្នាក់ជាតិ នៅថ្នាក់ទី៣ ទី៦ ទី៨ និងទី១១ លើមុខវិជ្ជាភាសាខ្មែរ គណិតវិទ្យា និងរូបវិទ្យា ។

. លើកកម្ពស់ការបង្រៀន STEM និងពិព័រណ៍វិទ្យាសាស្រ្ដ៖ គរុនិស្សិតរៀបចំពិព័រណ៍នេះដោយខ្លួនឯង និងលើកកម្ពស់គុណភាពបង្រៀនផ្នែកវិទ្យាសាស្រ្ដនៅតាមគ្រឹះស្ថានសិក្សានាពេលអនាគត ។ លើសពីនេះ ពង្រឹងសមត្ថភាពគ្រូឧបទ្ទេសលើមុខវិជ្ជា វិធីសាស្រ្ដបង្រៀន និងបច្ចេកវិទ្យាព័ត៌មានវិទ្យា ។ ម៉្យាងវិញទៀត គ្រូបង្រៀនត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន មានចំណេះដឹងខ្ពង់ខ្ពស់ និងលើកទឹកចិត្តសិស្សរៀនស្វ័យសិក្សា ។

. បង្កើតសាលាជំនាន់ថ្មី៖ សាលាជំនាន់ថ្មីជាសាលាគំរូសម្រាប់ប្រព័ន្ធអប់រំថ្មី និងជាថ្នាលអប់រំតាមបែបឌីជីថល ។ ទន្ទឹមនឹងនេះ ការបង្កើតសាលាជំនាន់ថ្មីជាការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព (SBM) ។ សាលាជំនាន់ថ្មីផ្ដល់នូវស្វ័យភាពមានស្ដង់ដារវិជ្ជាជីវៈគ្រូបង្រៀន គណនេយ្យភាព នវានុវត្តន៍ និងការបែងចែកធនធាន ។ គោលបំណងរបស់សាលាជំនាន់ថ្មី បណ្ដុះបណ្ដាលឱ្យសិស្សមានការគិតពិចារណាស៊ីជម្រៅ និងដោះស្រាយបញ្ហា ចេះទំនាក់ទំនងនិងសហការ មានភាពរហ័សរហួន ចេះផ្ដួចផ្ដើមគំនិតនិងសហគ្រិនភាព ចេះវិភាពវាយតម្លៃ និងចង់ចេះចង់ដឹង ចង់រៀនសូត្រ។

៧. បង្កើតគុណវឌ្ឍិគ្រូបង្រៀន និងកំណែទម្រង់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ៖ ជ្រើសរើសអ្នកពូកែធ្វើជាគ្រូបង្រៀន បង្កើនប្រាក់បៀវត្ស ហើយគ្រូឧបទ្ទេសត្រូវមា​ន​សមត្ថភាពបង្រៀន។ ទន្ទឹមនឹងនេះ ពិនិត្យឡើងវិញលើលក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសគ្រូបង្រៀនតាមស្ដង់ដារបណ្ដុះបណ្ដាល ១២+២ និង ១២+៤ ។  ម៉្យា​ងវិញទៀតគរុសិស្សត្រូវមានគុណភាពល្អ កម្មវិធីសិក្សាត្រូវពិនិត្យ និងកែសម្រួលឡើងវិញ។ លើសពីនេះ ពង្រឹងគុណវុឌ្ឍិគ្រូឧបទ្ទេស មានឯកសារល្អសម្រាប់បង្រៀន ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាកុំព្យូទ័រ និងពង្រឹងការគ្រប់គ្រង ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2024

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃ...

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។